អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
សេចក្តីអំពាវនាវ របស់ក្រសួងការពារជាតិ

ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕
BREAKING: គិតត្រឹមម៉ោងជាង ៦ល្ងាចនេះ សភាពការណ៍ព្រំដែននៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ ស្ងប់ស្ងាត់

(ព្រំដែន)៖ គិតត្រឹមវេលាម៉ោងជាង ៦ល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សភាពការណ៍នៅសមរភូមិថ្មដា ខេត្តស្ងប់ស្ងាត់ បន្តស្ងប់ស្ងាត់តាំងពីម៉ោង៣៖២៣នាទី។

ពេញមួយថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ តាំងពីព្រឹកមក ទាហានឈ្លានពានថៃ បានបាញ់ដោយកាំភ្លើងដៃ, ប្រើប្រាស់កាំភ្លើងធំ និងប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់គោលដៅស្លាបខាងឆ្វេងអូរភ្លុកដំរី ប៉ុស្តិ៍នគរបាលក្រោយអូរភ្លុកដំរី ច្រកជ័យជំនះ អគារសណ្ឋាគារ និងទីតាំងផ្សេងទៀតជាច្រើនគ្រាប់។

ឆ្លើយតបនឹងសកម្មភាពឈ្លានពានរបស់ក្រុមយោធាថៃ កងកម្លាំងកម្ពុជា បានបាញ់ទប់ទល់យ៉ាងចាស់ដៃផងដែរ និងបន្តឈរជើងការពារទឹកដីយ៉ាងរឹងមាំ៕
3
6:50 ទិសសមរភូមិបន្ទាយមានជ័យ ភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន ពួកវានៅផ្លោងមួយៗ៕
15-12-2025
3
This media is not supported in your browser
VIEW IN TELEGRAM
សណ្ឋាគាររបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះ F-16 ទម្លាក់គ្រាប់កម្ទេចនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕

គ្រប់កន្លែងពួកវាផ្លោងចូលយ៉ាងសន្ធឹកសន្ធាប់!
😢2
7:20យប់ នៅទិសឧត្តរមានជ័យ វានៅផ្លោងរង្វើលៗ៕
15-12-2025
1
លោក អាន់វ៉ា៖ ម៉ាឡេស៊ីកំពុងសម្របសម្រួលកិច្ចប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងព្រំដែនថៃ-កម្ពុជា
This media is not supported in your browser
VIEW IN TELEGRAM
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ: ពាក្យពិតចេញពីចិត្តដ៏ក្លាហានរបស់វីរៈកងទ័ពយើង "សុខចិត្តចោលញាតិ ប៉ុន្តែមិនចោលមិត្តភក្តិរួមអាវុធ នឹងទីតាំងឈរជើងជាដាច់ខាត" 🙏👨🏻‍✈️🇰🇭

យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥៕
18🙏7😢6
9:00យប់ បងប្អូនអាចចូលសម្រាកបាន ដោយមិនបាច់ព្រួយបារម្ភឡើយ។ បើមានអ្វីបន្ថែម ខ្ញុំបាទនិងរាយការណ៍ជូនបន្តទៀត៕
សូមអរគុណ!
15-12-2025
9🙏7
🚨ព័ត៌មានក្តៅៗ នៅយប់ថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃ🇹🇭 លោក Nikorndej Balankula បានថ្លែងប្រាប់សារព័ត៌មានថៃ ពីទីក្រុងបាងកកថា:

- សម្រាប់លក្ខខណ្ឌដែលអាចអនុវត្តបទឈប់បាញ់ តាមបណ្តោយព្រំដែន រវាងយោធាថៃ🇹🇭-កម្ពុជា🇰🇭បាន គឺអាស្រ័យលើលក្ខខណ្ឌទាំង៣ចំណុចដូចខាងក្រោម:

- ទី១. កម្ពុជាត្រូវប្រកាសបទឈប់បាញ់ជាមុនសិន។

- ទី២. បទឈប់បាញ់ធ្វើឡើង ដោយអនុវត្តជាក់ស្ដែង។

- ទី៣. កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតមីនតាមបណ្តោយព្រំដែន៕
🤬1
UPDATE សភាពការណ៍ព្រំដែន៖ គិតត្រឹមម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍នៅសមរភូមិមុខតាមបន្ទាត់ព្រំដែន មានភាពស្ងប់ស្ងាត់។

យ៉ាងណាក៏ដោយ ចំពោះការដាក់សម្ពាធដោយបាញ់ស្រោចជាបន្ដបន្ទាប់របស់យោធាថៃ មិនអាចធ្វើអ្វីកងកម្លាំងកម្ពុជាបាននោះទេ ពោលកងកម្លាំងកម្ពុជានៅបន្ដឈរជើងយ៉ាងរឹងមាំបំផុត ព្រមទាំងធ្វើការបាញ់តបតទៅវិញយ៉ាងចាស់ដៃផងដែរ ដើម្បីការពារដែនអធិបតេយ្យពីការរំលោភបំពានឈ្លានពានរបស់ភាគីថៃ៕
🙏97
ថ្ងៃនេះជា ថ្ងៃទី១៤០ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
🙏43🥰1
6:25ព្រឹក នៅថ្មដា ពោធិ៍សាត់ វាចាប់ផ្តើមផ្លោងមកមួយៗ៕
16-12-2025
😢4🤔1
6:45ព្រឹក ទិសថ្មដូន តាក្របី ប្រាសាទខ្នារ ថៃបានបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ចូលបន្តបន្ទាប់៕
16-12-2025
🤬3😢21
ថៃ🇹🇭បានបន្តមិនគោរពកិច្ចព្រមព្រៀង និងបទឈប់បាញ់ម្តងហើយ ម្តងទៀត៕
16-12-2025
😢3🤔2
គិតត្រឹមម៉ោង7:00នាទីព្រឹកនេះ នៅភូមិព្រៃចាន់ ជោគជ័យ សៀម🇹🇭នៅបន្តបាញ់ផ្លោងកាំភ្លើងធំ ចូលមកលើទឹកដីកម្ពុជា🇰🇭យើងជាបន្តបន្ទាប់៕
16-12-2025
1
7:20ព្រឹក នៅអានសេះបុកខ្លាំ និងទិសព្រះវិហារ វាចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំមកច្រើនគ្រាប់។
16-12-2025
5
7:25 BM-21យើង បានបាញ់ស្រោចទាំងព្រឹក ដើម្បីកំទេចពួកចោរឈ្លានពាន នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន៕
16-12-2025
13
7:40 វាសងវិញនៅភូមិព្រៃចាន់ ជោគជ័យ ដោយកាំភ្លើងធំ130មីលីម៉ែត្រ ស្នូរខ្លាំង។
16-12-2025
8:00ព្រឹក យន្តហោះF-16សៀម កំពុងហោះនៅទិសភូមិព្រៃចាន់ ជោគជ័យ ខណៈវាកំពុងបាញ់ផ្លោងជាច្រើនគ្រាប់៕
16-12-2025
4😢3
8:25ព្រឹក នៅទិសថ្មដូន ប្រាសាទខ្នារ អូរស្មាច់ តាមាន់ធំ តាក្របី វាកំពុងសន្ធប់ខ្លាំង យើងក៏បានស្រោចBM-21 ដើម្បីកំទេចពួកវាយ៉ាងធ្ងន់ផងដែរ។
16-12-2025
4