អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង១២:ថ្ងៃត្រង់ ទី៥ ខែធ្នូ ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ🇹🇭ថា:

- ស្ថានភាពព្រំដែនថៃ🇹🇭និងមីយ៉ាន់ម៉ា🇲🇲ហាក់កំពុងតានតឹងខ្លាំង ដោយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងកាន់កាប់ឈរជើងនៅតំបន់ចំណុច Pa Sak ជិតច្រាំងទន្លេ ជាប់និងប្រទេសថៃ។

- យោធារបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងប្រើប្រាស់អាវុធធុនធ្ងន់ ដើម្បីវាយបំផ្លិចបំផ្លាញនៅទីតាំងដែលក្រុមឧទ្ទាមកំពុងលាក់ខ្លួន យ៉ាងណាមិញក្រុមឧទ្ទាមក៏បានប្រើប្រាស់អាវុធធន់ធ្ងន់ ដើម្បីឆ្លើយតបនិងយោធារដ្ឋាភិបាល ស្ថានការណ៍ហាក់បីដូចជារាងស្ងប់ស្ងាត់បណ្តោះអាសន្ន នៅពេលដែលមានផ្សែងអួអាប់ គ្របដណ្តប់ដោយភាគីទាំងសងខាង។

- ជាមួយគ្នានេះដែរ របាយការណ៍ដែលទទួលបានគឺ ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងខ្លារវាងយោធារដ្ឋាភិបាល និងក្រុមឧទ្ទាមមីយ៉ាន់ម៉ា🇲🇲មានគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ បានធ្លាក់មកកាន់ទឹកដីថៃ🇹🇭ដែលស្ថិតនៅក្នុងស្រុក Mae Sot ខេត្ត Tak។ បណ្តាលឲ្យប្រជាជនថៃ🇹🇭ចំនួន២នាក់ ត្រូវបានរងរបួសធ្ងន់ និងមានការខូចខាតផ្ទះសម្បែងជាច្រើន រួមទាំងមានរថយន្តជាច្រើនគ្រឿងទៀតផង។

- ក្រោយពីមានហេតុការណ៍នេះ ក្រុមយោធាថៃ🇹🇭បានធ្វើការបាញ់គ្រាប់បែកផ្សែងចំនួន៤គ្រាប់ ចូលទៅក្នុងទឹកដីមីយ៉ាន់ម៉ា🇲🇲ដែលកំពុងតែមានការប៉ះទង្គិចគ្នា។

- បច្ចុប្បន្ននេះ ប្រជាជនថៃ ក្មេងចាស់ ត្រូវបានជម្លៀសចេញពីក្នុងតំបន់ដែលមានគ្រាប់ផ្លោងធ្លាក់ចូល ដើម្បីទៅកាន់ទីកន្លែងមានសុវត្ថិភាព។

- អាជ្ញាធរថៃ នៅក្នុងខេត្តTak ក៏បានចាត់កម្លាំងអ្នកស្ម័គ្រចិត្តការពារភូមិ ដើម្បីរួមចំណែកជាមួយក្រុមយោធាថៃ🇹🇭ក្នុងការពង្រឹងសុវត្ថិភាព និងការពារលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសថៃ៕
Media is too big
VIEW IN TELEGRAM
ទស្សនាវីដេអូហាយឡាយ៖ រំលឹកឡើងវិញព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និង ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ ក្រោមប្រធានបទ "កីឡារស់ក្នុងសន្តិភាព : Sport Live in Peace" ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជា🇰🇭ជាម្ចាស់ផ្ទះ ដោយទទួលបានជោគជ័យគួរជាទីមោទនៈ៕🙏❤️🇰🇭

Highlight SEA GAMES PARA GAMES 2023
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅរសៀល ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៤:៥៤នាទី ក្រុមសម្របសម្រួលកម្ពុជា (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ ៥២-៥៣ នៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទល់មុខខេត្តចន្ទបុរី ប្រទេសថៃ។

សូមជម្រាបជូនសាធារណជនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជាសេនាធិការ
ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ  ដែលបន្សល់ទុក ដោយគណៈកម្មការព្រំដែនរវាង ឥណ្ឌូចិន – សៀម៕
1
ព័ត៌មានក្តៅៗ: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ🇹🇭 លោក Atthakorn Sirilatthayakorn បានទៅទស្សនាកីឡដ្ឋាន ខួបលើកទី 60 នៃព្រះរាជពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រី Sirikit នៅទីក្រុង ខូងហុក ខេត្ត ផាធុមថានី។

- ថ្ងៃនេះ ទី 5 ខែធ្នូ ការចុះនេះ គឺដើម្បីពិនិត្យការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣។

- លោកក៏បានឆ្លៀតឱកាសនេះ ដើម្បីសុំទោសដល់ក្រុមជម្រើសជាតិវៀតណាម🇻🇳ចំពោះការខកខានមិនបានលេងភ្លេងជាតិក្នុងការប្រកួតបាល់ទាត់នាពេលថ្មីៗនេះ៕
😁3
🚨នៅវេលាម៉ោង៩:៤៥នាទីយប់ ថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទិសប្រាសាទខ្នារ មានដ្រូនស៊ើបការណ៍សៀម🇹🇭ខ្នាតធំ កំពុងហោះចំនួន១គ្រឿង!