អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា។

ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។

ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។

សូមជម្រាបជូនផងដែរថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើត ហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះសភាពការណ៍មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ថ្ងៃអង្គារ ៦រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។
បន្តិចទៀត អាចនិងចេញមុខសុំទោស។

«Admin កំពុងស្នើសុំទៅ រដ្ឋបាលខេត្តឧត្តរមានជ័យសិន ដើម្បីចាត់វិធានការ»

*បញ្ជាក់: នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅទិសប្រាសាទតាក្របី គឺមិនមានការផ្ទុះអាវុធនោះទេ។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
🚨ព័ត៌មានក្តៅៗ: កងទ័ពភូមិន្ទថៃ🇹🇭បានប្រកាសថា៖

*កងទ័ពថៃ🇹🇭 បានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។

*កងទ័ពភូមិន្ទថៃ ឈរឈ្មោះដើម្បីទឹកដី និងប្រទេសជាតិ ដោយអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងក្របខ័ណ្ឌនៃច្បាប់ ដើម្បីរក្សាឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេស និងដើម្បីលុបបំបាត់ពួកឈ្លានពានទាំងអស់។

*សំណួរ! តើអ្នកជាអ្នកឈ្លានពានលើទឹកដីរបស់គេ? កុំសម្តែងធ្វើជាជនរងគ្រោះទៀតទៅ។
2🤔1🤬1
សូមបងប្អូន កុំភ្លេចកងកម្លាំងរបស់យើងណាបងប្អូន🙏🥹❤️🇰🇭👮‍♂️
🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាក់អំពីលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) ពីវិមានរដ្ឋាភិបាលថៃ នៅវេលាព្រឹក ថ្ងៃទី១១ វិច្ឆិកា ២០២៥នេះថា៖

«បន្ទាប់ពី កិច្ចប្រជុំប្រព្រឹត្តទៅរយៈពេល ៣ម៉ោង ជាមួយនឹងក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC) រួចមក ប្រទេសថៃ 🇹🇭 បានសម្រេចចិត្ត ក្នុងការផ្អាកមិនទទួលស្គាល់លើ កិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹងភាគីកម្ពុជា 🇰🇭 ចំពោះរយៈពេល នៃការផ្អាកនេះ លោកមិនទាន់អាចអត្ថាធិប្បាយបាននៅឡើយទេ»។

*លោកសង្កត់ធ្ងន់ថា៖ «លោកកំពុងពិភាក្សាបន្ថែម អំពីវិធានការផ្សេងៗទៀត ដើម្បីត្រៀមចាត់វិធានការ បន្ទាប់ពីមានករណីឧបទ្ទវហេតុទាហានថៃ ជាន់គ្រាប់មីនផ្ទុះ បណ្តាលឱ្យរងរបួស នៅខេត្តស៊ីសាកេត កាលពីម្សិលមិញ»។

*នៅពេលអ្នកសារព័ត៌មានថៃ 🇹🇭 ព្យាយាមសួរលោកម្តងហើយម្តងទៀតថា តើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ 🕊️ នឹងត្រូវលុបចោលដែរឬក៏អត់? លោកឆ្លើយមួយម៉ាត់យ៉ាងខ្លីថា៖ «នឹងត្រូវផ្អាក !!»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/17CiSAbqES/?mibextid=wwXIfr
🤬2
🚨ព័ត៌មានក្តៅៗ: ទាហានរបស់អ្នកចង់បង្កហេតុ ដែលនាំឲ្យលំបាក ត្រូវចាកចេញពីផ្ទះសម្បែង។

* នេះជារូបភាព ដែលប្រជាជនថៃ🇹🇭 ត្រូវចាកចេញពីផ្ទះរបស់ពួកគាត់ នៅទល់មុខភូមិសាស្រ្តខេត្តព្រះវិហារ នាវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

* យើងកម្ពុជា🇰🇭ប្រឹងគ្រប់យ៉ាង ដើម្បីចង់ឲ្យព្រំដែនមានសន្តិភាព ដើម្បីសេចក្តីសុខប្រជាជនទាំង២។

* សូម្បីតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ថៃមិនស្តាប់ និងធ្វើតាមដែរ។

