សារដាស់តឿនរបស់លោក ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ចំពោះកងកម្លាំង=
* ការបង្ហោះរូបភាពលើទីតាំងឈរជើងប្រឈមរបស់ខ្លួន មានផលអវិជ្ជមានគឺ÷
១. ខ្មាំងក្ដាប់បានទីតាំងជាក់លាក់របស់យើង។
២. បង្កឱ្យមានគ្រោះថ្នាក់ដល់អង្គភាពខ្ពស់ពេលសមរភូមិប្រយុទ្ធកើតឡើង។
៣. បាត់ម្ចាស់ការលាក់ការណ៍របស់កងទ័ព។
៤. បង្ហាញពីការគោរពវិន័យកងទ័ពរបស់ខ្លួននៅទន់ខ្សោយ។ និង
៥. ខ្លួនឯងអាចទទួលរងនូវការអនុវត្តផ្លូវច្បាប់របស់អង្គភាពនៅពេលណាមួយក៏ថាបាន។
* ដោយបំណងល្អ ទោះមានអ្នកជេរក៏ខ្ញុំទទួលយកបាន

❤4
🚨ព័ត៌មានក្តៅៗ: នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូនេះ នៅតែមានការប៉ះទង្គិចគ្នារវាងយោធាមីយ៉ាន់ម៉ា🇲🇲និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលនៅមូលដ្ឋានភ្នំ Pa Sakនៃប្រទេសមីយ៉ាន់ម៉ា ទល់មុខនិងស្រុក Mae Sot ក្នុងខេត្ត Tak របស់ប្រទេសថៃ🇹🇭។
- បន្ទាប់ពីយោធាមីយ៉ាន់ម៉ា🇲🇲 បានប្រើប្រាស់អាវុធធុនធ្ងន់ ដើម្បីបាញ់គ្រាប់បែកដៃជាច្រើនគ្រាប់ទៅកាន់តំបន់ជុំវិញរបស់ក្រុមប្រឆាំង មិនយូរប៉ុន្មាន យន្តហោះចម្បាំងរបស់យោធាមីយ៉ាន់ម៉ា បានហោះចូលក្នុងតំបន់ដដែលដើម្បីធ្វើការទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ពីលើអាកាសបន្ថែម ដោយយោធាមីយ៉ាន់ម៉ារំពឹងថា ពេញមួយថ្ងៃ និងមួយយប់នេះ យោធាមីយ៉ាន់ម៉ាអាចនិងវាយប្រហារទ្រង់ទ្រាយធំ ដើម្បីកម្ទេចក្រុមប្រឆាំង។
- ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យមានការខូចខាតផ្ទះសម្បែង និងស្ថានីយប្រេងឥន្ធនៈមួយកន្លែងរបស់អ្នកភូមិ ដែលរស់នៅក្នុងតំបន់ដែលមានការផ្ទុះអាវុធ អ្នកភូមិបានរកទីកន្លែងសុវត្ថិភាពដើម្បីការពារខ្លួន និងបានរំពឹងថា សង្គ្រាមអាចនិងបញ្ចប់នៅពេលឆាប់ៗនេះ។
- បន្ទាប់ពីមានការ នាំយកអាវុធធន់ធ្ងន់ជាច្រើនបន្ថែមទៀតទៅកាន់តំបន់ជម្លោះរវាងយោធាមីយ៉ាន់ម៉ា🇲🇲និងក្រុមប្រឆាំង បានធ្វើឲ្យភាគីថៃ🇹🇭ដាក់កម្លាំងរបស់ខ្លួន និងកាំភ្លើងធំជាច្រើនដើម្បីពង្រឹងសន្តិសុខព្រំដែន និងការពារលើអធិបតេយ្យភាពទឹកដី រួមទាំងប្រជាជនថៃទាំងមូល ដែលរស់នៅក្នងស្រុក Mae Sot ខេត្ត Tak របស់ប្រទេសថៃ៕

❤1
ថ្ងៃនេះជា ថ្ងៃទី១២៧ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

😢1
🚨ព័ត៌មានក្តៅៗ: នៅព្រឹកថ្ងៃពុធ ទី៣ ខែធ្នូនេះ នាយកដ្ឋានបង្ការ និងគ្រោះមហន្តរាយ បានថ្លែងប្រាប់សារព័ត៌មានថៃ🇹🇭ថា:
- ទឹកជំនន់នៅតែបន្តកើតមាន ចំពោះស្រុកទាំង13 នៃខេត្តអយុធ្យា ដែលធ្វើឲ្យប៉ះពាល់ដល់គ្រួសារចំនួន72,440 និងមានមនុស្សស្លាប់ចំនួន20នាក់។
- លោក Angsuthon kansomnate នាយកសាលា Wat Hua Wiang ក្នុងស្រុកសេណា បាននិយាយថា បច្ចុប្បន្នលោកកំពុងសម្អាតនៅក្នុង អាគារ បន្ទប់រៀន និងកន្លែងអាហារដ្ឋានមួយចំនួន ហើយលោកក៏បានស្នើសុំទៅក្រុមយោធា🇹🇭ដើម្បីជួយសម្អាតផងដែរ។
- លោកបន្តថា ស្ថានភាពទឹកជំនន់បច្ចុប្បន្ននេះ គឺនៅតែបន្តកើតមាននៅតាមតំបន់មួយចំនួនដដែល។

1:43នាទី បន្តហោះ មួយគ្រឿងទៀត!
🤬2