គិតត្រឹមម៉ោង7:00នាទីព្រឹកនេះ នៅសមរភូមិទិសឧត្តរមានជ័យ: ជប់គគីរ. ប្រាសាទតាមាន់ធំ.តាមាន់តូច.ថ្មដូន.ប្រាសាទតាក្របី.ប្រាសាទខ្នារ.ភ្នំ350.អូរស្មាច់.អូរខ្លាឃ្មុំ.ភ្នំប៉ើយ.ភ្នំអនុស្សាវរីយ៍.ភ្នំគីញគក់.ព្រៃគុយ.អូរថ្ម.ភ្នំ200.ច្រកជាំសាងាំ.ក្បាលទង្សោង.អូរក្រញូង.ផ្ទះតាម៉ុក. គឺសភាពការណ៍នៅស្ងប់ស្ងាត់ មិនទាន់មានអ្វីនោះទេ៕
28-12-2025
28-12-2025
❤13🙏9💯1
នេះគឺជាព័ត៌មានបំពុល របស់បក្សពួកប្រឆាំងនៅក្រៅស្រុក. ហើយក្រុមទាំងនេះតែងតែបង្កើតព័ត៌មានក្លែងក្លាយ ញុះញង់ ពួកនេះគឺមិនខុសពីចោរសៀមនោះទេ ពេលអាវុធឈប់ផ្ទុះ ពួកអស់នេះក៏ចេញមកដែរ អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាកុំជឿឲ្យសោះ សូមជឿជាក់លើព័ត៌មានផ្លូវការចេញពីក្រសួងការពារជាតិ ក្រសួងព័ត៌មាន និងផេកផ្លូវការរបស់ថ្នាក់ដឹកនាំយើង៕
សូមអរគុណ!🙏❤️🇰🇭
សូមអរគុណ!🙏❤️🇰🇭
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ជួបពិភាក្សាការងារទ្វេភាគី
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស ចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូនេះ នៅខេត្តយូណាន ប្រទេសចិន។ ជំនួបរបស់ប្រមុខការទូតកម្ពុជា-ចិននេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល។
សូមជម្រាបថា លោក ប្រាក់ សុខុន កំពុងស្ថិតនៅខេត្តយូណាន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូនេះ ដើម្បីពិភាក្សាពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ៕
រូបថត៖ ខឹម សុវណ្ណារ៉ា(ទីភ្នាក់ងារព័ត៌មានកម្ពុជា-AKP)

❤3
សង្គ្រាមប្រយុទ្ធបង្ហូរឈាម២០ថ្ងៃ មេទ័ពកំពូលៗរបស់យើង ហត់ណាស់ ប្រឹងណាស់ អាយុកាន់តែច្រើន តែសម្រាកបានតិចតួចបំផុត ពេលខ្លះស្ទើរតែមិនបានបិទភ្នែកផង។
សូមគោរពអរគុណ ដឹងគុណ និងកោតស្ងប់ស្ងែងពីចម្ងាយជូនចំពោះមេទ័ពបញ្ជាដឹកនាំសមរភូមិអង់អាច និងខ្លាំងពូកែ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, នាយឧត្តមសេនីយ៍ ខេង សុមេធ និងឧត្តមសេនីយ៍ឯក ស្រី ឌឹក ព្រមទាំងមេទ័ពមួយចំនួនទៀត ដែលបានតស៊ូ ខាំស្មៅ ដឹកនាំបញ្ជាកម្លាំងប្រយុទ្ធជាមួយទ័ពថៃទាំងថ្ងៃទាំងយប់៕
សូមគោរពជូនពរពូៗមានសុខភាពរឹងមាំ សំណាងល្អ និងទទួលជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជន៕

❤5
សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់
ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិ សូមអំពាវនាវយ៉ាងទទូច សូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ, សារសម្លេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់, ផែនទី, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, សព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikToK, Youtube, បណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕
✍️កំណត់សម្គាល់៖ ការរក្សាការសម្ងាត់យោធា និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ គឺជាប្រៀបការពារជាតិដ៏រឹងមាំ។

🙏8😁1🫡1
នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន🇨🇳 តាមរយៈឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌បន្ទាន់មកកាន់រដ្ឋាភិបាលកម្ពុជា🇰🇭 ដើម្បីបន្តជួយទៅកាន់បងប្អូនប្រជាជនភៀសសឹកជាង៦០ម៉ឺននាក់នៅតំបន់ព្រំដែនដែលទទួលរងគ្រោះក្នុងជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ៕
❤13😍1