អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពនៅចំណុចអូរភ្លុកដំរី មណ្ឌលសុខភាពថ្មដា និងច្រកថ្មដា ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅចំណុចអូរភ្លុកដំរី មណ្ឌលសុខភាពថ្មដា និងច្រកថ្មដា ខេត្តពោធិ៍សាត់។

ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ បទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។

ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់AOT ដើម្បី ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

កម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ.៕
3
🚨ព័ត៌មានក្តៅៗ: បាក់ផ្លូវចូលទីក្រុងបាងកក ទល់មុខ Big C រាមាទី២ នៃប្រទេសថៃ🇹🇭!

- នៅវេលាម៉ោង៦:៣០នាទីព្រឹក ថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦នេះ ខណៈដែលរថយន្តកំពុងធ្វើចរាចរណ៍ទៅវិញទៅមក នៅចំណុចផ្លូវរាមាទី២នៃប្រទេសថៃ🇹🇭 ស្រាប់តែមានករណីបាក់រណ្តៅដីចំពីលើផ្លូវកំពុងធ្វើដំណើរស្របគ្នា ដែលបណ្តាលឲ្យរថយន្តPick up ម៉ាកISUZUមួយគ្រឿងបានធ្លាក់ចូលទាំងស្រុងនៃផ្នែកចំហៀងខាងស្តាំនៃមុខរថយន្ត។

- បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង អាជ្ញាធរថៃ🇹🇭ក៏បានចាត់វិធានការក្នុងការបិទប្រព័ន្ធទឹកនៅចំណុចដែលបានបាក់ដីនោះ ហើយក៏បានសម្របសម្រួលចរាចរណ៍ដើម្បីធានាសុវត្ថិភាពជូនអ្នកធ្វើដំណើរ។

- ដោយចរាចរណ៍មានសភាពលំបាក អាជ្ញាធរថៃ🇹🇭ក៏បានណែនាំឲ្យអ្នកធ្វើដំណើរនៅទីនោះ ជៀសវាងពីកន្លែងកើតហេតុភ្លាម។

- ប៉ុន្តែវាជាសំណាងល្អមួយដែរ ដោយនៅថ្ងៃនេះវាថ្ងៃឈប់សម្រាកនៅក្នុងតំបន់ ទើបមិនសូវមានការកកស្ទះចរាចរណ៍៕
😁51

1