អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
12:15 វាបុកខ្លាំងនៅ អានសេះ ជាំតែ ភ្នំខ្មោច ភ្នំទ្រព្យ ដោយដ្រូន គ្រាប់ផ្លោង និងយន្តហោះទម្លាក់គ្រាប់បែក យើងក៏បានតបតយ៉ាងខ្លាំងដោយBM-21 ច្រើនកញ្ច្រែង។
12-12-2025
😢3
BREAKING: គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ តាមសមរភូមិនៅតាមព្រំដែន បន្ដក្ដៅគគុក, ថៃបន្តបាញ់ផ្លោងចូលដីកម្ពុជា

(ព្រំដែន)៖ គិតមកត្រឹមថ្ងៃទី១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ តាមសមរភូមិនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ កងទ័ពកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក ដោយយោធាថៃបន្តបាញ់ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រើទាំងយន្ដហោះទម្លាក់គ្រាប់បែក និងដ្រូន។

នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានថៃ បានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង ៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ជាំតែ ទាហានក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀត៕
😢43😱1
គិតត្រឹមព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដោយសារអំពើឈ្លានពានរបស់ទាហានសៀម បណ្តាលឲ្យជនស៉ីវិល១១នាក់ស្លាប់ និងរបួសកើនដល់៧៦នាក់ ខណៈជនភៀសសឹកកើនដល់ជាង២៧ម៉ឺននាក់!
😢6😭1
1:18 ស្លាបដែក ឆាបកាន់តែជ្រៅ បងប្អូនប្រជាពលរដ្ឋនៅជំរុំភៀសសឹក កំពុងមានការព្រួយបារម្ភជាខ្លាំង!(ត្រពាំងក្រសាំង ស្រុកវ៉ារិន ខេត្តសៀមរាប)
12-12-2025
😢42
សមត្ថកិច្ចចាប់ខ្លួនបានចារកម្មថៃម្នាក់ ភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោង១២៖៤០នាទី រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឃាត់ខ្លួនបានចារកម្មថៃម្នាក់ នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលប្រមូលព័ត៌មានបញ្ជូនឱ្យយោធាថៃ៕
🤬32
1:50 BM-21 ចេញកម្ទេចពួកខ្មាំងឈ្លានពានចំគោលដៅល្អ នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន៕
12-12-2025
5🙏5
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅយោធភូមិភាគទី៤ នាថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០២៥ (ចាប់ពីម៉ោង ៧:០៥នាទីព្រឹក ដល់ម៉ោង ១៣:០០នាទី)

