អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
អធិការដ្ឋាននគរបាលក្រុងសំរោង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះ លោក អនុសេនីយ៍ទោ រ័ត្ន មុន្នី ដែលទទួលមរណភាព ដោយសារសង្គ្រាម

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលក្រុងសំរោងទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ លោក អនុសេនីយ៍ទោ រ័ត្ន មុន្នី ឋានៈ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយសារសង្គ្រាម ពេលកំពុងចុះបេសកកម្ម ល្បាត ការពារសន្តិសុខ សុវត្ថិភាព ថែរក្សាទ្រព្យសម្បត្តិ និងផ្ទះសំបែង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពេលកំពុងភៀសសឹកទៅស្នាក់នៅទីទួលសុវត្ថិភាព ។

យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក អនុសេនីយ៍ទោ រ័ត្ន មុន្នី សូមដល់ឋានបរមសុខ និងឆាប់បានយោនយកកំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
😢11
ម៉ោង11:00ព្រឹក ពួកវាប្រើយន្តហោះ(T-50TH) ទម្លាក់3គ្រាប់ នៅភូមិសាស្រ្ត.ស្រុកស្រីស្នំ ខេត្តសៀមរាប៕
24-12-2025
😢9
ក្នុងថ្ងៃនេះ ពួកវាប្រើទាំង F-16 និង T-50 ទម្លាក់ចូលដីខ្មែរយើង៕
24-12-2025
😢3
12:15ថ្ងៃត្រង់ បន្ទាប់ពីយើងស្រោចBMយ៉ាងសន្ធប់.ចំគោលដៅល្អនៅទិសឧត្តរ. ម៉ោងនេះវាស្ងាត់៕
24-12-2025
🫡4🙏1
This media is not supported in your browser
VIEW IN TELEGRAM
កាលពីម៉ោង 2:02នាទីរសៀល យោធាថៃបានប្រើប្រាស់យន្តហោះ T-50TH ទម្លាក់ចំនួន 1គ្រាប់ចូលភូមិសាស្ត្រ.ស្រុកបាណន់ ខេត្តបាត់ដំបង៕
24-12-2024
😢41
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង។

ក្នុងអំឡុងកិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការបន្ដគាំទ្ររបស់បារាំងក្នុងដំណើរការសន្តិភាព ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ស្ថានភាពមនុស្សធម៌ ដែលបណ្តាលឱ្យមានការជម្លៀសជនស៊ីវិលកម្ពុជាប្រមាណជាងកន្លះលាននាក់ ក៏ដូចជាការខូចខាតដែលបានកើតឡើងនៅតំបន់បេតិកភណ្ឌវប្បធម៌កម្ពុជា ក្នុងពេលមានអរិភាពនេះ។

ជាការឆ្លើយតប ឯកឧត្តម Jean-Noël BARROT បានកោតសរសើរចំពោះសេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជាថៃ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានប្រកាសអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចសន្ទនាសម្រាប់ដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ និងបានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ឯកឧត្តម Jean-Noël BARROT ក៏បានសម្តែងការគាំទ្ររបស់ប្រទេសបារាំងចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដែលផ្តួចផ្តើមឡើងដោយប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយដោយសន្តិវិធីតាមរយៈផ្លូវការទូត។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តមិនងាករេរបស់កម្ពុជាចំពោះសន្តិភាព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់៕
3
3:55សៀលនេះ ពួកវានៅបន្តបាញ់ផ្លោងខ្លាំងនៅមុខប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ។ និងភ្នំខ្មោច.ផ្លោងមួយៗ៕
24-12-2025
😢1
ក្រសួងអប់រំ ណែនាំឱ្យផ្អាកដំណើរការបង្រៀន និងរៀន សម្រាប់សាលាក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដោយសារការឈ្លានពានរបស់សៀម!
24-12-2025
😢1
Media is too big
VIEW IN TELEGRAM
លោកតាអាយុ៨៣ឆ្នាំ ដើរមិនរួច ត្រូវបានជម្លៀសចេញពីផ្ទះ ក្រោយពួកចោរឈ្លានពាន បានបាញ់ចូលនៅស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្រសួងការពារជាតិ បានបញ្ជាក់ថា នៅម៉ោង ១០:២៨នាទី ទាហានឈ្លានពានសៀម បានបាញ់ផ្លោងចំនួន ២៦គ្រាប់ចូលភូមិសាស្ត្រ.ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះក៏មានគ្រាប់បានផ្លោងចូលវត្តចាន់ដែងផងដែរ៕
😭4😢31
This media is not supported in your browser
VIEW IN TELEGRAM
សន្តានជាចោរអត់សាសនា មនុស្សមុខមិនចំមនុស្ស ចោរទាំងចិត្ត ចោរទាំងទង្វើរ ចោរគ្រប់សកម្មភាព (អាចោរសៀម🇹🇭)។
វីដេអូពួកវាមុនងាប់: នៅអូរស្មាច់៕
24-12-2025
🤬1
BREAKING: នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃប្រើកាំជ្រួចហ្វូង DTI-1G បាញ់ចូលសមរភូមិ.ប្រាសាទព្រះវិហារ.តាថាវ.ភ្នំខ្មោច.គោល៨.ភ្នំត្រងោល៕

ប្រភព៖ ក្រសួងការពារជាតិ

- 👉បញ្ជាក់: អាវុធធន់ធ្ងន់ប្រភេទ(DTI-1G)នេះ គឺអាចបាញ់បាន រយ:ចម្ងាយចាប់ពី70-150គីឡូម៉ែត្រ៕
😱5😭2
សេចក្តីអំពាវនាវ
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
4🫡2
6:35យប់ ពួកវានៅបន្តបាញ់ផ្លោងមួយៗនៅមុខប្រាសាទព្រះវិហារ.តាថាវ.វាលឥន្ទ្រីយ៍.និងភ្នំខ្មោច៕
24-12-2025
2🙏2
7:16យប់ នៅទិស.ប្រាសាទតាមាន់. វានៅបន្តផ្លោងចូលរង្វើលៗ៕
24-12-2025
😢1