អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
11:00យប់ លឺសម្លេងវាទម្លាក់គ្រាប់.ដល់ស្រុកវ៉ារិន.ខេត្តសៀមរាប.យ៉ាងណាមិញយើងរងចាំ.ការUPDATEបន្ថែមទៀត៕
19-12-2025
😱6😢1
ម៉ោង11:05យប់នេះ ពួកសៀមបានទម្លាក់គ្រាប់ចូលផ្ទះភូមិប្រជាជនសុីវិល នៅចុងកាល់.ឧត្តរមានជ័យ ជិតព្រំប្រទល់និងស្រីស្នំ.ខេត្តសៀមរាប៕
19-12-2025
😢101😱1
This media is not supported in your browser
VIEW IN TELEGRAM
UPDATE: នៅម៉ោង10:58នាទីយប់ ថ្ងៃទី19-12-2025នេះ ទាហានសៀម🇹🇭បានប្រេីយន្តហោះ F-16 ទម្លាក់ផ្តាច់ស្ពាន អូរជីក.ដែលស្ថិតនៅ.ស្រុកចុងកាល់.ខេត្តឧត្តរមានជ័យ៕
😭8😢6
ថ្ងៃនេះជា ថ្ងៃទី១៤៤ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
😭21
កងទ័ពអាកាសថៃ🇹🇭 បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា🇰🇭 ប្រើយន្តហោះ F-16 បំផ្លាញស្ពាន ដោយមិនស្តាប់អាមេរិក🇺🇲 និងចិន🇨🇳

(ឧត្តរមានជ័យ)៖ បើទោះបីជាមានការប្រឹងប្រែងពីសហរដ្ឋអាមេរិក និងចិន ឱ្យកម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នាយ៉ាងណាក្តី កងទ័ពថៃ នៅតែបន្តភាពគឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាមេរិក និងចិននោះឡើយ។ នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F-16 ចំនួន២គ្រឿងមកទម្លាក់គ្រាប់ចំនួន៣គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។

ស្ពានអូរជីក.ស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេលជាង១០ឆ្នាំមកហើយ។ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។

ដូច្នេះការផ្តាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃ បង្កការលំបាកយ៉ាងខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប៕
😱6😢1
លោក ហេង រតនា អគ្គនាយក(CMAC) កម្ពុជា🇰🇭 បង្ហោះរូបសាកសពដ្រូនសៀម🇹🇭 ហើយពោលពាក្យថា «សត្វកុកភ្លេចជុង» !
20-12-2025
😁2