*ប្រភព: https://www.facebook.com/share/p/1MMiPanock/?mibextid=wwXIfr
😢1
Admin មិនចង់ឃើញរូបភាព បងប្អូនប្រជាពលរដ្ឋកម្ពុជា🇰🇭យើង ដែលរស់នៅតាម បណ្តាជាប់ព្រំដែនកម្ពុជា-ថៃ មានការភៀសសឹកសារជាថ្មីម្តងទៀតនោះទេ…។🥹
😢91
ក្រសួងការពារជាតិ សូមអំពាវនាវឱ្យសាធារណជន អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន ដើម្បីទទួលបានព័ត៌មានរួមមាន៖

១. ទំព័រ Samdech Hun Sen of Cambodia (https://www.facebook.com/share/1GhDKF28m7/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 15M
២. ទំព័រ Samdech Thipadei Hun Manet, Prime Minister of Cambodia (https://www.facebook.com/share/1BH9oSQpss/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 4.9M
៣. ទំព័រ Hun Manet (https://www.facebook.com/share/1DQBfqgmTP/?mibextid=wwXIfr)ដែលមានអ្នកតាមដាន 2.3M
៤. ទំព័រ TEA Seiha/ទៀ សីហា (https://www.facebook.com/share/1CExR9rxFc/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 307K
៥. ទំព័រ ក្រសួងការពារជាតិ (https://www.facebook.com/share/1D1AuHwGjb/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 1.2M
៦.ទំព័រ ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation (https://www.facebook.com/share/16DayhneoN/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 328K
៧.ទំព័រ ក្រសួងព័ត៌មាន - Ministry of Information (https://www.facebook.com/share/1JhF4da5dx/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 1.6M
៨. ទំព័រ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit (https://www.facebook.com/share/1Mnc67jhLJ/?mibextid=wwXIfr) ដែលមានអ្នកតាមដាន 307K
៩. ទំព័រ PR Cambodian Government (https://www.facebook.com/share/1A6vzWR42j/?mibextid=wwXIfr ) ដែលមានអ្នកតាមដាន 88K
១០. ទំព័រ Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស (https://www.facebook.com/share/1FC95VLfyK/?mibextid=wwXIfr ) ដែលមានអ្នកតាមដាន 219K
១១. ទំព័រ អាជ្ញាធរមីន - Cambodian Mine Action Authority (https://www.facebook.com/share/1Faqcmhq1k/?mibextid=wwXIfr ) ដែលមានអ្នកតាមដាន 29K
១២. ទំព័រ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC (https://www.facebook.com/share/1HnakuTXgx/?mibextid=wwXIfr )ដែលមានអ្នកតាមដាន 22K

In order to obtain accurate, timely, and credible official information, the general public and members of the national and international press are advised to follow updates exclusively from the following major official pages of the national leadership and the relevant ministries and agencies, as follows:

1. Samdech Hun Sen of Cambodia (https://www.facebook.com/share/1GhDKF28m7/?mibextid=wwXIfr) – 15M followers
2. Samdech Thipadei Hun Manet, Prime Minister of Cambodia (https://www.facebook.com/share/1BH9oSQpss/?mibextid=wwXIfr) – 4.9M followers
3. Hun Manet (https://www.facebook.com/share/1DQBfqgmTP/?mibextid=wwXIfr) – 2.3M followers
4. TEA Seiha/ទៀ សីហា (https://www.facebook.com/share/1CExR9rxFc/?mibextid=wwXIfr) – 307K followers
5. ក្រសួងការពារជាតិ (https://www.facebook.com/share/1D1AuHwGjb/?mibextid=wwXIfr) – 1.2M followers
6. Ministry of Foreign Affairs and International Cooperation (https://www.facebook.com/share/16DayhneoN/?mibextid=wwXIfr) – 328K followers
7. Ministry of Information (https://www.facebook.com/share/1JhF4da5dx/?mibextid=wwXIfr) – 1.6M followers
8. អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit (https://www.facebook.com/share/1Mnc67jhLJ/?mibextid=wwXIfr) - 307K followers
9. PR Cambodian Government (https://www.facebook.com/share/1A6vzWR42j/?mibextid=wwXIfr ) - 88K followers
10. Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស (https://www.facebook.com/share/1FC95VLfyK/?mibextid=wwXIfr ) - 219K followers
11. អាជ្ញាធរមីន - Cambodian Mine Action Authority (https://www.facebook.com/share/1Faqcmhq1k/?mibextid=wwXIfr ) - 29K followers
12. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC (https://www.facebook.com/share/1HnakuTXgx/?mibextid=wwXIfr ) - 22K followers
2🤬1
🚨ព័ត៌មានក្តៅៗ: លោកឧត្តមសេនីយ៍ឯក ផៃរ៉ូជ ហ្វួងចាន់ អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ🇹🇭បានចេញសេចក្តីប្រកាសថា៖

