អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
រូបភាពនៃការខូចខាត ឃ្លាំងរថយន្តនៅក្រុងប៉ោយប៉ែត ដែលទាហានឈ្លានពានសៀម បានប្រើ F-16 ទម្លាក់នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៕
😢6
មកដល់ម៉ោងនេះ ពួកវាចង់បានសង្រ្គាមខ្លាំងឡើងៗហើយ!
😢7
4:30ល្ងាច នៅទិស.ថ្មដា.អូរភ្លុកដំរី.ខេត្តពោធិ៍សាត់ វានៅបន្តបាញ់ផ្លោងមកលើយើង.កម្លាំងយើងក៏បានឆ្លើយតបទៅពួកចោរសៀមវិញ៕
18-12-2025
5:31ល្ងាចនេះ នៅទិស.ភ្នំខ្មោច.វាបុកថ្មើរជើងខ្លាំង ប៉ុន្តែកម្លាំងយើង.បានបាញ់ស្រោចកំទេចពួកវា៕
18-12-2025
🙏8
5:26ល្ងាចនេះ វាប្រើដ្រូនពាំក្បាលគ្រាប់.មកទម្លាក់លើអាគារនៅ.ថ្មដា.ខេត្តពោធិ៍សាត់៕
18-12-2025
🤬1
7:10យប់ នៅទិស.អានសេះ.ភ្នំខ្មោច. ស្ងាត់បន្តិចហើយ៕
18-12-2025
4
ត្រឹមម៉ោង7:35យប់ នៅទិស.ឧត្តរមានជ័យ ស្ងាត់មួយសន្ទុះធំហើយ៕
18-12-2025
7
សារពី ពលបាលឯកថៃ🇹🇭ម្នាក់ ដែលយើងគ្រប់គ្នាតែងតែស្គាល់ និងហៅថា(អា កាហ៊ុប) ពេលនេះកំពុងកាន់ទុក្ខ.ដោយឪពុករបស់លោក.ត្រូវបានបាត់បង់ជីវិត ដោយរូបលោកនិយាយថា: ខ្ញុំជឿថាឪពុករបស់ខ្ញុំនឹងមានមោទនភាពចំពោះខ្ញុំ។ សូមឲ្យលោកបានទៅកាន់សុគតិភព លោកឪពុក វុទ្ធីឆៃ ជៃថងសាត 🙏
សត្វហើរអាចភ្លេចព្រាន តែព្រានមិនអាចភ្លេចសត្វទេ.ធ្លាប់តែហើរបានសុខសប្បាយ.ប៉ុន្តែយប់នេះបងព្រានព្រៃប្រម៉ាញ់បានគួរសម.សូមកោតសរសើរទឹកដៃ យប់ប៉ុណ្ណាក៏នៅតែច្បាស់.៕
18-12-2025
10🙏4
អេតចាយ.កាត់យប់! ទឹកដៃអេមណាស់កងកម្លាំងយើង🙏❤️🇰🇭👮‍♂️
12🤣5🙏1
ប្រើទាហានវ៉ៃ និងមិនអាចទម្លុះកំពែងកម្លាំងកម្ពុជា, ពួកចោរប្រើឆ្កែឆ្កួតចូលមកខាំនៅចំណុច៥មករា ទិសប្រាសាទព្រះវិហារ!
😁3🤔2
This media is not supported in your browser
VIEW IN TELEGRAM
នៅវេលាម៉ោង៨យប់ ថ្ងៃទី១៨.១២.២០២៥នេះ ដ្រូនយោធាថៃ ប្រវែង៨ម៉ែត្រ ១គ្រឿង ហោះយកការណ៍នៅតំបន់ប៉ោយប៉ែត បានធ្លាក់ នៅចំនុចដីថ្មី(មណ្ឌល៩)៕
9:25យប់ នៅទិសឧត្តរមានជ័យ.វាបន្តបាញ់ផ្លោងកាំភ្លើងធំចូលទៀតហើយ៕
18-12-2025
😢93
(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន🇨🇳 លោក គួ ជាគុន (Guo Jiakun) បានប្រកាសនៅថ្ងៃនេះថា ភាគីកម្ពុជា🇰🇭 និងថៃ🇹🇭 បានបង្ហាញឆន្ទៈក្នុងការកាត់បន្ថយភាពតានតឹង និងឈានទៅអនុវត្តបទឈប់បាញ់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក វ៉ាង យី បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃនៅថ្ងៃទី១៨ ខែធ្នូ នេះ។

លោក វ៉ាង យី បានបញ្ជាក់ប្រាប់ភាគីទាំងពីរថា ចិនប្រកាន់ជំហរយុត្តិធម៌ និងអព្យាក្រឹត ហើយគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។ ដើម្បីជួយដល់ដំណើរការនេះ ក្រសួងការបរទេសចិនបានបញ្ជូនបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី ឱ្យទៅបំពេញបេសកកម្មការទូតនៅកម្ពុជា និងថៃរួចហើយ។

លោក គួ បានបន្ថែមថា ចិននឹងបន្តដើរតួជាស្ពាន និងខិតខំប្រឹងប្រែងប្រកបដោយភាពស្ថាបនា ដើម្បីជួយសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ៕
This media is not supported in your browser
VIEW IN TELEGRAM
ត្រឹមម៉ោង10:50នាទីយប់នេះ ស្ថានការណ៍គឺស្ងាត់ហើយ សូមបងប្អូនយើងចូលសម្រាកចុះ កងកម្លាំងយើងក៏បានសម្រាកដៃ និងបានហូបបាយ ហូបទឹកខ្លះហើយ និងកំពុងបន្តឈរជើងការពារយ៉ាងរឹងមាំ នៅលើដែនអធិបតេយ្យរបស់យើង។ យើងចាំមើលវេលាទៀបភ្លឺថ្ងៃសុក្រ ទី១៩ ខែធ្នូ ស្អែកបន្តទៀត៕

សូមអរគុណ សូមគោរពលា!🙏❤️🇰🇭💪👮‍♂️
18-12-2025
15🙏2🫡1
ថ្ងៃនេះជា ថ្ងៃទី១៤៣ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
ចាប់ពីម៉ោង4:44នាទីព្រឹក នៅទិស.ថ្មដូន.ប្រាសាទតាក្របី. វាបន្តបាញ់ផ្លោងចូលជាបន្តបន្ទាប់៕
19-12-2025
🤬6😱1