អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
11:00 សូមបងប្អូនយើង ចូលសម្រាកចុះ កងកម្លាំងយើងក៏បានសម្រាកដៃហើយ និងបន្តការពារលើអធិបតេយ្យភាពរបស់យើងយ៉ាងរឹងមាំបំផុត។
13-12-2025
16
ម៉ោង៤:៥៧នាទីព្រឹក ថៃផ្លោងចូលអានសេះ១៥គ្រាប់។
១៤.១២.២០២៥
😢84🙏2
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តភូមិឯកភាព ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥

-ម៉ោង៨:១៥នាទី ថៃបានប្រើប្រាស់ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រច១។
BREAKING: តាមសមរភូមិបន្តក្តៅ ទាហានថៃ បាញ់ផ្លោងចូលដីកម្ពុជា

(ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃបាននិងកំពុងបន្តបាញ់ចូលដីកម្ពុជាយ៉ាងខ្លាំង បូកជាមួយកន្លែងខ្លះ ទាហានថៃបានរុញកម្លាំងថ្មើជើងចូលមកផងដែរ តែត្រូវបានកម្លាំងយើងបានទប់ទល់ និងបាញ់ទប់ស្កាត់យ៉ាងខ្លាំងក្លា។

សម្រាប់សមរភូមិថ្មដា ខេត្តពោធិ៍សាត់ ទាហានថៃ បានប្រើ F16 បាញ់ទម្លាក់ និងប្រឹងបញ្ជូនកម្លាំងថ្មើជើងចង់ចូលកាន់កាប់ទីតាំងយើង តែកម្លាំងយើងបានទប់ទល់ និងវាយបកយ៉ាងខ្លាំងក្លា។

សម្រាប់សមរភូមិនៅបឹងត្រកួន ទាហានថៃបានបាញ់ផ្លោងចូលនៅវេលាម៉ោង ៦៖៣០នាទី និងសមរភូមិជោគជ័យ ទាហានថៃ បានបាញ់ចូលនៅវេលាម៉ោង ៧៖៥០នាទី។

នៅសមរភូមិខេត្តឧត្តរមានជ័យ រួមមាន ថ្មដូន ប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទខ្នារ ទាហានថៃ ក៏កំពុងបាញ់ផ្លោងចូលផងដែរ។

នៅខេត្តព្រះវិហារ ទាហានថៃ មិនទាន់ឈប់ទេ នៅបន្តបាញ់ផ្លោងចូលភ្នំខ្មោច តាថាវ ប្រាសាទព្រះវិហារ វាយឥន្ទ្រីយ៍ តាសឹម ភ្នំទ្រព្យ ចាក់ច្រែង៕
1😢1
9:40 ស្រោចBM-21 ទៅវាលឥន្ទ្រីយ៍ និងអានសេះ។ ពួកវាកំពុងធ្វើសង្គ្រាមចង់បានដីយើងហើយ តែបុកមកមិនរួច។ ខ្ញុំនៅតែអំពាវនាវឲ្យបងប្អូនជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងយើង វ៉ៃចោរឈ្លានពាន។
13-12-2025
6🙏4
9:45 វានៅបន្តបាញ់ផ្លោងចូលអូរស្មាច់ ប្រាសាទខ្នារ តាក្របី តាមាន់ធំ ថ្មដូន។
14-12-2025
10:12ព្រឹក BM-21យើង បាញ់ស្រោចសន្ធប់លើចោរឈ្លានពាននៅសមរភូមិឧត្តរមានជ័យ។
14-12-2025
3🙏1
10:26 តាក្របី ថ្មដូន ពួកវាបុកវ៉ៃខ្លាំង។ ពេលនេះ BM-21យើង បានបាញ់ស្រោចទៅវិញហើយដើម្បីកំទេចពួកចោរ។
14-12-2025
🙏21🫡1
10:38 គ្រាប់ផ្លោងថៃ ធ្លាក់ចូលជាយក្រុងសំរោង ខេត្តឧត្តរមានជ័យ 6គ្រាប់។
14-12-2025
10:40ព្រឹក សមរភូមិខេត្តព្រះវិហារ វាកំពុងសន្ធប់ផ្លោងមកខ្លាំង កម្លាំងយើងក៏បានឆ្លើយតបយ៉ាងធ្ងន់ទៅលើសត្រូវផងដែរ។
14-12-2025
🙏3
10:50 អានសេះ បុស្បូវ ជាំតែ តាថាវ វាលឥន្រ្ទី ភ្នំខ្មោច ភ្នំទ្រព្យ មុំបី កំពុងជាប់ដៃខ្លាំង។
14-12-2025
BREAKING: ម៉ោងជិត១១ព្រឹកនេះ ថៃប្រើយន្ដហោះ F16 ទម្លាក់គ្រាប់បែកនៅភូមិជោគជ័យ និងបឹងត្រកួន

(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណជិត១១ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបន្ដប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែកនៅភូមិជោគជ័យ និងច្រកបឹងត្រកួន ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ៕
😭5
11:00ព្រឹកនេះ វាប្រើដ្រូនទម្លាក់គ្រាប់បែក និងបាញ់ផ្លោងសង្គ្រប់នៅប្រាសាទតាក្របី និងថ្មដូន។
14-12-2025
11:11 អានសេះ បុស្បូវ ជាំតែ តាថាវ វាលឥន្រ្ទី ភ្នំខ្មោច ភ្នំទ្រព្យ មុំបី វាបុកផ្លោងមកច្រើនគ្រាប់ និងដ្រូនទម្លាក់គ្រាប់បែក និងផ្សែងពុល កម្លាំងយើងនៅបន្តទប់ទល់ការពារ និងឆ្លើយតបBM-21សង្គ្រុបលើពួកវាវិញយ៉ាងធ្ងន់៕
14-12-2025
🙏3
11:17 នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន វាកំពុងបុកសន្ធប់ខ្លាំង ដោយម៉ោងនេះកម្លាំងយើងបានកំពុងការពារ និងឈរជើងលើទីតាំងទាំងស្រុង។
14-12-2025
4🤬1🫡1
11:24 នៅទិសសមរភូមិព្រះវិហារ នៅមិនទាន់ថមថយឡើយ វាកំពុងសន្ធប់ខ្លាំង។
14-12-2025
😢4
11:14 សមរភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទ័ពថៃ បានបើកការឈ្លានពានមកលើទឹកដីកម្ពុជាយើងខ្លាំងណាស់ កងកម្លាំងយើងកំពុងការពារ លើអធិបតេយ្យភាពទឹកដីរបស់យើង។
14-12-2025
😢61
11:40 វាបន្តបាញ់ផ្លោងចូលក្បែរក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបាញ់ផ្លោងចូលអូរស្មាច់ ប្រាសាទខ្នាថ្មដូន តាក្របី តាមាន់ធំ ជប់គគីរ៕
14-12-2025
😢3