អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
BREAKING: តាំងពីព្រឹកព្រលឹម ដល់ម៉ោង២៖៥០នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ទាហានសៀមបានបាញ់ផ្លោងកាំភ្លើងធំសរុបជិត៦០គ្រាប់ ចូលស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបង្ហាញកាន់តែច្បាស់អំពីមហិច្ឆតាស្រែកឃ្លានទឹកដីកម្ពុជា លើសពីព្រំដែនជម្លោះ៕
🤬32
3:30នាទីរសៀល ពួកវាបន្តបាញ់ផ្លោងដាក់.ភូមិព្រៃចាន់.ជោគជ័យ.និងបឹងត្រកួន៕
23-12-2025
😢1
កាលពីម៉ោង ២:៣០នាទីរសៀល ដល់ម៉ោង ៣:១០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ចំនួន៦គ្រាប់នៅភូមិសាស្ត្រគោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
23-12-2025
😢1
ម៉ោង៣រសៀល វាប្រើយន្ដហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន៤គ្រាប់ នៅស្រុកបន្ទាយអំពិល និងបន្ដផ្លោងមកទិសប្រាសាទតាមាន់ និងជប់គគីរ ខេត្តឧត្តរមានជ័យ៕
23-12-2025
😢3
នៅម៉ោង 4:10នាទីរសៀល វាបានបាញ់ផ្លោងចូលទីតាំងប្រជាជនស៊ីវិលកម្ពុជាចំនួន10គ្រាប់ ក្នុងភូមិសាស្រ្តក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
23-12-2025
😢6
4:50នាទីល្ងាច សមរភូមិ.តាថាវ ប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ ភ្នំទ្រព្យ បង្គោល8 ទាហានឈ្លានពានសៀម បន្ដបាញ់ផ្លោងយ៉ាងសន្ធប់ យើងក៏បានស្រោចBM-21ទៅវិញយ៉ាងចាស់ដៃផងដែរ៕
23-12-2025
2
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ថៃ បន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងនោះក៏ប្រើបច្ចេកវិទ្យា AI ប្រឌិតជុំវិញស្ថានភាពព្រំដែន, ខណៈការវាយប្រហារផ្នែកយោធារបស់ថៃ ដោយបំពានច្បាប់នៅបន្តមកលើគោលដៅស៊ីវិលក្នុងប្រទេសកម្ពុជា៕
23-12-2025
រដ្ឋាភិបាលពួកវា ថែមលុយធ្វើសង្គ្រាមជាមួយកម្ពុជាទៀតហើយ។ គ្មានថ្ងៃពួកចោរប្លន់ទឹកដីជិតខាងមួយនេះ ឈប់ឡើយ។

ពេលនេះយើងបន្តរួមគ្នាតាមរូបភាព ទប់ទល់ជាមួយការឈ្លានពានទាំងកម្រោលរបស់ពួកចោរ។
😢5🙏1
7:02យប់ វាផ្លោងចូលជាយក្រុងប៉ោយប៉ែត ផ្លូវ58 ចំនួន1គ្រាប់៕
23-12-2025
😭61
Media is too big
VIEW IN TELEGRAM
ព្រះតេជគុណព្រះភិក្ខុ មហានរិន្ទ ថន ហៅលោកតា ស៊ុច ចេញសង្ឃដីកាបកស្រាយបញ្ជាក់ នូវវីដេអូក្លែងបន្លំជាព្រះអង្គ ដែលបានផ្សព្វផ្សាយយ៉ាងខ្លាំងនៅលើ បណ្ដាញសង្គមរយៈពេលប៉ុន្មានថ្ងៃមុននេះ៕
8
បេសកជនពិសេសចិន បានបញ្ចប់ទស្សនកិច្ចការទូតសម្របសម្រួលជម្លោះនៅកម្ពុជា និងថៃ

(ប៉េកាំង)៖ បេសកជនពិសេសនៃក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី លោក តេង ស៊ីជុន (Deng Xijun) បានបញ្ចប់ដំណើរទស្សនកិច្ចការទូតសម្របសម្រួលទៅកាន់ប្រទេសកម្ពុជា និងថៃ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីដោះស្រាយជម្លោះព្រំដែនចុងក្រោយនេះ។

ទីក្រុងប៉េកាំងបានបញ្ជាក់ថា ចិនគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍ក្នុងការត្រួតពិនិត្យបទឈប់បាញ់។ លើសពីនេះ ចិនមានឆន្ទៈក្នុងការបង្កើតលក្ខខណ្ឌអំណោយផល និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំងពីរ។

ទន្ទឹមគ្នានេះ ចិនសង្ឃឹមថា កម្ពុជា និងថៃ នឹងព្យាយាមស្វែងរកចំណុចកណ្តាលរួមគ្នា ខិតខំស្តារទំនុកចិត្តទៅវិញទៅមក និងកសាងសន្តិភាពនៅតាមព្រំដែនឡើងវិញ៕
4
6:55ព្រឹក នៅទិស.អូរស្មាច់.ប្រាសាទខ្នារ.ថ្មដូន.តាក្របី.តាមាន់. វាកំពុងផ្លោងជាប់៕
24-12-2025
😢9
7:20ព្រឹក នៅទិស.អូរស្មាច់.អូរខ្លាឃ្មុំ.ភ្នំប៉ោយ. វាកំពុងបុកផ្លោងកាំភ្លើងធំច្រើនគ្រាប់៕
24-12-2025
😢9
7:14ព្រឹក នៅទិស.ប្រាសាទព្រះវិហារ.តាថាវ. វាកំពុងផ្លោងខ្លាំង៕
24-12-2025
😢7😱1