អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្តីពី “តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន” ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥៕
7:42ព្រឹក យោធាថៃបានបាញ់ផ្លោងចំនួន.5គ្រាប់ ចូលផ្ទះប្រជាជនស្លូតត្រង់.ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត.ស្រុកថ្មពួក.ខេត្តបន្ទាយមានជ័យ៕
1
ប្រមុខការទូតចិន🇨🇳ព្រមានថា ជម្លោះកម្ពុជា🇰🇭-ថៃ🇹🇭 កំពុងបំផ្លាញដល់សាមគ្គីភាពអាស៊ាន ចាំបាច់ត្រូវឈានដល់បទឈប់បាញ់ជាអាទិភាព!
19-12-2025
🙏65
BREAKING: បញ្ជាការកងទ័ពភូមិភាគ២ថៃ🇹🇭បានចេញសេចក្តីប្រកាសនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះថា:

- នៅថ្ងៃនេះ កងកម្លាំងយោធាថៃ.កំពុងវាយសង្រ្គុបឲ្យខ្លាំងបំផុត នៅចំណុចភ្នំ.៣៥០. ជិតនិងប្រាសាទតាក្របី ដើម្បីចូលយកសាកសពរបស់ទាហានថៃ🇹🇭២រូប ដែលមិនទាន់យកបានមកកាន់ទឹកដីថៃ។

- កងបញ្ជាការកងទ័ពភូមិភាគ២ បានសង្កត់ធ្ងន់ថា: បើទោះបីជាបច្ចុប្បន្ននេះ.កងកម្លាំងយោធាកម្ពុជា🇰🇭កំពុងឈរជើងនៅចំណុច.ភ្នំ៣៥០ ឬប្រាសាទតាក្របីក៏ដោយ ប៉ុន្តែពួកយើងត្រូវតែប្រឹងប្រែងដើម្បីវាយចូលយកសាកសពទាហាន២រូបរបស់យើងឲ្យបានឆាប់បំផុត នៅក្នុងថ្ងៃនេះ៕
3😁1🙏1
11:00ថ្ងៃត្រង់ វាកំពុងសន្ធប់ខ្លាំង នៅទិស.ភូមិព្រៃចាន់.ជោគជ័យ.បឹងត្រកួន. កម្លាំងយើងក៏កំពុងទប់ទល់ និងស្រោចBMទៅលើពួកវា.យ៉ាងចាស់ដៃផងដែរ៕
19-12-2025
🙏7🫡2
ខ្ញុំសូមមិនយល់ថា: ហេតុអ្វីរូបភាព និងសកម្មភាពរបស់កងកម្លាំង🇰🇭យើងត្រូវបានបែកធ្លាយទៅកាន់ភាគីចោរសៀម🇹🇭ទៅវិញ? ពេលខ្លះខ្ញុំផ្ទាល់ក៏ទទួលបានរូបភាព ឬវីដេអូចេញពីសៀមមកវិញ ដោយខាងយើងមិនដែលឃើញសោះ តើរឿងនេះវាដោយសារអ្វី? ហើយហេតុអ្វី បានជាកងកម្លាំងយើង ចូលចិត្តថតសកម្មភាពនៅពេលប្រយុទ្ធក្នុងលេណដ្ឋាន ឬទីតាំងឈរជើងផ្សេងៗ? ក្រសួងការពារជាតិក៏បានចេញមិនឲ្យថត.ខ្ញុំថែមទៀត ក៏ឧស្សាហ៍ដាស់តឿនជារើយៗ តែចុងក្រោយមិនទទួលបានការសហការពីកងកម្លាំងយើង ដដែល៕
3🤔1😢1
សេចក្តីអំពាវនាវ
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
1
12:10ថ្ងៃ នៅទិសសមរភូមិព្រះវិហារ បន្ទាប់ពីយើងសន្ធាប់BMយ៉ាងចាស់ដៃ.ពេលនេះវាបាញ់ផ្លោងរង្វើលៗ៕
19-12-2025
3🙏1
អំណាចដ៏ខ្លាំងបំផុតរបស់វីរៈកងទ័ពគឺ «សាមគ្គីរាស្រ្តខ្មែរតែមួយ» ធ្វើឲ្យចោរខ្មាំងសត្រូវឈ្លានពានទឹកដីបុរាណរបស់យើងដួលរំលំខ្ចាត់ខ្ចាយ !
5🙏2
ប្រមុខការទូតអាមេរិក ជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើងវិញ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយការជំរុញឱ្យថៃត្រឡប់ទៅ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ។

នៅក្នុងកិច្ចសន្ទនានោះ លោក Rubio បានគូសបញ្ជាក់ពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងអំពើហិង្សាដែលកំពុងកើតឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា និងបានសង្កត់ធ្ងន់ពីភាពចាំបាច់ជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។

តាមក្រសួងការបរទេសអាមេរិក លោក Rubio ក៏បានជំរុញឱ្យលោក Sihasak ចាត់វិធានការសកម្មភាពយ៉ាងរឹងមាំដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញឱ្យថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង គូឡាឡាំពួឡើងវិញ៕
4
អាមេរិក និងចិន ចេញមកជួយបញ្ចប់សង្គ្រាមបង្ហូរឈាមនេះហើយ! តើថៃ ព្រមធ្វើតាមទេ?
🙏11🥴21