អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
នៅវេលាម៉ោង ១០៖៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានប្រើយន្ដហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំកណ្ដាលក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្ដាលឲ្យខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
😢3
BREAKING (ឧត្តរមានជ័យ)៖ គិតត្រឹមម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ លើ៤សមរភូមិ នៅប្រាសាទតាមាន់ ប្រាសាទតាក្របី ថ្មដូន និងប្រាសាទខ្នារ កងទ័ពកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក។

រហូតមកទល់ពេលនេះ កម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានប្រើប្រាស់អាវុធធន់ធ្ងន់ដើម្បីធ្វើការតបតការពារដែនអធិបតេយ្យកម្ពុជា ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត៕
🙏1
រដ្ឋបាលស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ សូមជម្រាបជូនដំណឹងដល់សាធារណជនជាអ្នកកាន់កាប់ដីលំនៅដ្ឋាន និងដឹកសិកម្ម ព្រមទាំងមន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងតំបន់ធ្វើការវិនិច្ឆ័យនៃ ភូមិថ្នល់ថ្មី ឃុំអន្លង់វែង និងភូមិអូរគគីរកណ្តាល ភូមិអូរគគីរលើ ភូមិអូរគគីរក្រោម ភូមិទួលទ្រាស និងភូមិលំទង់ថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជ្រាបថា ដោយស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ(កំពុងមានជម្លោះ) រដ្ឋបាលស្រុកសូមធ្វើពន្យាពេលវេលាការបិទផ្សាយជាសាធារណៈនូវរាល់ឯកសារនៃការវិនិច្ឆ័យរួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី រហូតដល់មានការជូនដំណឹងជាថ្មី ។
1🙏1
🚨BREAKING: នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១២:៣៣នាទី យោធាថៃបានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ និងបានប្រើប្រាស់កាំភ្លើងធំ១០៥មម និង១៥៥មម បាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅយ៉ាងកំរោល ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
🤬8😢3
ម៉ោង១៖៣៥នាទី កម្លាំងវាកំពុងបុកខ្លាំងនៅជាំតែ។ កម្លាំងយើងដាក់ទៅវិញយ៉ាងខ្លាំងក្លា។
9-12-2025
😢2
សមរភូមិថ្មដា ពោធិ៍សាត់ កំពុងក្តៅនៅឡើយ។

9-12-2025
😢3😭1
1:50 វាបុកនៅអូរស្មាច់ ខ្នារ តាក្របី តាមាន់ធំ!
😢6
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីកងកម្លាំងយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជា នៅយោធភូមិភាគទី៤ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥

កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕
2
សង្គ្រាមលើកនេះ ធ្ងន់ជាងលើកមុន។ គ្រប់សមរភូមិ ក្តៅទាំងអស់។ មានតែជូនពរកងកម្លាំងយើងឈ្នះពួកឈ្លានពាន។ លើកនេះដឹងកម្លាំងពិតហើយ។
6😢4🙏1
2:14 សន្ធប់ខ្លាំងទិសអូរស្មាច់ ក្រុងសំរោង ប្រាសាទខ្នារ តាក្របី តាមាន់ធំ ដោយវាបាញ់ផ្លោងកាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់បែក យន្តហោះF-16!
😭7🫡2
គ្រប់សមរភូមិ និងប្រាសាទទាំងអស់នៅខាងឧត្តរមានជ័យ កម្លាំងយើងបន្តគ្រប់គ្រងយ៉ាងរឹងមាំ ទោះទាហានថៃ បុកខ្លាំងចង់កាន់កាប់តាក្របី និងប្រាសាទខ្នារ តាមផែនការពួកវាក៏ដោយ។ រុកមិនចូលឡើយ។
5🫡4🙏2
BREAKING: នៅសមរភូមិប្រយុទ្ធភូមិជោគជ័យ! កម្ពុជាប្រើអាវុធធន់ធ្ងន់ឆ្លើយតប ចំគោលដៅកម្ទេចទីតាំងឈរជើងរបស់យោធាថៃខ្ទេច

(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង ៣៖០០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានប្រើប្រាស់អាវុធធន់ធ្ងន់ (BM21) ឆ្លើយតបទៅកាន់ភាគីថៃ ដោយកម្ទេចចោលនូវគោលដៅ ដែលទាហានថៃឈរជើងនៅទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
15💯5