*កងទ័ពជើងទឹកថៃ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញបេសកកម្មរួមគ្នានៅទូទាំងគ្រប់តំបន់នៃកងកម្លាំងប្រដាប់អាវុធរបស់កងទ័ពជើងគោកថៃ។

*លោកសង្កត់ធ្ងន់ថា៖ ការប្រកាសនេះ គឺដើម្បីការពារដែនអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ប្រទេសថៃ៕
🤬2
🚨ព័ត៌មានក្តៅៗ: រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭 លោកឧត្តមសេនីយ៍ ណាត់ថាផុន ណាក់ផានិត បានថ្លែងប្រាប់កាសែតថៃ Khaosod នៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា នេះថា៖

* បន្ទាប់ពីលោកបើកកិច្ចប្រជុំ ដ៏តឹងរ៉ឹងជាមួយនិងនាយករដ្ឋមន្ត្រីថៃ លោកបាននិយាយាថា៖ ក្រុមប្រឹក្សាសន្តិសុខជាតិបានផ្តល់ភ្លើងខៀវ🔵ដល់យោធាថៃ🇹🇭ក្នុងការដោះស្រាយស្ថានការណ៍រវាងព្រំដែនថៃ-កម្ពុជា តាមការចាំបាច់។

* លោកបានសង្កត់ធ្ងន់ថា៖ រឿងថៃនិងកម្ពុជា នឹងមិនមានកិច្ចចរចាទៀតទេ ហើយលោក ទាមទារឱ្យកម្ពុជា🇰🇭សុំទោសចំពោះទាហានថៃ🇹🇭ដែលរងរបួសដោយសារជាន់គ្រាប់មីនកាលពីម្សិលមិញនេះ។

*ប្រភព: https://www.facebook.com/share/1FZwjKaVKd/?mibextid=wwXIfr
🤬3
សូមបារមីថែរក្សា និងឃុំគ្រងនៅលើភ្នំខ្មោច តាមបីបាច់កងទ័ពរបស់យើងសុខសប្បាយទាំងអស់គ្នា និងជួយកុំឲ្យមានរឿងអ្វីកើតឡើង សុំតែសុខ តែសប្បាយ និងសន្តិភាពទាំងអស់គ្នា។🙏❤️🇰🇭👮‍♂️
🙏92🤬1
សង្ឃឹមថា៖ កងកម្លាំងយើងដែលចូលចិត្តថតវីដេអូ ឬក៏រូបភាព កន្លែងឈរ លេណដ្ឋាន បង្ហោះតាមបណ្តាញសង្គម បានឃើញ ហើយនិងសប្បាយចិត្ត។
3🤔1
🚨សេចក្តីប្រកាសជូនដំណឹង: ខ្ញុំបាទ ជាម្ចាស់គ្រុបនៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមជម្រាបនិងសូមស្នើសុំ ដល់បងប្អូនយើងទាំងអស់ ដែលមានវត្តមាននៅក្នុងនេះ សូមបងប្អូនមេត្តាជួយសម្រួល ដោយបងប្អូនតាំងរូបភាពពិតប្រាកផ្ទាល់ខ្លួន ឲ្យបានត្រឹមត្រូវ នៅវេលាម៉ោង9:00នាទីយប់នេះ ខ្ញុំបាទនិងដករាល់គណនី Telegram ណា ដែលមិនដាក់រូបពិតចេញពីក្នុងGroup នេះ។

* ការអនុវត្តបែបនេះ គឺដើម្បីរក្សានូវ សុខសុវត្ថិភាពក្នុងក្រុម និងកងកម្លាំងរបស់យើង។

* អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាជ្រាបជាព័ត៌មាន៕

*សូមអរគុណ!🙏❤️🇰🇭👮‍♂️
13