អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
ករណីអគ្គីភ័យឆាបឆេះ🔥ហាងលក់ទំនិញមួយទឹកមួយកន្លែង ដែលស្ថិតនៅខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭

- នៅវេលាម៉ោង ៥:០០នាទីព្រឹក ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥ហាងលក់ទំនិញមួយទឹក ដែលមានទីតាំងនៅផ្លូវខជនវីត ឃុំផ្រែកសាម៉ៃ ស្រុកមឿង ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានរបាយការណ៍ ក្រុមអ្នកពន្លត់អគ្គីភ័យ និងរថយន្តទឹកចំនួន៤គ្រឿង បានមកដល់កន្លែងកើតហេតុ និងពន្លឿនក្នុងការពន្លត់ភ្លើងដែលកំពុងឆាបឆេះ🔥យ៉ាងសន្ធោសន្ធៅ និងមានសំឡេងផ្ទុះបន្តបន្ទាប់ ដែលការសន្និដ្ឋានវាគឺជាវត្ថុដែលងាយនិងឆាបឆេះបំផុត។

- យ៉ាងណាមិញនៅក្នុងហេតុការណ៍នេះ ក្រុមអ្នកពន្លត់អគ្គីភ័យបានគ្រប់គ្រងបានមួយរយភាគរយហើយ ប៉ុន្តែមិនមានរបាយការណ៍ណាមួយ អំពីការរងរបួស ឬការស្លាប់នោះទេ ហើយចំពោះមូលហេតុនៃការឆេះ🔥គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្តទៀត៕
1
សូមអរគុណបងប្អូន សម្រាប់ការចូលរួមថវិការដើម្បី(អាយកូម ជូនកងកម្លាំងនៅទិសច្រកជាំសាងាំ)🙏❤️🇰🇭👮‍♂️
1
ករណីអគ្គីភ័យបានឆាបឆេះ🔥ឃ្លាំងអេតចាយមួយកន្លែង ដែលស្ថិតនៅខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭

- នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦នេះ មានអគ្គីភ័យមួយបានឆាបឆេះ🔥ឃ្លាំងអេតចាយមួយកន្លែង ដែលស្ថិតនៅបណ្តោយផ្លូវយីងឆារេន ឃុំបាងផ្លីយ៉ៃ ស្រុកបាងផ្លី ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានរបាយការណ៍ ក្រុមកងកម្លាំងអាជ្ញាធរ និងក្រុមការងារពន្លត់អគ្គីភ័យកំពុងធ្វើការពន្លត់ភ្លើង🔥ដែលកំពុងតែឆាបឆេះយ៉ាងខ្លាំង៕
បើទោះបីជាស្ថានការណ៍នៅមិនទាន់មានការផ្ទុះអាវុធក៏ដោយ ប៉ុន្តែខ្ញុំសូមទទូចសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងតាមបណ្តាទិសនីមួយៗ ប្រសិនបើមានជនមិនស្គាល់អត្តសញ្ញាណរូបណា ដើរសួររកបន្ទាយមូលដ្ឋានរបស់យោធា ឬក៏កន្លែងឈរជើងណាមួយរបស់កងកម្លាំង សូមបងប្អូនធ្វើការសាកសួរឲ្យបានច្បាស់លាស់ បើសង្ស័យខ្ពស់សូមរាយការណ៍ទៅកាន់អាជ្ញាធរក្នុងមូលដ្ឋានឲ្យបានឆាប់បំផុត៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️
🫡5
7:22យប់ ដ្រូនស៊ើបការណ៍ចោរ នៅបន្តហោះទិស"ឧត្តរ"!
28-01-2026