អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
515 videos
216 links
Download Telegram
🚨ព័ត៌មានក្តៅៗ: នៅព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ កាសែតថៃKhaosod បានផ្សាយថា៖

* មានទាហានថៃ🇹🇭ម្នាក់ នៅក្នុងកងវរសេនាធំថ្មើរជើងលេខ ១៦១១ ជាពលបាលឯកថ្នាក់ទី ១ ដែលមានឈ្មោះ ថា៖ ថេតសាក់ សាម៉ាផុង បានជាន់មីននៅតំបន់ហួយតាម៉ារីយ៉ា ទល់មុខនិងប្រាសាទព្រះវិហារ ក្នុងតំបន់កងទ័ពភូមិភាគទី២របស់ថៃ។

* ទាហានថៃដែលជាន់មីនរូបនេះ ដោយបានរងរបួសជើងស្តាំ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ នៅខេត្តសុីសាកេតប្រទេសថៃ🇹🇭

* ប្រភព: https://www.facebook.com/share/1GsHi9HQoL/?mibextid=wwXIfr
លោក ប៊ុនសុីន ផាត់ក្លាំង ចេញមុខក្នុងរយៈពេលមិនទាន់បាន៧ថ្ងៃស្រួលបួលផង ស្រាប់តែព្រឹកនេះ មានBA ជាន់មីនម្នាក់ទៀតទៅហើយ។
🤔3
រូបភាពរបស់ទាហានថៃ🇹🇭 ដែលបានជាន់មីននៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០២៥វេលាម៉ោង៩:៣៦នាទីព្រឹកនេះ។
🚨*ព័ត៌មានក្តៅៗ៕ អ្នកនាំពាក្យទាហានថៃបាននិយាយថាសន្តិភាពមិន អាចកើតឡើងបាននោះទេនៅវេលាព្រឹកមិញ បណ្តាលឲ្យទាហានថៃរងរបួសចំនួនពីរនាក់ម្នាក់ ត្រូវដាច់ជើង។ម្នាក់ទៀតត្រូវរងរបួសដើមទ្រូងព្រោះតែជាន់មីន
🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់បន្ទាន់ ពីទីក្រុងបាងកក នៅថ្ងៃត្រង់ ថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖

«កងទ័ពថៃ 🇹🇭 នឹងពន្យារពេលបញ្ជូនកងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកកម្ពុជាវិញ ក៏ដូចជាដាក់លិខិតតវ៉ា ក្នុងការស៊ើបអង្កេតលើករណីគ្រាប់មីន ដែលបណ្តាលឱ្យទាហានថៃ រងរបួសថ្មីៗ នៅខេត្តស៊ីសាកេត ជាគ្រាប់មីនចាស់ ឬជាគ្រាប់មីនថ្មី»។

*លោកបន្ថែមថា៖ «ឧបទ្ទវហេតុផ្ទុះគ្រាប់មីន នៅស្រុក Kantharalak ខេត្តស៊ីសាកេត បានបណ្តាលឱ្យទាហានល្បាតថៃ រងរបួស ២នាក់ ក្នុងនោះមាន ១នាក់ រងរបួសកជើងខាងស្តាំ លោកកំពុងបញ្ជាទៅអគ្គសេនាធិការ នៃកងទ័ពភូមិន្ទថៃ 🇹🇭 ស៊ើបអង្កេតបន្ទាន់ទៅលើប្រភេទគ្រាប់មីននេះ»។

*លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ 🇹🇭 នឹងរៀបចំពាក្យបណ្តឹងប្តឹងកម្ពុជា 🇰🇭 ចំពោះការរៀបចំពាក្យបណ្តឹងប្តឹងតវ៉ា នឹងត្រូវធ្វើឡើងជាបន្ទាន់ ប្រសិនបើថៃ ស៊ើបដឹងថា នេះគឺជាចេតនារបស់ភាគីកម្ពុជា ហើយរឿងបញ្ជូនកងទ័ពកម្ពុជាទាំង ១៨រូប នឹងត្រូវទុកចោល រួចពិភាក្សាលម្អិតពេលក្រោយ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/16328t7ti4/?mibextid=wwXIfr
🤬2🤩1
🚨ព័ត៌មានក្តៅៗ: នាយករដ្ឋមន្ត្រីថៃ🇹🇭 លោក អនុទីន ចាន់វីរៈគុល បានគំរាមបញ្ឈប់កិច្ចព្រមព្រៀងទាំងអស់ជាមួយកម្ពុជា🇰🇭 បន្ទាប់ពីទាហានថៃម្នាក់បានជាន់មីន ហើយបានបាត់បង់ជើង នៅវេលាម៉ោង៩:៣៦នាទី ព្រឹកមិញនេះ។

* លោកអនុទីន៖ បានផ្តល់ភ្លើងខៀវដល់ក្រសួងការពារជាតិ និងក្រសួងការបរទេសថៃ🇹🇭 ឲ្យធ្វើសកម្មភាពតាមបំណងប្រាថ្នារបស់ប្រទេសថៃចុះ។

