BREAKING: គិតត្រឹមម៉ោងជាង ៦ល្ងាចនេះ សភាពការណ៍ព្រំដែននៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ ស្ងប់ស្ងាត់
(ព្រំដែន)៖ គិតត្រឹមវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សភាពការណ៍នៅសមរភូមិថ្មដា ខេត្តស្ងប់ស្ងាត់ បន្តស្ងប់ស្ងាត់តាំងពីម៉ោង៣៖២៣នាទី។
ពេញមួយថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ តាំងពីព្រឹកមក ទាហានឈ្លានពានថៃ បានបាញ់ដោយកាំភ្លើងដៃ, ប្រើប្រាស់កាំភ្លើងធំ និងប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់គោលដៅស្លាបខាងឆ្វេងអូរភ្លុកដំរី ប៉ុស្តិ៍នគរបាលក្រោយអូរភ្លុកដំរី ច្រកជ័យជំនះ អគារសណ្ឋាគារ និងទីតាំងផ្សេងទៀតជាច្រើនគ្រាប់។
ឆ្លើយតបនឹងសកម្មភាពឈ្លានពានរបស់ក្រុមយោធាថៃ កងកម្លាំងកម្ពុជា បានបាញ់ទប់ទល់យ៉ាងចាស់ដៃផងដែរ និងបន្តឈរជើងការពារទឹកដីយ៉ាងរឹងមាំ៕

❤3
This media is not supported in your browser
VIEW IN TELEGRAM
សណ្ឋាគាររបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះ F-16 ទម្លាក់គ្រាប់កម្ទេចនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕
គ្រប់កន្លែងពួកវាផ្លោងចូលយ៉ាងសន្ធឹកសន្ធាប់!

😢2
This media is not supported in your browser
VIEW IN TELEGRAM
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ: ពាក្យពិតចេញពីចិត្តដ៏ក្លាហានរបស់វីរៈកងទ័ពយើង "សុខចិត្តចោលញាតិ ប៉ុន្តែមិនចោលមិត្តភក្តិរួមអាវុធ នឹងទីតាំងឈរជើងជាដាច់ខាត" 🙏👨🏻✈️🇰🇭
យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕
យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕
❤18🙏7😢6
🚨ព័ត៌មានក្តៅៗ នៅយប់ថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃ🇹🇭 លោក Nikorndej Balankula បានថ្លែងប្រាប់សារព័ត៌មានថៃ ពីទីក្រុងបាងកកថា:
- សម្រាប់លក្ខខណ្ឌដែលអាចអនុវត្តបទឈប់បាញ់ តាមបណ្តោយព្រំដែន រវាងយោធាថៃ🇹🇭-កម្ពុជា🇰🇭បាន គឺអាស្រ័យលើលក្ខខណ្ឌទាំង៣ចំណុចដូចខាងក្រោម:
- ទី១. កម្ពុជាត្រូវប្រកាសបទឈប់បាញ់ជាមុនសិន។
- ទី២. បទឈប់បាញ់ធ្វើឡើង ដោយអនុវត្តជាក់ស្ដែង។
- ទី៣. កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតមីនតាមបណ្តោយព្រំដែន៕

🤬1
UPDATE សភាពការណ៍ព្រំដែន៖ គិតត្រឹមម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិមុខតាមបន្ទាត់ព្រំដែន មានភាពស្ងប់ស្ងាត់។
យ៉ាងណាក៏ដោយ ចំពោះការដាក់សម្ពាធដោយបាញ់ស្រោចជាបន្ដបន្ទាប់របស់យោធាថៃ មិនអាចធ្វើអ្វីកងកម្លាំងកម្ពុជាបាននោះទេ ពោលកងកម្លាំងកម្ពុជានៅបន្ដឈរជើងយ៉ាងរឹងមាំបំផុត ព្រមទាំងធ្វើការបាញ់តបតទៅវិញយ៉ាងចាស់ដៃផងដែរ ដើម្បីការពារដែនអធិបតេយ្យពីការរំលោភបំពានឈ្លានពានរបស់ភាគីថៃ៕

🙏9❤7
ថ្ងៃនេះជា ថ្ងៃទី១៤០ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

🙏4❤3🥰1
BREAKING: ទាហានឈ្លានពានថៃ កំពុងបន្តបាញ់ផ្លោងនៅសមរភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួន, ពួកវាបញ្ជូនទ័ពថ្មើរជើងបុកចូលព្រៃចាន់ តែមិនអាចទម្លុះកម្លាំងយើងបាន
(ព្រំដែន)៖ រហូតមកដល់វេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទាហានឈ្លានពានថៃ បានប្រើប្រាស់កាំភ្លើងធំ និងកម្លាំងថ្មើរជើង បាញ់យ៉ាងខ្លាំងនៅសមរភូមិព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ។
ពួកវាបានបញ្ជូនទ័ពថ្មើរជើងវ៉ៃបុកចូលសមរភូមិព្រៃចាន់យ៉ាងខ្លាំង តែមិនអាចទម្លុះកម្លាំងយើងនៅទីនោះបាន។
ជាការឆ្លើយតប កម្លាំងកម្ពុជាបានបាញ់តបតទៅវិញយ៉ាងខ្លាំងក្លា មិនឲ្យចូលមកឈរជើង និងកាន់កាប់ទីតាំងយើងបាននោះទេ៕

❤4