🚨ព័ត៌មានក្តៅៗ: ករណីធ្លាក់យន្តហោះយោធាប្រភេទ(AT-6) របស់កងទ័ពអាកាសភូមិន្ទថៃ🇹🇭ក្នុងអំឡុងពេលកំពុងហោះហើរហ្វឹកហ្វឺននៅភាគខាងជើង នៅខេត្តឈៀងម៉ៃ នៃប្រទេសថៃ🇹🇭។
- កាលពីវេលាម៉ោង ១០:៥០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦នេះ មានករណីយន្តហោះចម្បាំងប្រភេទ(AT-6ចំនួនមួយគ្រឿង)ដែលកំពុងហោះហើរបេសកម្មការហ្វឹកហ្វឺននៅភាគខាងជើង ដែលស្ថិតនៅក្នុងភូមិហួយហ្វាង ស្រុកជុំថង ខេត្តឈៀងម៉ៃ នៃប្រទេសថៃ🇹🇭។
- បើយោងតាមអាជ្ញាធរក្នុងមូលដ្ឋានបានឲ្យដឹងថា ក្នុងហេតុការណ៍ដែលបណ្តាលឲ្យមានការធ្លាក់យន្តហោះនេះ គឺបណ្តាលឲ្យអ្នកបើកបរ"ចំនួន២នាក់ ត្រូវបានបាត់បង់ជីវិត" ហើយក្រុមជំនាញបច្ចេកទេសក៏កំពុងមានការស៊ើបអង្កេតនិងវាយតម្លៃអំពីមូលហេតុនៃការធ្លាក់យន្តហោះនេះបន្តទៀត៕

😁7
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដេីរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានដែលករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSNចំនួន០៣នាក់ រងរបួសធ្ងន់និងស្រាល។
ឆ្លៀតឱកាសនេះ អាជ្ញាធរមីនសូមអំពាវនាវជាថ្មីម្តងទៀត ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជននិងអង្គភាពរដ្ឋទាំងអស់ដែលធ្វេីសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន សូមមេត្តាធ្វេីការសម្របសម្រួលជិតសិ្នទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACសុីម៉ាក់ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដេីម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម៕

😢6🤔1
សក្ក័ពីជើងដល់ច្រមុះ មកអស់លក្ខ័ នៅវត្តអូរទឹកខៀវ!
- ដោយអនុវត្តបញ្ជាដ៏មុឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទីរសៀល មានករណីអំពើ លួច មានស្ថានទម្ងន់ទោស(គាស់ ទំលុះ ទំលាយ) យកម៉ូតូ និងគ្រឿងអលង្កា បានកេីតឡេីងនៅត្រង់ចំណុច វត្តអូរទឹកខៀវ ក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
- ហេតុការណ៍នេះ បានបង្កឡេីងដោយជនសង្ស័យចំនួន០១នាក់ បានធ្វេីសកម្មភាពលួចម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាវេវពណ៌ខ្មៅសេរីឆ្នាំ២០១៥ ដែលមានផ្លាកលេខឧត្តរមានជ័យ1F-3659 លេខម៉ាសុីនHC08E-1029268 លេខតួRI_HHC08008Y129268 របស់ជនរងគ្រោះឈ្មោះ សិត តារ៉ា ភេទប្រុសអាយុ៦៣ឆ្នាំ អាចារ្យវត្តរស់នៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
- ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះ តាមរយ:ទូរសព្ទ័ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានចាត់កម្លាំងជំនាញ ចុះសហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំផ្អាវ ដល់កន្លែងកើតហេតុ ពិនិត្យស្រាវជ្រាវ និងបានកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួច ចំនួន០១នាក់ ឈ្មោះ ជីន ជាន ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ(តេស្តមានសារធាតុញៀន)រស់នៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័។
- នៅវេលាម៉ោង១៤:៤០នាទីរសៀល នៅចំណុចភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ និងបានដកហូតសម្ភារៈរួមមាន៖
១./ម៉ូតូ១គ្រឿងម៉ាកហុងដាវែវពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ឧត្តរមានជ័យ1F-3659
២./លោហ:ធាតុពណ៌លឿងចំនួន១ខ្សែ(ខ្សែក)
៣./លោហ:ធាតុពណ៌លឿនចំនួន០១(ចិញ្ចៀន)
របស់ជនរងគ្រោះ បច្ចុប្បន្នជនសង្ស័យខាងលេីនិងវត្ថុតាងកម្លាំងជំនាញបាននាំខ្លួនមកអធិការដ្ឋាន ដេីម្បីកសាងសំណុំរឿងនិងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនីតិវីធីបន្តចាត់ការតាមផ្លូវច្បាប់៕

❤2