This media is not supported in your browser
VIEW IN TELEGRAM
WATCH VIDEO: ទិដ្ឋភាពខូចខាតឃ្លាំងរថយន្តនៅក្រុងប៉ោយប៉ែត ដែលទាហានឈ្លានពានសៀម បានប្រើ F-16 ទម្លាក់នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៕
រូបភាពនៃការខូចខាត ឃ្លាំងរថយន្តនៅក្រុងប៉ោយប៉ែត ដែលទាហានឈ្លានពានសៀម បានប្រើ F-16 ទម្លាក់នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៕
😢6
សារពី ពលបាលឯកថៃ🇹🇭ម្នាក់ ដែលយើងគ្រប់គ្នាតែងតែស្គាល់ និងហៅថា(អា កាហ៊ុប) ពេលនេះកំពុងកាន់ទុក្ខ.ដោយឪពុករបស់លោក.ត្រូវបានបាត់បង់ជីវិត ដោយរូបលោកនិយាយថា: ខ្ញុំជឿថាឪពុករបស់ខ្ញុំនឹងមានមោទនភាពចំពោះខ្ញុំ។ សូមឲ្យលោកបានទៅកាន់សុគតិភព លោកឪពុក វុទ្ធីឆៃ ជៃថងសាត 🙏
This media is not supported in your browser
VIEW IN TELEGRAM
នៅវេលាម៉ោង៨យប់ ថ្ងៃទី១៨.១២.២០២៥នេះ ដ្រូនយោធាថៃ ប្រវែង៨ម៉ែត្រ ១គ្រឿង ហោះយកការណ៍នៅតំបន់ប៉ោយប៉ែត បានធ្លាក់ នៅចំនុចដីថ្មី(មណ្ឌល៩)៕
(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន🇨🇳 លោក គួ ជាគុន (Guo Jiakun) បានប្រកាសនៅថ្ងៃនេះថា ភាគីកម្ពុជា🇰🇭 និងថៃ🇹🇭 បានបង្ហាញឆន្ទៈក្នុងការកាត់បន្ថយភាពតានតឹង និងឈានទៅអនុវត្តបទឈប់បាញ់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីលោក វ៉ាង យី បានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនឹងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃនៅថ្ងៃទី១៨ ខែធ្នូ នេះ។
លោក វ៉ាង យី បានបញ្ជាក់ប្រាប់ភាគីទាំងពីរថា ចិនប្រកាន់ជំហរយុត្តិធម៌ និងអព្យាក្រឹត ហើយគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។ ដើម្បីជួយដល់ដំណើរការនេះ ក្រសួងការបរទេសចិនបានបញ្ជូនបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី ឱ្យទៅបំពេញបេសកកម្មការទូតនៅកម្ពុជា និងថៃរួចហើយ។
លោក គួ បានបន្ថែមថា ចិននឹងបន្តដើរតួជាស្ពាន និងខិតខំប្រឹងប្រែងប្រកបដោយភាពស្ថាបនា ដើម្បីជួយសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ៕