អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
យើងស្រឡាញ់សន្តិភាព និងចង់ឃើញព្រំដែនមានសន្តិភាពពេញលេញ ដើម្បីសេចក្តីសុខរបស់ប្រជាជនកម្ពុជា-ថៃ តែថ្នាក់ដឹកនាំថៃ បានចាប់ផ្តើមបំផ្លាញសន្តិភាពចោល។

មិនមែនយើងខ្លាចការច្បាំងគ្នាឡើយទាំងកម្លាំងទ័ព និងសព្វាវុធទំនើប យើងមានគ្រប់គ្រាន់ ដើម្បីការពារទឹកដីនៅតាមសមរភូមិទាំងអស់ តែកម្ពុជាមិនចង់ឲ្យមានសង្គ្រាមដែលនាំឲ្យបំផ្លាញជាតិយ៉ាងធ្ងន់ធ្ងរ រាប់ទាំងជាតិថៃផងដែរ ហើយខ្ញុំជឿថា ប្រជាជនថៃស្ទើរតែទូទាំងប្រទេសក៏ស្រឡាញ់ និងត្រូវការសន្តិភាពយ៉ាងចាំបាច់។

អាគមផ្សំអាយូស, នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានដឹកនាំកម្លាំងទាហាន រៀបចំសែន និងបន់ស្រន់បារមីម្ចាស់ទឹកម្ចាស់ដីដែលឃុំគ្រងនៅភ្នំខ្មោច សុំសេចក្តីសុខសេចក្តីចំរើន និងសូមឲ្យជាតិខ្មែរចៀសផុតពីសង្គ្រាមរាំងជល់។

យើងជាប្រជាជាតិខ្មែរ សូមបន់ស្រន់ឲ្យជាតិរបស់យើងជួបតែសេចក្តីសុខ និងការរីកចំរើនជារៀងរហូត៕
ប្រភព បង ស៊ន សុភក្រ្ត
🙏84
ទាក់ទងនិងការដោះលែង យោធិន🇰🇭យើងទាំង១៨រូប សូមបងប្អូនតាមដានលើផេកផ្លូវការ របស់ក្រសួងព័ត៌មាន ក្រសួងការការពារជាតិ និងផេករបស់ថ្នាក់ដឹកនាំរបស់យើង។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
🙏31
🚨ព័ត៌មានថៃចុះផ្សាយ: នៅព្រឹកនេះ កម្ពុជា🇰🇭កំពុងចាត់វិធានការ ដោយរៀបចំរថយន្តសង្គ្រោះ និងកម្លាំងមន្ត្រី ដើម្បីទទួលទាហានកម្ពុជាចំនួន ១៨ នាក់នៅចំណុចត្រួតពិនិត្យប៉ោយប៉ែត បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ប្រទេសថៃនឹងដោះលែងពួកគេនៅថ្ងៃទី ១២ ខែវិច្ឆិកា។

ប្រភព: https://www.facebook.com/share/p/17ah5znX5m/?mibextid=wwXIfr
😢4
មិនទាន់មានពន្លឺ និងព័ត៌មានច្បាស់ការណ៍ដែលថៃដោះលែងទាហានយើងទាំង១៨នាក់នៅថ្ងៃនេះឡើយ។ យើងគ្រាន់តែត្រៀមតាមច្រកសំខាន់ៗប៉ុណ្ណោះ ជាពិសេសនៅច្រកប៉ោយប៉ែត។
😢3🤬1
This media is not supported in your browser
VIEW IN TELEGRAM
🚨ព័ត៌មានក្តៅៗ: ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ផេក Army Military Force បានផ្សាយនិងចោទប្រកាន់មកលើកម្ពុជា🇰🇭យើងថា៖

* ស្ថានភាពព្រំដែនថៃ-កម្ពុជា នៅតែតានតឹង បន្ទាប់ពីទាហានថៃនៅជួរមុខបានរកឃើញមីន PMN-2 ដែលទាហានកម្ពុជា🇰🇭បានលួចឆ្លងកាត់របងបន្លាលួស ហើយដាក់មីននៅក្នុងលេណដ្ឋានជួរមុខរបស់យោធាថៃ🇹🇭

*បញ្ជាក់: ចំពោះទាហានកម្ពុជា🇰🇭គឺមានសេចក្តីថ្លៃថ្នូរណាស់ និងមិនចេះទៅឈ្លានពានលើទឹកដីថៃ🇹🇭នោះទេ មានតែទាហានថៃទេ ដែលតែងតែឈ្លានពានមកលើទឹកដីកម្ពុជា។

* ប្រភព: https://www.facebook.com/share/1GzR3hUJYP/?mibextid=wwXIfr
🤔2🤩1
🚨ព័ត៌មានក្តៅៗ: មេបញ្ជាការនៃបញ្ជាការប្រតិបត្តិការកងទ័ពអាកាសថៃ🇹🇭(AFOC) បានហោះហើរយន្តហោះចម្បាំង F-16 ដើម្បីត្រៀមការពារអធិបតេយ្យភាពជាតិ។

* នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកងពលលេខ១ ខេត្តនគររាជសីមា លោកឧត្តមសេនីយ៍ឯក រ៉ាវីន ថាណុមស៊ីង មេបញ្ជាការនៃបញ្ជាការប្រតិបត្តិការកងទ័ពអាកាសថៃ🇹🇭 បានហោះហើរយន្តហោះចម្បាំង F-16 ក្នុងការ ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើប្រតិបត្តិការគ្រប់ស្ថានភាព និងការពារអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ថៃ។

*លោកសង្កត់ធ្ងន់ថា៖ ឥឡូវនេះយើងនៅតែឃ្លាំមើលស្ថានការណ៍នៅឡើយ លោកបន្ថែមថា៖ សូមកងទ័ពអាកាសថៃ កុំខ្លាច ឬមានការភិតភ័យឲ្យសោះ។

*ប្រភព: https://www.facebook.com/share/1BjvsCo729/?mibextid=wwXIfr