អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ក្រសួងអប់រំ៖ គិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន៦ខេត្ត បិទទ្វារសរុប ១,០៤២សាលា សិស្សជិត ២៥ម៉ឺននាក់មិនបានរៀនសូត្រ៕
១៦-១២-២០២៥
😢5
5:39 វាផ្លោងចេញពីទិសអានសេះ ចូលមកទីរួមស្រុកជាំក្សាន្ត។
16-12-2025
😢2
This media is not supported in your browser
VIEW IN TELEGRAM
5:42 ដ្រូនសៀម🇹🇭កំពុងហោះឆ្វែល នៅផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នេះបើយោងតាមការជូនដំណឹងរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់៕
16-12-2025
1
ផ្ទះប្រជាពលរដ្ឋនៅទីរួមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវទាហានឈ្លានពានថៃ🇹🇭 បាញ់ផ្លោងចេញពីទិសអានសេះ បណ្តាលឲ្យខូចខាតគ្មានសល់ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ៕
😢121
អាគារកាស៊ីណូ នៅមាត់ច្រកអន្តរជាតិជប់គគីរ ត្រូវបានយោធាថៃ🇹🇭បាញ់ផ្លោង និងដ្រូនទម្លាក់គ្រាប់ ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីរសៀលថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ៕
😭31
This media is not supported in your browser
VIEW IN TELEGRAM
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត ឧត្តរមានជ័យ : យើងមិនចង់ឃើញទិដ្ឋភាពទាំងអស់នេះទេ ប៉ុន្តែមហិច្ឆតាឈ្លានពានរបស់ចោរសៀមតែងតែបង្កមកលើឥតឈប់ឈរ😌
😢3
7:55យប់ នៅទិសតាមាន់ តាក្របី និងថ្មដូន រៀងស្ងាត់ហើយ។
16-12-2025
7:24យប់ ទាហានថៃ បានបន្តប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់គោលដៅទីតាំង អូរភ្លុកដំរី ខេត្តពោធិ៍សាត់៕
16-12-2025
😢3
ចាប់ខ្លួនចារកម្មឱ្យការទៅថៃបានហេីយ ដែលរត់គេចពីខេត្តព្រះវិហារកាលពីម្សិលមិញ រហូតដល់ខេត្តតាកែវ តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ៕
4
8:02យប់ ថៃបន្តប្រើប្រាស់កាំភ្លើងធំ បាញ់ផ្លោងចូលគោលដៅអូរសួរស្ដី នៅខាងក្រោយច១ ថ្មដា ខេត្តពោធិ៍សាត់៕
16-12-2025
1
UPDATE អាគារកាស៊ីណូ នៅមាត់ច្រកអន្តរជាតិជប់គគីរ ត្រូវបានយោធាថៃ🇹🇭បាញ់ផ្លោង និងដ្រូនទម្លាក់គ្រាប់ ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីរសៀលថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ៕
😢1
🚨ព័ត៌មានក្តៅៗ នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិថៃ🇹🇭 លោក ឧត្តមសេនីយ៍ឯក ស៊ូរ៉ាសាន់ គង់សុីរី បានថ្លែងប្រាប់សារព័ត៌មាន ពីវិមានរដ្ឋាភិបាលថៃថា:

- សម្រាប់លក្ខខណ្ឌដែលអាចអនុវត្តបទឈប់បាញ់ តាមបណ្តោយព្រំដែន រវាងយោធាថៃ🇹🇭-កម្ពុជា🇰🇭បាន គឺអាស្រ័យលើលក្ខខណ្ឌទាំង៣ចំណុចដូចខាងក្រោម:

- ទី១. កម្ពុជាត្រូវប្រកាសបទឈប់បាញ់ជាមុនសិន។

- ទី២. បទឈប់បាញ់ធ្វើឡើង ដោយអនុវត្តជាក់ស្ដែង។

- ទី៣. កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតមីនតាមបណ្តោយព្រំដែន។

- លោកបន្តថា: មកទល់ពេលនេះ កម្ពុជាមិនទាន់បានចេញសេចក្តីប្រកាសដើម្បីឆ្លើយតបនោះទេ។

- លោកសង្កត់ថា: កងទ័ពថៃ🇹🇭និងមិនឈប់បាញ់នោះទេ ប្រសិនបើកម្ពុជា🇰🇭មិនធ្វើតាមលក្ខខណ្ឌទាំង៣ចំណុច ដែលបានលើកឡើងខាងលើនេះ៕
2😁2
This media is not supported in your browser
VIEW IN TELEGRAM
ត្រឹមម៉ោង10:00នាទីយប់នេះ ស្ថានការណ៍គឺស្ងាត់ហើយ សូមបងប្អូនយើងចូលសម្រាកចុះ កងកម្លាំងយើងក៏បានសម្រាកដៃ និងបានហូបបាយ ហូបទឹកខ្លះហើយ និងកំពុងបន្តឈរជើងការពារយ៉ាងរឹងមាំ នៅលើដែនអធិបតេយ្យរបស់យើង។ យើងចាំមើលវេលាទៀបភ្លឺថ្ងៃពុធ ទី១៧ ខែធ្នូ ស្អែកបន្តទៀត៕

សូមអរគុណ សូមគោរពលា!🙏❤️🇰🇭💪👮‍♂️
16-12-2025
11🙏2
ថ្ងៃនេះជា ថ្ងៃទី១៤១ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
😢2
6:23ព្រឹក យន្តហោះF-16សៀម កំពុងហោះលឺសម្លេងទ្រហឹង នៅលើផ្សារកណ្តាល ក្រុងប៉ោយប៉ែត៕
17-12-2025
😢3
6:34ព្រឹក សមរភូមិនៅទិស ភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន សៀមចាប់ផ្ដើមបាញ់ផ្លោងកាំភ្លើងធំ និងយន្តហោះF-16ទម្លាក់គ្រាប់បែក៕
17-12-2025
😢4