អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
អ្វីដែលខ្ញុំកំពុងព្រួយបារម្ភនៅថ្ងៃនេះ បងប្អូនយើងដែលជួសជុលស្ពានដែលរងការខូចខាតដោយសៀម🇹🇭វាប្រើយន្តហោះF-16ទម្លាក់គ្រាប់ ដើម្បីផ្តាច់ស្ពាន។ សូមបងប្អូនយើង កុំថតបង្ហោះបានទេ ឥឡូវនេះបានដល់ព័ត៌មានសៀម វាយកផ្សាយហើយ.បន្ទាប់ពីវាយកផ្សាយ តើនិងមានអ្វីកើតឡើង.បើសង្រ្គាមមិនទាន់ចប់បែបនេះ៕
17-12-2025
😢3
This media is not supported in your browser
VIEW IN TELEGRAM
ផ្ទះសម្បែងពលរដ្ឋនៅឃុំអូរ៣ជាន់ រងការបំផ្លេចបំផ្លាញក្រោមទម្ងន់គ្រាប់ឈ្លានពានរបស់ទ័ពថៃ៕

រូបភាពដោយ: (បង វ៉ាន់សារាយ FN)
😢2
This media is not supported in your browser
VIEW IN TELEGRAM
BREAKING: គិតត្រឹមម៉ោង៩៖៤០នាទី សមរភូមិបន្ទាយមានជ័យ កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកនៅភូមិជោគជ័យ, កម្លាំងថ្មើរជើងកំពុងរុលមកនៅជោគជ័យ តែមិនអាចបំបែកកំពែងកងទ័ពកម្ពុជា

(ព្រំដែន)៖ គិតត្រឹមម៉ោង៩៖៤០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធរវាងកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកនៅតំបន់ភូមិជោគជ័យ ដោយយោធាថៃព្យាយាមរុញបុកកម្លាំងថ្មើរជើងចូលដែនអធិបតេយ្យកម្ពុជា ប៉ុន្ដែមិនអាចបំបែកកំពែងការពាររបស់កងទ័ពកម្ពុជាដ៏រឹងមាំបានឡើយ។

យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំធ្លាយរហូតដល់ភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីយកឱកាសឲ្យកម្លាំង ដែលនេះបង្ហាញអំពីមហិច្ឆតាឈ្លានពានគ្មានស្រាក់ស្រានរបស់យោធាថៃ៕
2
10:21ព្រឹក យើងបានស្រោចBM-21យ៉ាងសន្ធប់ទៅលើកម្លាំងថ្មើរជើងវា.នៅប្រាសាទតាក្របី.តាមាន់ធំ.ប្រាសាទខ្នារ.អូរស្មាច់.ជប់គគីរ.ដោយវាបុកបាញ់ផ្លោង.ដ្រូនទម្លាក់គ្រាប់បន្ថែម.៕
17-12-2025
🙏31
🚨ព័ត៌មានក្តៅៗ: នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ🇹🇭លោក ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី បានសង្ខេបអំពីស្ថានការណ៍ព្រំដែនថៃ-កម្ពុជា ដែលកំពុងតែមានការប៉ះទង្គិចនេះថា:

- កាលពីល្ងាចថ្ងៃទី១៦ម្សិលមិញ កងទ័ពថៃ🇹🇭បានប្រឹងប្រែង ដើម្បីវាយសង្រ្គុបទៅលើភ្នំ.៣៥០.និងប្រាសាទតាក្របី.ប៉ុន្តែត្រូវបានរារាំងពីកងកម្លាំងកម្ពុជា🇰🇭យ៉ាងធ្ងន់។

- លោកបន្តថា: ដោយសារស្ថានការណ៍នៅពេលយប់ និងភូមិសាស្ត្រលំបាក ហើយមានបង្កប់ទៅដោយគ្រាប់មីនជាច្រើន.កងទ័ពថៃក៏បានសម្រេចចិត្តដកថយក្រោយសិន។ ប៉ុន្តែក្នុងអំឡុងពេលដកថយ គឺយើងទទួលបានថា មានទាហាន២នាក់ត្រូវបានបាត់ខ្លួនដោយមិនទាន់បានដំណឹង ឬក៏សាកសពឡើយ។

