អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
យុទ្ធសាស្រ្តយោធា, ពេលសត្រូវបាញ់ផ្លោងមិនឈប់ មានន័យថា ពួកវាមិនអាចឡើងទ័ពថ្មើរជើងមកបានទេ។ ចឹងរហូតមកដល់ថ្ងៃនេះ ពួកវាបន្តផ្លោងមិនឈប់ គឺទ័ពថ្មើរជើងវាមិនអាចទម្លុះទ័ពយើងបានឡើយ៕
🙏62
BREAKING: (ព្រំដែន)៖ នៅវេលាម៉ោងជិត៤រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ យន្ដហោះចម្បាំង F-16 របស់ថៃទម្លាក់គ្រាប់បែកនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបំពេញមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា៕
2
4:23 វាបុកខ្លាំងនៅទិស ថ្មដា ភ្លុកដំរី យើងបានស្រោចBM-21យ៉ាងសន្ធប់ ទៅលើពួកវាលឆ្លងចូលដែនអធិបតេយ្យរបស់យើង៕
16-12-2025
6🙏1
3:54 ពួកវាប្រើប្រាស់យន្តហោះ F-16 បាញ់កម្ទេចគោលដៅច្រកច១ ចំនួន3គ្រាប់! យើងដាក់សងទៅវិញយ៉ាងចាស់ដៃ៕
16-12-2025
3
សម្ដេចតេជោ ហ៊ុន សែន៖ ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ
ដោយសាព័ត៌មានថៃមួយចំនួនដោយ
បានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួម
ប្រយុទ្ធនៅកម្ពុជា។

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា
ក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ។ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជន
ជនជាតិរុស្សុីឬជនជាតិបរទេសផ្សេង
ទៀតចូលរួមការប្រយុទ្ធលើសមរភូមិ
ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ព
កម្ពុជានោះឡើយ។
យើងមិនមានយោធាបរទេសលើទឹកដី
កម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញ
ចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។

យើងទទួលស្គាល់ថាយើងធ្លាប់មាន
យោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគី
នៅលើទឹកដីកម្ពុជាពិសេសកងទ័ព
ជើងទឹកបរទេសដែលមកតាមច្រក
សមុទ្រខេត្តព្រះសីហនុដែលនេះជា
ទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត
ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច
សហការក្នុងវិស័យការពារជាតិ។

យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើន
ជាតិសាសន៍កំពុងស្នាក់នៅកម្ពជា
ដែលជាទេសចរណ៍ វិនិយោគិន
អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុន
បរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យ
យោធាឬការប្រយុទ្ធនោះឡើយ៕
8
4:38 នៅទិស អានសេះ ភ្នំខ្មោច បុស្បូវ កំពុងក្តៅទៀតហើយ។ យើងបានស្រោចBM-21. 3កញ្ច្រែងទៅហើយ ដើម្បីកំទេចពួកចោរឈ្លានពាន៕
16-12-2025
🙏6
ខេត្តឧត្តរមានជ័យ)៖ ស្របពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងស្ថានភាពដ៏តានតឹងដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ មកលើកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃកម្ពុជា លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពដីមួយកន្លែងនៅក្បែរក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ ស្រុកចុងកាល់ ដើម្បីរៀបចំឱ្យប្រជាពលភៀសសឹកដាំដុះបន្លែបង្ការរួមគ្នា ដើម្បីធានាបាននូវភាពគ្រប់គ្រាន់នៃការផ្គត់ផ្គង់ម្ហូបអាហារ និងរក្សាសន្តិសុខស្បៀងក្នុងមូលដ្ឋានគ្រាអាសន្ននេះ។

ការរៀបចំដីក្បែរមណ្ឌលសុវត្ថិសម្រាប់ដាំដុះរួមគ្នានេះ ក៏ជាផ្នែកមួយនៃការស្តារនីតិសម្បទាផ្លូវចិត្ត និងពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនពលរដ្ឋភៀសសឹក ជាពិសេស កុមារ និងមនុស្សចាស់ ទទួលបានបន្លែស្រស់ៗគ្រប់គ្រាន់ និងកាត់បន្ថយការចំណាយទៅលើការទិញបន្លែពីខាងក្រៅ ដែលអាចឡើងថ្លៃខ្លាំងក្នុងពេលសង្គ្រាមនេះផងដែរ។

លោក មាន ចាន់យ៉ាដា ថ្លែងបញ្ជាក់ថា៖គោលដៅចម្បងនៃការដាំដុះនេះ គឺដើម្បីធានាថា រាល់ទិន្នផលបន្លែបង្កាដែលប្រមូលបាន នឹងត្រូវបែងចែកជាអាទិភាពដើម្បីផ្គត់ផ្គង់ដល់របបអាហារប្រចាំថ្ងៃរបស់ក្រុមគ្រួសារ ជនភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិនេះ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់ «បងប្អូនជនភៀសសឹកទាំងអស់ ដែលភាគច្រើនមានបទពិសោធន៍ផ្នែកកសិកម្ម សូមប្រើប្រាស់កម្លាំង និងចំណេះដឹងរបស់បងប្អូន ចូលរួមដាំដុះបន្លែរួមគ្នានៅតាមណ្ឌលដែលបានកំណត់»៕
3
5:36 នៅទិសសមរភូមិ ឧត្តរមានជ័យ សៀមនៅបន្តបាញ់ផ្លោងកាំភ្លើងធំ ចូលរាងរង្វើលៗ៕
16-12-2025
🙏2
This media is not supported in your browser
VIEW IN TELEGRAM
ក្រសួងអប់រំ៖ គិតត្រឹមថ្ងៃទី១៦ ខែធ្នូនេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន៦ខេត្ត បិទទ្វារសរុប ១,០៤២សាលា សិស្សជិត ២៥ម៉ឺននាក់មិនបានរៀនសូត្រ៕
១៦-១២-២០២៥
😢5
5:39 វាផ្លោងចេញពីទិសអានសេះ ចូលមកទីរួមស្រុកជាំក្សាន្ត។
16-12-2025
😢2