អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.7K photos
515 videos
215 links
Download Telegram
ទិដ្ឋភាព និងសកម្មភាពប្រជាពលរដ្ឋនាពេលរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឃុំថ្មដា ជាទឹកដីជាប់ព្រំដែនជាមួយប្រទេសថៃ។ កាលពីមិនទាន់មានផ្លូវជាតិលេខ៥៥ ថ្មដា ជាតំបន់ព្រៃភ្នំដាច់ស្រយាលដ៏ស្ងប់ស្ងាត់មនុស្សរស់នៅតិចតួច ហើយគ្មានអ្នកនឹកនាមករស់នៅ ឬលេងកម្សាន្តនោះឡើយ។ ប៉ុន្តែបច្ចុប្បន្នថ្មដា បានក្លាយទៅជាកន្លែងមានសភាពអ៊ូអរ សំណង់អគារនានាជាច្រើនត្រូវបានសាងសង់ ពេលរាត្រីមានភ្លើងភ្លឺចិញ្ចែងចិញ្ចាច។ នេះហើយជាផ្លែផ្កានៃការកសាងជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
🚨ព័ត៌មានក្តៅៗ:លោក ឧត្តមសេនីយ៍ឯក ធីរ៉ាពល ស្រីកាសេម ប្រធាននាយកដ្ឋានវិស្វករកងទ័ពភូមិភាគ២ថៃ🇹🇭 បានចុះពិនិត្យការសាងសង់លេណដ្ឋានសម្រាប់មូលដ្ឋានទ័ព និងប្រជាជនថៃតាមបណ្តោយព្រំដែន ដោយមូលនិធិ Hathai Thip គឺជាមូលនិធិមួយដែលត្រូវបានបង្កើតឡើងក្រោមមូលនិធិ Chulabhorn ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះនាងម្ចាស់ក្សត្រី Chulabhorn Walailak គឺព្រះនាង Srisavangavadhana Worakattiyaratna របស់ប្រទេសថៃ៖

* ការសាងសង់នេះ៖ គឺធ្វើឡើងនៅតាមបណ្តោយខេត្តដែលជាប់ព្រំដែនថៃ🇹🇭និងកម្ពុជា🇰🇭 ដែលស្ថិតនៅខេត្តសុីសាកេត ខេត្តSurin ខេត្តបុរីរម្យ និងខេត្តឧប៊ុនរ៉ាចាថានី ប្រទេសថៃ។

* លេណដ្ឋានទាំងអស់គឺសរុបចំនួន(50) ដោយផ្អែកទៅលើមូលដ្ឋាន២គឺ។

* ទី១: សម្រាប់ប្រជាជនថៃចំនួន(10)លេណដ្ឋាន ដែលអាចផ្ទុកមនុស្សបានចំនួន(40)នាក់ ក្នុងមួយលេណដ្ឋាន។

* ទី២: សម្រាប់កងទ័ព ដែលអាចផ្ទុកទ័ពបានចំនួន(2/3)នាក់ ក្នុងមួយលេណដ្ឋាន។ដែលមានចំនួន40លេណដ្ឋាន។

* និងនៅមានគម្រោងសាងសង់លេណដ្ឋាន ដែលមានចំនួន(278)បន្ថែមទៀត។
1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា | ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង

Cambodian Human Rights Committee | Sexual rape is a crime and a serious human rights violation that must be punished without exception
😭2
🚨ព័ត៌មានក្តៅៗ: សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ខេត្តស្រះកែវ៖

* កងវរសេនាធំថ្មើរជើងទី១២ថៃ🇹🇭 នឹងបើកវគ្គបណ្តុះបណ្តាលជាអង្គភាព សម្រាប់ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ហ្វឹកហ្វឺន ភូមិណងម៉ាក់ហ្វៃ ភូមិចុងគរ ឃុំសេវ ស្រុកវឌ្ឍនាណាខន ខេត្តស្រះកែវ និងតំបន់ហ្វឹកហ្វឺនស្រុកវ៉ាង ដែលនៅខេត្តសាកែវ។

* ការ ហ្វឹកហ្វឺននេះ នឹងប្រើប្រាស់អាវុធពិត គ្រាប់រំសេវ និងគ្រឿងផ្ទុះក្នុងការហ្វឹកហាត់។

* កងវរសេនាធំថ្មើរជើងលេខ១២ កងអង្គរក្ស សូមជូនដំណឹងដល់ប្រជាពលរដ្ឋ អំពី បញ្ហានេះ ដើម្បីការពារការយល់ច្រលំ និងគ្រោះថ្នាក់នៅក្នុងតំបន់។ បើចាំបាច់ សូមសម្របសម្រួល ជាមួយមន្ត្រីយោធាមូលដ្ឋាន ដើម្បីការពារគ្រោះថ្នាក់ដែលអាចកើតមាន។

* ប្រភព: NBT
🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មាន ពីវិមានរដ្ឋាភិបាល ទាំងមិនសប្បាយចិត្ត នៅវេលាព្រឹក ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖

«ទាក់ទងនឹងការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ (១៧ វិច្ឆិកា) ដែលថៃចង់បិទព្រំដែន ១០០ឆ្នាំនោះ លោកមិនចាំបាច់និយាយរឿងនេះច្រើនពេកទេ ព្រោះប្រជាជនថៃ 🇹🇭 មិនចង់បើកព្រំដែនឡើងវិញ ដូច្នេះ លោកមិនពិភាក្សាអំពីរឿងបើកច្រកព្រំដែនជាមួយនឹងកម្ពុជា 🇰🇭 ជាដាច់ខាត»។

*លោកបន្ថែមថា៖ «កន្លងមកនេះ លោកបានស្នើទៅភាគីកម្ពុជា 🇰🇭 ដើម្បីដោះគ្រាប់មីនចំនួន ១៣តំបន់ ដោយនៅសល់ចំនួន ៨តំបន់ទៀត មិនទាន់បានដោះ ប៉ុន្តែ កម្ពុជាមិនឆ្លើយតបជាមួយនឹងថៃឡើយ យើងមិនអាចរង់ចាំភាគីកម្ពុជា បន្តទៀតបានទេ ដូច្នេះ ថៃនឹងដោះគ្រាប់មីននៅក្នុងតំបន់របស់ថៃ ដោយខ្លួនឯង»។

*លោកសង្កត់ធ្ងន់ថា៖ «លោកនឹងមិនដោះលែង កងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកវិញជាដាច់ខាត ដោយសារនេះគឺជាច្បាប់ និងគោលការណ៍របស់ថៃ 🇹🇭 ចាប់ពីពេលនេះតទៅ លោកលែងខ្វល់ខ្វាយជាមួយនឹងកម្ពុជា 🇰🇭 បន្តទៀតហើយ»៕ (Smeyy)

*ប្រភព : THAI NEWS AGENCY (https://www.facebook.com/share/p/17CfVb6WAg/?mibextid=wwXIfr)
😁43🤣1