- ម៉ោង ៧:៤០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត ជប់អង្គុញ និងថ្មឆត្រ។
- ម៉ោង ៨:២០នាទី យោធាថៃបន្តការវាយប្រហារឈ្លានពានមកលើកម្ពុជាដោយប្រើប្រាស់រថក្រោះ អម ដោយកម្លាំងថ្មើរជើងបានបាញ់ចូលភូមិសាស្ត្រថ្មឆត្រ និងប្រាសាទតាក្របី។
- ម៉ោង ៨:៤១នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិសាស្រ្ត បុស្សស្បូវ-ជាំតែ។
- រហូតមកដល់វេលាម៉ោង ៩:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោល ខ្លាំង នៅភូមិសាស្រ្តអានសេះ និងបន្តវាយលុកនៅភូមិសាស្ត្រថ្មដូន, ជប់អង្គុញ, ថ្មឆត្រ, ភ្នំ៣៣៣, ប្រាសាទតាក្របី និងប្រាសាទតាមាន់។
- ម៉ោង ១០:១២នាទី យោធាថៃបានបន្តប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនចូលភូមិសាស្ត្រភ្នំខ្មោច និងបុស្សស្បូវ-ជាំតែ។
- ម៉ោង ១១:០០នាទី យោធាថៃបន្តវាយប្រហារឈ្លានពានមកលើកម្ពុជាកាន់តែកំរោលខ្លាំង នៅភូមិ សាស្រ្តអានសេះ និងបានបាញ់ផ្សែងពុលយ៉ាងច្រើនសន្ធឹកសន្ធាប់។
- រហូតមកវេលាម៉ោង ១២:០០នាទី យោធាថៃបានចាប់ផ្តើមវាយបន្ថែមប្រហារនៅភូមិសាស្ត្រតាស៊ឹម, គោល៨, ភ្នំខ្មោច និងជាំតែ ដោយបានប្រើប្រាស់កាំភ្លើងធំ, ដ្រូន, បាញ់ផ្សែងពុល និងរថក្រោះបាញ់បុក និងបន្តវាយប្រហារនៅភូមិសាស្ត្រប្រាសាទតាក្របី, ភ្នំ៣៣៣, ជប់អង្គុញ, ថ្មដូន, ដំណាក់ស្ដេច, ប្រាសាទតាមាន់ និងជប់គគីរ។
- ម៉ោង ១២:៣២នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក នៅភូមិសាស្ត្រប្រាសាទព្រះវិហារ។
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
ពួកវា កាន់តែឆ្កួតហើយ។ កាន់តែញៀននឹងសង្គ្រាមហើយ។
12-12-2025
😢61
ថៃ បានបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅយោធភូមិភាគទី៤ កាន់តែខ្លាំង និងកំរោល៕
12-12-2025
3:20 វានៅបន្តបាញ់ផ្លោង និងបាញ់ផ្សែងពុល នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន៕
12-12-2025
😢4
3:35 អូរស្មាច់ អានសេះ យើងបានវ៉ៃបករុលកាន់កាប់បានដោយជោគជ័យ៕
12-12-2025
🙏7🫡53
4:55 នៅបឹងត្រកួនស្ងាត់បន្តិច ដោយឡែកនៅភូមិព្រៃចាន់ ជោគជ័យ វានៅផ្លោងចូលរង្វើលៗ៕
12-12-2025
🙏7
BREAKING (Upload): នៅល្ងាចនេះ ទាហានថៃ បន្តបាញ់ផ្លោងចូលដីកម្ពុជា

(ព្រំដែន)៖ រហូតមកដល់ល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃ បាននិងកំពុងបន្តបាញ់ផ្លោងចូលដីកម្ពុជា។

នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ និងថ្មដូន ទាហានបានបន្តបើកការបាញ់ផ្លោង។

នៅទិសព្រះវិហារ អានសេះ វាលឥន្ទ្រីយ៍ ទាហានក៏កំពុងបាញ់ផ្លោងចូល និងឡើងទ័ពថ្មើរជើង តែឡើងមកមិនរួច ដោយសារកម្លាំងយើងទប់ជាប់ និងវាយដេញទៅវិញ។

ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិព្រៃចាន់ ទាហានថៃ កំពុងប្រើដ្រូនទម្លាក់គ្រាប់។ ដោយឡែកនៅសមរភូមិថ្មដា ខេត្តពោធិ៍សាត់ រៀងស្ងាត់ហើយ៕
ខ្ញុំបានផ្ទាល់ ក៏កំពុងនៅស្រុកវ៉ារិនដែរ ខ្ញុំសង្ឃឹមថានិងមិនមានអ្វីកើតឡើង សូមបន់ស្រន់ឲ្យបងប្អូននៅជំរុំភៀសសឹកសុខសប្បាយគ្រប់ៗគ្នា៕12-12-2025
🙏10
ត្រឹមម៉ោង7:00នេះ ភូមិព្រៃចាន់ និងជោគជ័យ កំពុងប្រឈមផ្សែងពុលថៃខ្លាំង។
12-12-2025
ចាប់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាពដើរថតរូបនៅទីតាំងសំខាន់ៗនៅតាមផ្លូវក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនេះសមត្ថកិច្ចបានរកឃើញក្រដាសព្រីនជាអក្សរថៃជាច្រើនសន្លឹកផងដែរ នៅជាប់ខ្លួនជនសង្ស័យរូបនេះ។
7:15 BM-21 ចេញទិសព្រះវិហារ អានសេះ ស្រោចលើពួកខ្មាំងណែនល្អ កងកម្លាំងស្រែកថាចំល្អណាស់ មុននេះបន្តិច៕
12-12-2025
12🙏5