ថ្ងៃនេះ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅចំនួន៣០ថ្ងៃទៀត គឺជាថ្ងៃឆ្លងឆ្នាំហើយ តើឆ្នាំថ្មីនេះ អ្នកជាយដែនដូចខ្ញុំ អាចបានស្តាប់ និងបានឃើញផ្កាភ្លើងរបស់កាំជ្រួចទៀតទេ?🥹
❤2🤔1
ថ្ងៃនេះជា ថ្ងៃទី១២៦ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

🚨ព័ត៌មានក្តៅៗ: បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃរវាងយោធាមីយ៉ាន់ម៉ា🇲🇲 និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលធ្វើឲ្យមានការបាញ់គ្រាប់កាំភ្លើងត្បាល់ ចំនួន៥គ្រាប់ បានចូលទៅក្នុងទឹកដីថៃ🇹🇭។
* កាលពីព្រឹកថ្ងៃទី1 ខែធ្នូ អាជ្ញាធរថៃ🇹🇭បានសម្រេចបិទច្រកព្រំដែនបណ្តោះអាសន្នជាមួយនិងមីយ៉ាន់ម៉ា🇲🇲 នៅយប់ថ្ងៃច័ន្ទ ទី1 ខែធ្នូ ដដែល អាជ្ញាធរថៃ ក៏បានសម្រេចបិទសាលារៀនរបស់ថៃនៅតាមព្រំដែន និងបានដាក់កម្លាំង ដើម្បីរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា។

😁3
ខ្ញុំបាទ ជាម្ចាស់ឆាណែលគ្រុបនៃ (អង្គភាពសារព័ត៌មាន ព្រះខន័ញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ)
- សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំដែលមានវត្តមាននៅក្នុងទីនេះ ដោយសារតែមានការស្នើសុំជា ទឹកសុទ្ធ និងគ្រឿងបរិភោគមួយចំនួន ពីបងប្អូនកងកម្លាំងប្រចាំការជួរមុខ នៅទិសភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ។
- អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមតាមលទ្ធភាព ដែលអាចធ្វើបាន ដើម្បីខ្ញុំបាទ យកទៅទិញសម្ភារៈទាំងអស់នេះជូនដល់កងកម្លាំងរបស់យើង។
- ទំនាក់ទំនង: 0886593528
សូមអរគុណ!🙏❤️🇰🇭👮♂️

សង្ឃឹមថា មិនដាច់ជើងចុះ!
🤔3
សារដាស់តឿនរបស់លោក ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ចំពោះកងកម្លាំង=
* ការបង្ហោះរូបភាពលើទីតាំងឈរជើងប្រឈមរបស់ខ្លួន មានផលអវិជ្ជមានគឺ÷
១. ខ្មាំងក្ដាប់បានទីតាំងជាក់លាក់របស់យើង។
២. បង្កឱ្យមានគ្រោះថ្នាក់ដល់អង្គភាពខ្ពស់ពេលសមរភូមិប្រយុទ្ធកើតឡើង។
៣. បាត់ម្ចាស់ការលាក់ការណ៍របស់កងទ័ព។
៤. បង្ហាញពីការគោរពវិន័យកងទ័ពរបស់ខ្លួននៅទន់ខ្សោយ។ និង
៥. ខ្លួនឯងអាចទទួលរងនូវការអនុវត្តផ្លូវច្បាប់របស់អង្គភាពនៅពេលណាមួយក៏ថាបាន។
* ដោយបំណងល្អ ទោះមានអ្នកជេរក៏ខ្ញុំទទួលយកបាន

❤4