អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
🚨ព័ត៌មានក្តៅៗ: ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ បានចុះពិនិត្យមើលស្ថានភាពជនស៊ីវិលចំនួន៣នាក់ រងរបួសដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ខែវិច្ឆិកាម្សិលមិញ។អ្នកទាំងបីនាក់នេះ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
2
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖

នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង០៧:៥៨នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជាដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ របស់យោធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ។ គួររំលឹកផងដែរថា កាលពីម្សិលមិញនេះ យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចំនួនពីរលើកគឺ៖ លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទីល្ងាច និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។

Her Excellency Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defense of the Kingdom of Cambodia wishes to inform the general public and the international community as follows:

On November 13, 2025, at 07:58 AM, the Coordinating Task Force for the Observer Team of the Ministry of National Defence of Cambodia facilitated the ASEAN Observer Team (AOT) to the Cambodia-Japan-Mongkol Borey Hospital to examine the Cambodian civilians who were injured by the Thai forces' unprovoked use of violence in Prey Chan village, O' Bei Chan commune, O' Chrov district, Banteay Meanchey province that took place on November 12, 2025.

It should be recalled that the Thai troops began the attack on the Cambodian civilians for two rounds: the 1st round at 03:50 PM, and the 2nd round at 05:54 PM, resulting in 3 people injured and 1 person killed.
2
ខ្ញុំសុំទោសបងប្អូនទាំងអស់គ្នា៖ ការហាមមិនឲ្យថតសកម្មភាពចល័តទ័ព និងសភាវុធ គឺទប់មិនជាប់ទេ ទាំងប្រជាពលរដ្ឋ និងកងកម្លាំងផ្ទាល់ គឺនៅរឹងចចេសប្រាប់មិនស្តាប់ មិនអនុវត្តទេ។

* មានតែបណ្តោយតាមវាសនាទៅ។

* សូមអរគុណដល់បងប្អូនយើងមួយចំនួន ដែលពួកគាត់ជួយសហការកន្លងមកបានដោយល្អឥតខ្ចោះ🙏❤️🇰🇭

«ចប់»
5😢1
🚨ព័ត៌មានក្តៅៗ: នៅព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថ្លែងនៅវិមានរដ្ឋាភិបាលថៃ🇹🇭 លោក នាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល បាននិយាយថា៖

* លោកបានប្រាប់ទៅប្រជាជនថៃថា៖ បន្ទាប់ពីការផ្ទុះកាលពីម្សិលមិញ លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព លោកមិនមានបំណងឈ្លានពាននរណាម្នាក់ឡើយ ហើយក៏មិនឲ្យអ្នកណាមកឈ្លានពានលើទឹកដីរបស់ថៃដូចគ្នា។

* ទាក់ទងនឹងការជម្លៀសពលរដ្ឋ លោកក៏បានពិភាក្សាជាមួយ មជ្ឈមណ្ឌលជម្លៀស និងមូលនិធិសំណងផងដែរ។លោកបានបញ្ជាក់ថា អ្វីៗគ្រប់យ៉ាងគឺរួចរាល់អស់ហើយ។

* លោកសង្កត់ធ្ងន់ថា៖ យោធាថៃ🇹🇭បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយស្ថានការណ៍នៅតាមព្រំដែនថៃ-កម្ពុជា ដោយប្រកាសថា "ទោះបីជាកម្ពុជា🇰🇭សង្ឃឹមចង់បានសន្តិភាពក៏ដោយ ចូលត្រៀមខ្លួនសម្រាប់សង្គ្រាម!

* ប្រភព: https://www.facebook.com/share/14NdN88ZyTy/?mibextid=wwXIfr
🤬61
រូបភាពដែលយើងគ្រប់គ្នា មិនចង់ឃើញ ហើយក៏មិនចង់ជួប។🥹🇰🇭
😢51😭1
🚨គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា សភាពការណ៍នៅភូមិព្រៃចាន់ ស្ងប់ស្ងាត់ តែស្ថិតក្នុងការប្រុងប្រយ័ត្នកម្រិតខ្ពស់ ខណៈប្រជាពលរដ្ឋជម្លៀសចេញអស់ហើយ
7😢2
តម្រូវការទឹកសុទ្ធ និងបារី អាហារក្រៀមបន្ទាន់ នៅទិសប្រាសាទតាមាន់ធំ!🙏❤️🇰🇭👮‍♂️