This media is not supported in your browser
VIEW IN TELEGRAM
សណ្ឋាគាររបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះ F-16 ទម្លាក់គ្រាប់កម្ទេចនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕
គ្រប់កន្លែងពួកវាផ្លោងចូលយ៉ាងសន្ធឹកសន្ធាប់!

😢2
This media is not supported in your browser
VIEW IN TELEGRAM
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ: ពាក្យពិតចេញពីចិត្តដ៏ក្លាហានរបស់វីរៈកងទ័ពយើង "សុខចិត្តចោលញាតិ ប៉ុន្តែមិនចោលមិត្តភក្តិរួមអាវុធ នឹងទីតាំងឈរជើងជាដាច់ខាត" 🙏👨🏻✈️🇰🇭
យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕
យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕
❤18🙏7😢6
🚨ព័ត៌មានក្តៅៗ នៅយប់ថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃ🇹🇭 លោក Nikorndej Balankula បានថ្លែងប្រាប់សារព័ត៌មានថៃ ពីទីក្រុងបាងកកថា:
- សម្រាប់លក្ខខណ្ឌដែលអាចអនុវត្តបទឈប់បាញ់ តាមបណ្តោយព្រំដែន រវាងយោធាថៃ🇹🇭-កម្ពុជា🇰🇭បាន គឺអាស្រ័យលើលក្ខខណ្ឌទាំង៣ចំណុចដូចខាងក្រោម:
- ទី១. កម្ពុជាត្រូវប្រកាសបទឈប់បាញ់ជាមុនសិន។
- ទី២. បទឈប់បាញ់ធ្វើឡើង ដោយអនុវត្តជាក់ស្ដែង។
- ទី៣. កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតមីនតាមបណ្តោយព្រំដែន៕

🤬1
UPDATE សភាពការណ៍ព្រំដែន៖ គិតត្រឹមម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិមុខតាមបន្ទាត់ព្រំដែន មានភាពស្ងប់ស្ងាត់។
យ៉ាងណាក៏ដោយ ចំពោះការដាក់សម្ពាធដោយបាញ់ស្រោចជាបន្ដបន្ទាប់របស់យោធាថៃ មិនអាចធ្វើអ្វីកងកម្លាំងកម្ពុជាបាននោះទេ ពោលកងកម្លាំងកម្ពុជានៅបន្ដឈរជើងយ៉ាងរឹងមាំបំផុត ព្រមទាំងធ្វើការបាញ់តបតទៅវិញយ៉ាងចាស់ដៃផងដែរ ដើម្បីការពារដែនអធិបតេយ្យពីការរំលោភបំពានឈ្លានពានរបស់ភាគីថៃ៕

🙏9❤7
ថ្ងៃនេះជា ថ្ងៃទី១៤០ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

🙏4❤3🥰1
BREAKING: ទាហានឈ្លានពានថៃ កំពុងបន្តបាញ់ផ្លោងនៅសមរភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួន, ពួកវាបញ្ជូនទ័ពថ្មើរជើងបុកចូលព្រៃចាន់ តែមិនអាចទម្លុះកម្លាំងយើងបាន
(ព្រំដែន)៖ រហូតមកដល់វេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទាហានឈ្លានពានថៃ បានប្រើប្រាស់កាំភ្លើងធំ និងកម្លាំងថ្មើរជើង បាញ់យ៉ាងខ្លាំងនៅសមរភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ។
ពួកវាបានបញ្ជូនទ័ពថ្មើរជើងវ៉ៃបុកចូលសមរភូមិព្រៃចាន់យ៉ាងខ្លាំង តែមិនអាចទម្លុះកម្លាំងយើងនៅទីនោះបាន។
ជាការឆ្លើយតប កម្លាំងកម្ពុជាបានបាញ់តបតទៅវិញយ៉ាងខ្លាំងក្លា មិនឲ្យចូលមកឈរជើង និងកាន់កាប់ទីតាំងយើងបាននោះទេ៕

❤4
This media is not supported in your browser
VIEW IN TELEGRAM
(សេតវិមាន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា សង្រ្គាមរវាងកម្ពុជា និងថៃ កំពុងមានមនុស្សស្លាប់រឿងបែបនេះមិនគួរកើតឡើងទេ យើងនឹងចូលដោះស្រាយសង្រ្គាមនេះ។ ការថ្លែងរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងកម្មវិធីមួយនៅក្នុងសេតវិមាននាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅអាមេរិក).។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងយ៉ាងដូច្នេះថា៖ «សូមអរគុណច្រើន។ យើងមានកិច្ចសន្ទនាដ៏ល្អកាលពី១ម៉ោងមុន ជាមួយបណ្ដាមេដឹកនាំអឺរ៉ុប។ ភាគច្រើនក្នុងចំណោមពួកគេមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមជាមួយរុស្ស៉ី និងអ៊ុយក្រែន។ យើងបានពិភាក្សាគ្នាយ៉ាងវែងអន្លាយ ហើយមានរឿងជាច្រើនមើលទៅហាក់ដូចជាដំណើរការល្អ ប៉ុន្តែយើងបាននិយាយតាំងពីយូរមកហើយ ហើយវាជារឿងដ៏ពិបាក។ ដូចអ្នកទាំងអស់គ្នាដឹង យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយ កំពុងមានបញ្ហាបន្តិចបន្តួច កាលពីម្សិលមិញ នោះគឺរវាងថៃនិងកម្ពុជា តែយើងនឹងដោះស្រាយវា។ មានមនុស្សកំពុងស្លាប់។ រឿងបែបនេះមិនគួរកើតឡើងទេ ហើយសូមកោតសរសើរដល់ពួកគេដែលកំពុងធ្វើការដោះស្រាយ ជម្លោះនេះ»៕

❤3🤬1🙏1