អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
សេចក្តីអំពាវនាវ(ក្រសួងការពារជាតិ)

ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរុំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហារ របស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕
🫡4
6:09ព្រឹក អូរស្មាច់ ខ្នារ តាក្របី តាមាន់ធំ ថៃកំពុងបុកគ្រាប់ផ្លោងមកច្រើន!
9-12-2025
1
6:12ព្រឹក ភូមិព្រៃចាន់ ឃុំអូរបីជាន់ ថៃក៏កំពុងសម្រុកផ្លោងគ្រាប់កាំភ្លើងធំមកច្រើនគ្រាប់!
9-12-2025
😢21
6:33 តាមាន់ធំ ថ្មដូន ខ្នារ BM-21 យើងសងវិញរង្គើរមេឃ!
9-12-2025
7🙏1
🚨BREAKING: កងទ័ពជើងទឹកថៃ🇹🇭និងកងម៉ារីនប្រកាសត្រៀមប្រតិបត្តិការនៅក្នុងថ្ងៃនេះ ដើម្បីវាយដណ្តើមយកអាគារចំនួន3ខ្នង នៅចំរក់ ណងរី ខេត្តត្រាត ជាប់និងខេត្ត កោះកុង ពោធិ៍សាត់ បៃលិនរបស់កម្ពុជា🇰🇭 បន្ទាប់ពីមានការជម្លៀសប្រជាពលរដ្ឋចេញកាលពីយប់មិញ៕
😢2🫡1
7:01ព្រឹក គ្រាប់ផ្លោងថៃកំពុងបុកខ្លាំងនៅអូរស្មាច់ ខ្នារ តាក្របី តាមាន់ធំ ថ្មដូន ជប់គគីរ!
9-12-2025
7:03ព្រឹក 2កញ្ច្រែងចេញទៅតាក្របី និងថ្មដូន។ សូមជូនពរកងកម្លាំងយើងសំណាងល្អទាំងអស់គ្នា។

9-12-2025
3🙏2
ទិដ្ឋភាពនៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ

ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥
7:17ព្រឹក ទិសព្រះវិហារ វាកំពុងសម្រុកខ្លាំង កម្លាំងយើងនៅទប់ជាប់ឈរលើទីតាំងដដែល! សូមជូនពរកងកម្លាំងយើង សុខសប្បាយ និងមានជ័យជម្នះ🙏❤️🇰🇭👮‍♂️
4😢2
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤:

ចាប់តាំងពីវេលាម៉ោង ០៤:៤៥នាទីទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ យោធាថៃបានបើកការបាញ់ប្រហារនៅក្នុងភូមិសាស្ត្រយោធ ភូមិភាគទី៤ នៅក្នុងតំបន់ភ្នំខ្មោច នឹងបានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់តំបន់ផ្សេងៗទៀត រួមមាន៖ តាថាវ, ប្រាសាទតាមាន់, ប្រាសាទព្រះវិហារ, ប្រាសាទខ្នារ, វាលឥន្ទ្រី, ភ្នំខ្មោច, គោល៨, ជាំតែ អានសេះ, ថ្មដូន, អូរស្មាច់, ភ្នំអនុស្សាវរីយ៍, មុខវត្តកែវសិក្ខាគីរិស្វារៈ និងបានបាញ់ផ្សែងពុលនៅប្រាសាទតាក្របី។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបន្តគោរព និងអនុវត្តឥតងាករេនូវរាល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានដោយខុសច្បាប់ មកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ៕
2
ទ័ពថៃ🇹🇭ងាប់យកចេញអត់បាន តាក្របី តាមាន់ធំ! 💪🙏❤️🇰🇭👮‍♂️
11🙏5
7:26 វាបុកផ្លោងមកខ្លាំង អូរស្មាច់ តាក្របី ថ្មដូន តាមាន់ធំ!
😢6