នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សម្របសម្រួលជូនក្រសួងការពារជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ជាលេីកទី២ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួនកាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ និងបានដាក់ទូកុងតឺន័ បន្លាលួស។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងបងប្អូនជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១០០០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈដែលផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័ បន្លាលួស និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃបំផ្លាញ។

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងសួរសុខទុក្ខវីរកងទ័ពសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ៕
❤2🙏2
ខ្ញុំសូមសម្ដែងនូវការកោតសរសើរនិងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះចលនាមហាជនដ៏ផុសផុលទៅក្នុងការចូលរួមចំណាយទាំងកម្លាំងកាយចិត្ត ក៏ដូចជាការផ្តល់ថវិការ គ្រឿងឧបភោគបរិភោគ និង សម្ភារៈចាំបាច់នានា ជូនដល់វីរកងទ័ព វីរនគរបាលជួរមុខ បងប្អូនជនភៀសសឹកកន្លងមក ជាពិសេសស្មារតីស្នេហាជាតិមាតុភូមិនិងការរួបរួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយដ៏រឹងមាំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦
❤2
សូមថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលចិន រដ្ឋាភិបាលសហរដ្ឋអាមេរិក ធនាគារអភិវឌ្ឍន៍អាស៊ីADBបណ្ដាប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានផ្ដល់ជំនួយជាសម្ភារៈដល់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលទុក្ខលំបាកនឹងដោះស្រាយបញ្ហានានាដល់បងប្អូនជនភៀសសឹកជាពិសេសការស្ដារជីវភាពរស់នៅរបស់បងប្អូននៅពេលត្រឡប់ទៅកាន់លំនៅឋានវិញនិងការជួសជុលស្ដារហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាពិសេសសាលារៀននិងមណ្ឌលសុខភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦
❤2
សេចក្តីអំពាវនាវ
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។

🫡6