អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
9:35 វាបុកផ្លោងនៅអូរស្មាច់ ខ្នារ ថ្មដូន ជប់គគីរ តាមាន់ធំ តាក្របី យើងក៏បានឆ្លើយតបនិងBM-21ដើម្បីកម្ទេចសត្រូវ៕
12-12-2025
🙏85
10:00ព្រឹក នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន នៅមិនថមថយឡើយ៕
12-12-2025
1
10:11ព្រឹក នៅជាំតែ ភ្នំខ្មោច អានសេះ វាកំពុងបុកខ្លាំង៕
12-12-2025
😢62
10:39 យើងកំពុងឡងតបតសន្ធប់ខ្លាំង នៅអូរស្មាច់៕
12-12-2025
🙏4
10:50ព្រឹក ពួកវាបន្តផ្លោងចូល អូរភ្លុកដំរី ថ្មដា ពោធិ៍សាត់។
12-12-2025
😢31
BREAKING: គិតត្រឹមម៉ោង១០៖៥០នាទីព្រឹក តាមសមរភូមិទាំងអស់នៅតាមព្រំដែន កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក

(ព្រំដែន)៖ គិតមកត្រឹមថ្ងៃទី១០៖៥០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រប់សមរភូមិទាំងអស់នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ កងទ័ពកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក ដោយយោធាថៃ នៅតែបាញ់យ៉ាងខ្លាំងចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។

នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានបានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ទាហានថៃក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀត។

យ៉ាងណាក៏ដោយ នៅគ្រប់សមរភូមិ កងកម្លាំងរបស់នៅទប់ទល់ និងបន្តឈរជើងនៅលើទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ៕
🙏31
បច្ចុប្បន្នភាពអំពីសភាពការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅ ក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៖

ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសាជាថ្មីមកលើបូរណភាពទឹកដីរបស់កម្ពុជា ដោយការប្រើ ប្រាស់កម្លាំងយោធាចាប់តាំងពីថ្ងៃទី៧ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ។

ស្ថានភាពនៃអំពើគំរាមកំហែង និងឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យ កម្ពុជា៖

ទី១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា គិតចាប់ពីម៉ោង ២២:០០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៧:០៥នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥៖
- ម៉ោង ២២:០៨នាទី យោធាថៃបានបាញ់កាំភ្លើងលើរថក្រោះ នៅតំបន់ជាំតែ និងផ្ទះតាម៉ុក
- ម៉ោង ២២:៣៧នាទី យោធាថៃបានប្រើប្រាស់ snipper ចូលភូមិសាស្ត្រទួល៩៥

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
- ចាប់ពីម៉ោង ១២:១៥នាទីរំលងអធ្រាត្រ យោធាថៃបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងយន្ត នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី។
- ម៉ោង ៤:០០នាទី យោធាថៃបានចាប់ផ្តើមប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្តគ្រប់គោលដៅ នៅតំបន់ អានសេះ, ភ្នំ៥០០, អូរផ្កាស្នេហ៍, ទ្វារដែក និងភ្នំពងចាប។
- ម៉ោង ៧:០៥នាទី យោធាថៃចាប់ផ្តើមវាយប្រហារដោយប្រើកាំភ្លើងធំគ្រប់ធន់មកភូមិសាស្ត្រថ្មដូន, ជប់គគីរ និងប្រាសាទតាក្របី។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់

ទី២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ភាគីថៃបានបន្តបាញ់ប្រហារមកលើ កម្ពុជា៖ គិតចាប់ពីម៉ោង២២:០០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ២២:០១នាទី យោធាថៃបានប្រើប្រាស់ផ្សែងពុលមកលើភូមិសាស្ត្រព្រៃចាន់។
- ម៉ោង ២២:០៨នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ២២:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រព្រៃចាន់ និងបឹងត្រកួន។
- ម៉ោង ២៣:២០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងយន្តបាញ់ចូលភូមិសាស្ត្រព្រៃចាន់។
- ម៉ោង ២៣:៣៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនហោះស៊ើបការណ៍លើភូមិសាស្ត្រព្រៃចាន់។

