BREAKING: ពេញមួយព្រឹកនេះ កម្លាំងកម្ពុជា🇰🇭ស្រោច BM21 ដើម្បីប្រឆាំងការឈ្លានពានរបស់ថៃ🇹🇭នៅទិសឧត្តរមានជ័យ និងព្រះវិហារ
(ព្រំដែន)៖ មកទល់ម៉ោងជាង១០ព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងកម្ពុជាបាញ់ស្រោច BM21 យ៉ាងសន្ធឹកដើម្បីប្រឆាំងការឈ្លានពានរបស់ថៃ នៅទិសឧត្តរមានជ័យ និងព្រះវិហារ ក្រោយកម្លាំងថ្នើរជើងរបស់ថៃ បានសម្រុកវាយលុកខ្លាំងជាពិសេសនៅប្រាសាទតាក្របី មុខប្រាសាទព្រះវិហារ និងភ្នំខ្មោច៕

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះកងទព័ថៃបានឈ្លានពានវាយប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយគ្មានការរើសមុខ
និងរើសទីកន្លែង សូម្បីតែស្ពាន ថ្នល់
សាលារៀន វត្តអារាមក៏ពួកគេប្រើ
កាំភ្លើងធំនិងយន្តហោះវាយបំផ្លាញ
ចោល។ផ្សែងពុលគ្រាប់បែកចង្កោម
ត្រូវបានប្រើប្រាស់ជាច្រើនកន្លែងរាប់
ទាំងកន្លែងដែលមានពលរដ្ឋថៃរស់នៅ
និងធ្វើការនៅក្នុងទឹកដីកម្ពុជាផងដែរ។
ក្នុងសភាពការណ៍បែបនេះក្នុងនាមប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានគណបក្សកាន់អំណាច ខ្ញុំសូមជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលពិចារណាលើការផ្អាក
រាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជានិងប្រជាជនថៃឆ្លងកាត់ព្រំដែន។
ពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃត្រូវបន្តរស់នៅនិងធ្វើការនៅក្នុងប្រទេសថៃនិងពលរដ្ឋថៃដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជាត្រូវបន្តស្ថិតនៅកម្ពុជារហូតបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញ។
វិធានការនេះគឺដើម្បីធានាសុវត្តិភាពប្រជាជនកម្ពុជានិងប្រជាជនថៃកុំឲ្យមានគ្រោះថ្នាក់ពេលធ្វើដំណើរពិសេសពេលធ្វើដំណើរឆ្លងកាត់ព្រំដែន។
សូមប្រជាជនកម្ពុជាដែលកំពុងរស់នៅ
ប្រទេសថៃនិងប្រជាជនថៃមេត្តាយោគយល់។
សូមរាជរដ្ឋាភិបាលកម្ពុជាជួយការពារ
សុវត្តិភាពប្រជាជនថៃដែលកំពុងរស់នៅកម្ពុជាកុំឲ្យពួកគេរងគ្រោះដោយសារគ្រាប់កាំភ្លើងឬគ្រាប់បែកឬ
ផ្សែងពុលរបស់ថៃ៕

❤2🙏2
BREAKING: ម៉ោង៣៖៣០នាទី ថៃប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែក៤គ្រាប់បន្ថែមទៀត នៅស្ពានមេទឹក ក្នុងគោលដៅកម្ទេចទាំងស្រុង
(ព្រំដែន)៖ នៅវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានប្រើយន្ដហោះចម្បាំង F16 បន្ដទម្លាក់គ្រាប់បែកចំនួន៤គ្រាប់បន្ថែមទៀត នៅស្ពានមេទឹក (ស្ពានជ័យជម្នះ) ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលដៅកម្ទេចស្ពានទាំងស្រុង។
* ម៉ោង១៥ៈ៣០នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត
* ម៉ោង១៥ៈ៣៤នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត
* ម៉ោង១៥ៈ៤១នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត
* ម៉ោង១៥ៈ៤៤នាទី កងទាហានថៃបានប្រើប្រាស់យន្តហោះF-16 បាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត៕

😢6
ក្រសួងការពារជាតិ៖ នៅវេលាម៉ោង៤ ថ្ងៃទី១៣ ខែធ្នូ យោធាថៃ បន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ នៅភូមិសាស្ត្រភូមិព្រៃចាន់
(ភ្នំពេញ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
*ម៉ោង ១៦:០០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែក ចំនួន ១គ្រាប់ នៅភូមិសាស្ត្រភូមិព្រៃចាន់។
*ម៉ោង ១៦:១០នាទី យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 បានទម្លាក់គ្រាប់បែក ចំនួន ១គ្រាប់ទៀត។
ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