- លោកសង្កត់ធ្ងន់ថា: យ៉ាងណាមិញបច្ចុប្បន្នយើងកំពុងរៀបចំផែនការថ្មី ដើម្បីវាយបកទៅលើទាហានកម្ពុជាវិញឲ្យបានឆាប់បំផុត៕
🤣73😁3
ហត់និងពួកអាចោរនេះណាស់ វាថាទាហានរបួស៤នាក់ នៅភ្នំ៣៥០ ចុះម៉េចឡានពេទ្យបញ្ជូនមកមាន១៩ឡានទៅវិញ?
😁3🤣1
This media is not supported in your browser
VIEW IN TELEGRAM
BREAKING: ម៉ោង១១ព្រឹកនេះ សមរភូមិបន្ទាយមានជ័យ កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក, ទាហានសៀមឈ្លានពានគ្មានលទ្ធភាពរុលចូល និងបន្ដបាញ់ផ្សែងពុល

(ព្រំដែន)៖ គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិខេត្តបន្ទាយមានជ័យ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក តែពួកទាហានសៀមឈ្លានពានមិនអាចរុលចូលទឹកដីកម្ពុជាបាននោះឡើយ ពោលពួកឈ្លានពានបានបន្ដបាញ់ផ្សែងពុលយ៉ាងគំហុកចូលទឹកដីកម្ពុជា។

បើទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជា បន្ដមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងបាញ់ឆ្លើយតបទៅវិញជាបន្ដបន្ទាប់ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់ទាហានសៀម៕
🙏7
សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់ចំនួន ១៧នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់ចំនួន ៧៧នាក់។

ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
4
12:00ថ្ងៃត្រង់ វានៅបន្តសន្ធប់ខ្លាំង.ដើម្បីចង់ឡើងកាន់កាប់លើ.ប្រាសាទតាក្របី.ប៉ុន្តែកម្លាំងយើងបាននិងកំពុងឈរជើងយ៉ាងរឹងមាំ និងបានបាញ់ស្រោចកំទេចថ្មើរជើងពួកវា។
17-12-2025
8
12:08ថ្ងៃត្រង់ វាបន្តផ្លោង.និងដ្រូនទម្លាក់គ្រាប់ នៅទិស.អានសេះ.ភ្នំខ្មោច.ភ្នំទ្រព្យ.កម្លាំងយើងក៏បានតបតទៅពួកវាវិញ៕
17-12-2025
2
12:35ថ្ងៃត្រង់ BM-21យើង បានបាញ់ស្រោចសន្ធប់.ទៅលើពួកឈ្លានពាន.ដែលវាចង់ឡើងប្រាសាទតាក្របី.តាមាន់ធំ.ប្រាសាទខ្នារ.៕
17-12-2025
🙏5
ត្រឹមម៉ោង2:15រសៀល នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន គឺស្ងាត់ហើយ៕
17-12-2025
5🙏4
គិតត្រឹមម៉ោង2:20នាទីរសៀលនេះ នៅទិសថ្មដា នៅបន្តស្ងប់ស្ងាត់នៅឡើយ៕
17-12-2025
🙏32
រដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងកាលៈទេសៈដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែត្រូវបានឈ្លានពានដោយខ្មាំងសត្រូវ។

ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់ជាធរមាន។

ករណីប្រជាពលរដ្ឋ បានប្រទះឃើញមានការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ឬសូមទំនាក់ទំនងមកកាន់លេខ Hotline ១២៩៩ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា៕
1🫡1
3:15ល្ងាច បន្ទាប់ពីស្ងាត់ ពួកវាកំពុងប្រើដ្រូនទម្លាក់គ្រាប់ និងបាញ់កាំភ្លើងផ្លោងចូលអូរភ្លុកដំរី ខេត្តពោធិ៍សាត់ ទៀតហើយ៕
17-12-2025
3:20ល្ងាច នៅទិស.ប្រាសាទតាមាន់ធំ.តាក្របី.ខ្នារ.អូរខ្លាឃ្មុំ.អូរស្មាច់.វានៅបន្តបាញ់ផ្លោងច្រើនគ្រាប់៕
17-12-2025
This media is not supported in your browser
VIEW IN TELEGRAM
BREAKING: ម៉ោង៣រសៀលនេះ ទាហានសៀមបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងផ្លោង ចូលអូរភ្លុកដំរី

(ព្រំដែន)៖ មកទល់ម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀមបានបន្ដប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងផ្លោង ចូលតំបន់អូរភ្លុកដំរី នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបំពេញមហិច្ឆតាស្រែកឃ្លានទឹកដីកម្ពុជា។

កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នៅតែបន្ដឈរជើងយ៉ាងរឹងមាំគ្រប់សមរភូមិទាំងអស់ ដើម្បីការពារបូរណភាពទឹកដីជាតិ និងបាញ់តបតប្រឆាំងការឈ្លានពានរបស់ទាហានសៀម៕