អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
រូបភាពពេលយប់🌃ថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរង្វង់មូល"ព្រះបាទជយវរ្ម័នទី៧" ដែលស្ថិតនៅក្នុង(ក្រុងសំរោង ខេត្តឧត្តរមានជ័យ)៕
🙏❤️🇰🇭🫡
🙏4
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យឆាបឆេះ🔥អាគារកម្ពស់បីជាន់មួយកន្លែង ដែលស្ថិតនៅបណ្តោយផ្លូវ Soi Chaengwattana14 សង្កាត់ Tung Song Hong ស្រុក Lak Si ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭

- កាលពីវេលាម៉ោង ២:១៤នាទីទៀបភ្លឺ ថ្ងៃអង្គារ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យឆាបឆេះ🔥អាគារកម្ពស់បីជាន់មួយកន្លែង ដែលស្ថិតនៅបណ្តោយផ្លូវ Soi Chaengwattana14 សង្កាត់ Tung Song Hong ស្រុក Lak Si ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានព័ត៌មាន តាមរយៈទូរស័ព្ទសង្គ្រោះបន្ទាន់ ក្រុមអ្នកជំនាញពន្លត់អគ្គីភ័យក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានពន្លត់ភ្លើងដែលកំពុងតែឆាបឆេះ🔥ខ្លាំង នៅវេលាម៉ោង ២:៤៥នាទីទៀបភ្លឺ។

- គូសបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍នេះ គឺមិនមានអ្នករងបួស ឬជាប់គាំងក្នុងអាគារនោះទេ៕
1
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Photo
កម្ពុជា តវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅក្នុងទឹកដីកម្ពុជា
04-02-2026 09:55

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញលិខិតធ្វើការតវ៉ា យ៉ាងខ្លាំងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំង ដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធា បរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែង ស្ថិតនៅក្នុងច្រកទ្វារអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។

ទស្សនកិច្ចពិនិត្យទីតាំងនេះ ត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សណ្ឋាគារ និងទីតាំង ដែលត្រូវបានធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ ៣៩៧ម៉ែត្រ ពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរ បង្គោលព្រំដែនលេខ១៥។ តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។

កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំង យោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែលបានរៀបរាប់ខាងលើ ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់ នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា។

ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយ ចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្ត ក្នុងការរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងឡើយ៕
1
កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២៦ ទ័ពថៃ បានដឹកទូកុងតឺន័រ មកទម្លាក់បិទផ្លូវឡើងទៅច្រកអានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានទាហានថៃ ចូលមកកាន់កាប់ទាំងកម្រោល និងខុសច្បាប់អន្តរជាតិទាំងស្រុង។

សូមសហគមន៍អន្តរជាតិជួយមើលនូវទង្វើរបស់ទាហានថៃ ដែលបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

កម្ពុជាបានរងគ្រោះយ៉ាងអយុត្តិធម៌ ដែលត្រូវបានថៃចូលមករំលោភបំពាន និងកាន់កាប់ទឹកដី ព្រមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ៕
🤬3
ស្នងការខេត្តកំពត "សូមបងប្អូនពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា លុយពិន័យមិនសំខាន់ជាងអាយុជិវិតរបស់បងប្អូននោះឡើយ យើងខ្ញុំនិងចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៏ឡើងវិញ ដើម្បីការពារអាយុជីវិតនិងការចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នាក្នុងពេលឆាប់ៗខាងមុខនេះ"៕
2🥰1