*លោកបន្តថា៖ ទាក់ទងនិងការបញ្ជូនទាហានកម្ពុជា🇰🇭ទាំង១៨រូប ឲ្យត្រឡប់មកវិញគឺនិងត្រូវពន្យារពេលសិន។

* លោកក៏បានសង្កត់ធ្ងន់បន្ថែមថា៖ មិនត្រឹមតែពន្យាពេលនោះទេ ប៉ុន្តែគឺត្រូវតែបញ្ឈប់ផងដែរ។

* ប្រភព: https://www.facebook.com/share/14Pgy7qbeSU/?mibextid=wwXIfr
🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានព្រមានមកលើកម្ពុជា 🇰🇭 នៅរសៀលថ្ងៃទី១០ វិច្ឆិកា ២០២៥នេះថា៖

«បន្ទាប់ពីបញ្ចប់ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ 🇹🇭 នៅថ្ងៃទី១១ វិច្ឆិកា ២០២៥ភ្លាម លោកនឹងធ្វើជាប្រធាននៃកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាអំពីវិធី ក្នុងការបញ្ឈប់ការទទួលស្គាល់ "កិច្ចព្រមព្រៀងសន្តិភាព" ដែលបានចុះហត្ថលេខា ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាម៉េរិក 🇺🇸 លោក Donald Trump នៅទីក្រុងកូឡាឡុំពួរ 🇲🇾 ប្រទេសម៉ាឡេស៊ី»។

*លោកសង្កត់ធ្ងន់ថា៖ «នៅថ្ងៃទី១១ វិច្ឆិកា ស្អែកនេះ លោកនឹងឡើងយន្តហោះ ទៅកាន់មូលដ្ឋានយោធាថៃ 🇹🇭 នៅខេត្តស៊ីសាកេត ដើម្បីចុះសួរសុខទុក្ខផ្ទាល់ទៅកាន់កូនទាហានថៃ ដែលបានល្បាតជាន់គ្រាប់មីនដា.ច់កជើងខាងស្តាំ និងកំពុងទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យរបស់ថៃ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/17VXRAg9n3/?mibextid=wwXIfr
🤬4
ចាំមើលAOTខាងសៀម គេពិនិត្យមើលគ្រាប់មីនដែលទាហានសៀមជាន់ដាច់កជើងស្តាំព្រឹកមិញ ថាជាមីនចាស់ ឬថ្មី។

* សង្ឃឹមថា៖ AOTពិនិត្យមើលហើយ និងនិយាយស្មោះត្រង់ មិនភូតកុហកដូចសៀមទៅចុះ។
BREAKING: កងទ័ពថៃ🇹🇭បានចោទប្រកាន់មកលើទាហានកម្ពុជា🇰🇭ថា៖ ទាហានកម្ពុជា បានប៉ុនប៉ងញុះញ៉ង់ដោយបានបាញ់អាវុធធន់តូចមកលើភាគីថៃ។

* នៅតំបន់ប្រាសាទតាមាន់ធំ។

*បញ្ជាក់: មានតែភាគីថៃ🇹🇭នេះទេ ដែលបានបាញ់ញុះញ៉ង់មកលើទឹកដីរបស់កម្ពុជា ជាច្រើនលើក ច្រើនសារមកហើយ ក្រោយបទឈប់បាញ់ និងការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។

*ប្រភព: https://www.facebook.com/share/p/1T8aJPz3mk/?mibextid=wwXIfr
សារបន្ទាន់កងទ័ពអាកាសថៃសម្រេចផ្អាកកិច្ចព្រមព្រៀងសន្តិភាពបណ្ដោះអាសន្នហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ធ្វើការតបតជាមួយភាគីកម្ពុជាដោយមិនមានគម្រោងចូលរួមលើកិច្ចអនុវត្តព្រមព្រៀងនាៗដែលបានធ្វើក្នុងពេលកន្លងមក ៕
This media is not supported in your browser
VIEW IN TELEGRAM
🚨នៅវេលាម៉ោង6:45នាទីយប់ថ្ងៃទី១០-១១-២០២៥នេះ នៅទិសប្រាសាទខ្នារ មានដ្រូនស៊ើបការណ៍សៀមហោះចំនួន1គ្រឿង និងទិសប្រាសាទតាមាន់ធំ ចំនួន1គ្រឿង!
🤬1🙏1
សុំទោសផងបងប្អូនទាំងអស់គ្នា Admin មិនអាចជួបជាមួយនិងកងកម្លាំងរបស់យើងបានទេ ឥឡូវនេះ Admin ត្រូវត្រឡប់ទៅគោលដៅបន្ទាន់!

* ថ្ងៃស្អែក បើមិនមានអ្វី Admin និងបាញ់លុយជូនកងកម្លាំងដើម្បីឲ្យពួកគាត់ ទិញទឹកសុទ្ធសម្រាប់ទុកហូប។

* អាស្រ័យហេតុនេះ៖ សូមបងប្អូនយើងមេត្តាអាធ្យាស្រ័យដល់ Admin ផងបាទ។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
11