ថ្ងៃព្រឹកទី១២ ខែធ្នូ ឆ្នាំ២០២៥
- ចាប់ពីម៉ោង ៦:២៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិទំនប់ដាច់។
- ម៉ោង ៦:៤០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ៧:០២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃបានដើរចូលមកភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:០២នាទី យោធាថៃបានបាញ់មកលើភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ៧:១០នាទី យោធាថៃបានបាញ់ផ្លោងមកលើភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:២០នាទី យោធាថៃបានបាញ់ផ្លោងជ្រុំមកលើភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:៤៣នាទី យោធាថៃបានប្រើប្រាស់រថពាសដែកចូលមកខាងមុខភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ៧:៥៧នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់
3
11:26 វាបាញ់ផ្លោងឡងវិញ នៅអូរស្មាច់ តាក្របី ខ្នារ។
12-12-2025
😢6
11:37 ថៃផ្លោងចូលលាន់ខ្លាំង នៅតំបន់ជាយក្រុងសំរោងខេត្តឧត្តរមានជ័យ ប្រហែល៤គ្រាប់។
12:12-2025
🤬3😭3
11:00BM-21យើង បាញ់ចេញទិសព្រៃចាន់ ជោគជ័យ ចូលណែនដូចកន្តំ។
12-12-2025
6🙏1💯1
BREAKING: អង្គការ UNESCO កំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ ទៅលើការខូចខាតប្រាសាទបុរាណរបស់ខ្មែរ ដោយសារកងទ័ពថៃបាញ់បំផ្លាញ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO បានឱ្យដឹងថា អង្គការនេះ កំពុងត្រៀមខ្លួនជាស្រេច ជាមួយនិងបច្ចេកទេស និងវិធានការនានា ដើម្បីជួយដល់ប្រាសាទខ្មែរមួយចំនួន ដែលរងការខូចខាតធ្ងន់ធ្ងរ ដោយសារតែទាហានថៃបាញ់បំផ្លាញ ក្នុងពេលកំពុងមានជម្លោះប្រដាប់អាវុធនៅតាមព្រំដែន។

លោក Lazare Aloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) បានថ្លែងតាមប្រព័ន្ធ Video ពីប្រទេសបារាំង មកកាន់កិច្ចប្រជុំពេញអង្គលើកទី៣២នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែប៕
🤬4
12:02 វាបុកផ្លោងនៅ តាក្របី តាមាន់ធំ ថ្មដូន BM-21យើង បានបាញ់តបតយ៉ាងសន្ធប់ទៅលើទីតាំងសត្រូវ៕
12-12-2025
🙏3
សេចក្តីអំពាវនាវ
ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕
8
12:15 វាបុកខ្លាំងនៅ អានសេះ ជាំតែ ភ្នំខ្មោច ភ្នំទ្រព្យ ដោយដ្រូន គ្រាប់ផ្លោង និងយន្តហោះទម្លាក់គ្រាប់បែក យើងក៏បានតបតយ៉ាងខ្លាំងដោយBM-21 ច្រើនកញ្ច្រែង។
12-12-2025
😢3
BREAKING: គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ តាមសមរភូមិនៅតាមព្រំដែន បន្ដក្ដៅគគុក, ថៃបន្តបាញ់ផ្លោងចូលដីកម្ពុជា

(ព្រំដែន)៖ គិតមកត្រឹមថ្ងៃទី១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ តាមសមរភូមិនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ កងទ័ពកម្ពុជា-ថៃ កំពុងបន្ដប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក ដោយយោធាថៃបន្តបាញ់ចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រើទាំងយន្ដហោះទម្លាក់គ្រាប់បែក និងដ្រូន។

នៅខេត្តឧត្តរមានជ័យ សមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ទាហានថៃ បានបន្តបើកការបាញ់ប្រហារតាំងពីម៉ោងជាង ៦ព្រឹក។ នៅទិសព្រះវិហារ ភ្នំខ្មោច អានសេះ ជាំតែ ទាហានក៏កំពុងបាញ់ផ្លោងចូល។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ សមរភូមិជោគជ័យ ភូមិព្រៃចាន់ និងបឹងត្រកួន ទាហានថៃ ក៏កំពុងបាញ់គ្រាប់ផ្លោង ហើយបញ្ជូនទ័ពថ្មើរជើងមកទៀត៕
😢43😱1
គិតត្រឹមព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដោយសារអំពើឈ្លានពានរបស់ទាហានសៀម បណ្តាលឲ្យជនស៉ីវិល១១នាក់ស្លាប់ និងរបួសកើនដល់៧៦នាក់ ខណៈជនភៀសសឹកកើនដល់ជាង២៧ម៉ឺននាក់!
😢6😭1
1:18 ស្លាបដែក ឆាបកាន់តែជ្រៅ បងប្អូនប្រជាពលរដ្ឋនៅជំរុំភៀសសឹក កំពុងមានការព្រួយបារម្ភជាខ្លាំង!(ត្រពាំងក្រសាំង ស្រុកវ៉ារិន ខេត្តសៀមរាប)
12-12-2025
😢42