សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥៖
- ម៉ោង១៥៖៥៤នាទី យោធាថៃបានសម្រុកប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ ក្នុងភូមិសាស្ត្រ អូរភ្លុកដំរី។
កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ និងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិត បំភ័យទោះក្នុងទម្រង់ណាមួយឡើយ៕

BREAKING (update): យប់នេះ យោធាថៃបន្ដបាញ់សង្គ្រប់ខ្លាំងនៅបឹងត្រកួន និងភូមិជោគជ័យ ក្រោយកម្ពុជាបំបែកសំបុកឈរជើង និងបំផ្លាញមហិច្ឆតាឈ្លានពាន
(ព្រំដែន)៖ នៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ កម្លាំងយោធាថៃកំពុងបាញ់សង្គ្រប់ខ្លាំង និងផ្លោងគ្រាប់ចូលច្រកបឹងត្រកួន និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ក្រោយកម្លាំងកម្ពុជាបំបែកសំបុកឈរជើង បំផ្លាញមហិច្ឆតាឈ្លានពានរបស់ពួកគេ។
កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕

❤10🙏7