អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦
1
រដ្ឋមន្ត្រីការពារជាតិកម្ពុជា អនុញ្ញាតឱ្យមេទ័ពជើងទឹកអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម នៅមូលដ្ឋានសមុទ្ររាម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមូលដ្ឋានសមុទ្ររាម៕
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យបានឆាបឆេះ🔥មួយខ្នង ដែលស្ថិតនៅបណ្តោយផ្លូវ សុខសាវ៉ាត ៧៦ ស្រុកព្រះដាង ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭

- កាលពីវេលាម៉ោង ១០:១៨នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យបានឆាបឆេះ🔥ផ្ទះមួយខ្នង ដែលស្ថិតនៅបណ្តោយផ្លូវ សុខសាវ៉ាត៧៦ សង្កាត់ផ្លូវលេខ៥ ឃុំបាងចាក់ ស្រុកព្រះប្រដាង ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង: ក្រុមការងារពន្លត់អគ្គីភ័យបានមកដល់ និងបានប្រើប្រព័ន្ធទឹកដើម្បីពន្លត់ភ្លើង🔥

- បច្ចុប្បន្ន ទាក់ទងនិងរបាយការណ៍ថា: មានអ្នករងបួស ឬស្លាប់គឺមិនមាននោះទេ យ៉ាងណាមិញមូលហេតុនៃការឆេះ🔥គឺកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕
🤣1
"សារពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត"

កម្ពុជា🇰🇭សម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក🇺🇲 Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។

ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា🇰🇭 ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជា🇰🇭តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។

ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជា🇰🇭ក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិក🇺🇲នោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