អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
យុទ្ធជនរបស់យើងនៅវរសេនាតូចលេខ៣៧៤ នៃកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ ប្រចាំនៅលើភ្នំខ្មោច ខេត្តព្រះវិហារ សែនក្បាលជ្រូក និងបន់ស្រន់សូមឲ្យកម្ពុជាទទួលបានសន្តិភាព និងចៀសផុតពីសង្គ្រាមរាំងជល់។

សូមបារមីម្ចាស់ទឹកម្ចាស់ដីថែរក្សា និងឃុំគ្រងភ្នំខ្មោច តាមបីបាច់ដល់កងទ័ពរបស់យើងទាំងអស់ ជួបតែសេចក្តីសុខ និងជោគជ័យលើកិច្ចការពារបូរណភាពទឹកដី។

សូមផ្តាំផ្ញើការនឹករលឹក និងសួរសុខទុក្ខបងប្អូនយើងពីចម្ងាយផង។ ពេលឱកាសជួបគ្នាម្តងបងប្អូនយើងនៅលើភ្នំខ្មោច។

«បង ស៊ន សុភក្ត្រ»
3
បើសិនមានបងប្អូនយើង រស់នៅជិតបងប្អូនកងកម្លាំងជួរមុខយើង សូមបងប្អូនជួយជា៖ ទឹកសុទ្ធ អាហារក្រៀមដែលទុកបានយូរ និងបារី កាហ្វេ ថ្នាំសង្កូវជាដើម…។

* ពេលវេលាមិនអាចប៉ាន់ស្មាន សូមបងប្អូន កុំភ្លេចកងទ័ពរបស់យើងណា🙏❤️🇰🇭👮‍♂️
7
Media is too big
VIEW IN TELEGRAM
ទូរទស្សន៍ថៃមួយ បានផ្សាយពីស្ថានភាពទាហានយើងទាំង១៨នាក់ និងត្រៀមបញ្ជូនមកវិញ។

ទូរទស្សន៍ថៃមួយនេះ បានផ្សាយថា ការសម្រេចដោះលែងទាហានកម្ពុជាទាំង១៨នាក់ ព្រោះតែកុំឲ្យរំលោភកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសម៉ាឡេស៊ី និងថៃត្រូវរងគំនាបពន្ធគយរបស់អាមេរិក។

តែទោះជាយ៉ាងណា យើងនៅតែរង់ចាំវត្តមានជាក់ស្តែងរបស់យោធាយើង នៅថ្ងៃទី១២ វិច្ឆិកា ទើបអ្វីៗជាការពិត។

សូមបន់ស្រន់ឲ្យទាហានយើងឆាប់វិលត្រឡប់មកវិញ។ ពួកគាត់ជាវិរយុទ្ធជនសង្គ្រាម មិនមែនអ្នកទោសសង្គ្រាមឡើយ។

ប្រភព: បង ស៊ន សុភក្ត្រ
3
តាមបណ្តាញសង្គមសសរមនាមហាក់ដូចជាសៀម ប្រឹងបង្អួតសភាវុធរបស់ខ្លួនច្រើនណាស់។អាវុធធ្ងន់ ៗហ្នឹងអាវុធគ្រប់ប្រភេទធ្ងន់ស្រាល
🚨សៀមសម្រុកធ្វើលេណដ្ឋាន គ្រប់ខេត្ត ដែលនៅជាប់ព្រំដែនជាមួយកម្ពុជា!
🤔2😭1
* សកម្មភាពក្រមសង្កេតការណ៍«AOT» ខាងសៀម🇹🇭 ពិនិត្យមើលសភាវុធដែលដកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ តាមកិច្ចព្រមព្រៀងនៅម៉ាឡេសុី។

* អ្វីដែលខ្ញុំមើលឃើញគឺ៖ សកម្មភាពនេះ មិនដូចAOTខាងកម្ពុជាយើងឡើយ ខាងកម្ពុជាយើងពិនិត្យតាមដងផ្លូវ ដែលចល័តចេញផ្ទាល់ៗ ប៉ុន្តែAOTខាងសៀម ពិនិត្យមើលនៅក្នុងឃ្លាំងទៅវិញ ហើយបញ្ចេញរូបភាពមិនបានគ្រប់ជ្រុងជ្រោយ នៃសភាវុធរបស់សៀមសោះ។

* បើយើងពិនិត្យមើលឲ្យមែនទែនទៅ៖ សភាវុធដែលAOTខាងសៀមកំពុងពិនិត្យនេះ គឺមិនបានស្មើនិង៥គ្រឿង នៃសភាវុធទេ។

* ក្នុងសកម្មភាពនេះ តើបងប្អូនយល់យ៉ាងណាដែរ ចំពោះការពិនិត្យរបស់AOTខាងភាគីរបស់សៀមនេះ?
🤬4
សើយតង់ពិនិត្យលាក់ៗ ធ្វើដូចបើកសារ៉ុងស្រីក្រមុំ។
🚨ព័ត៌មានក្តៅៗ: អតីតមេភូមិភាគ២ថៃ🇹🇭 លោក ឧត្តមសេនីយ៍ឯក ប៊ុនសុីន ផាត់ក្លាំង បានបញ្ជាក់ពីការប៉ះទង្គិចកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅថា៖

* នៅថ្ងៃដំបូង នៃការប៉ះទង្គិចគ្នា ក្នុងរយៈពេលប្រាំមួយម៉ោងដំបូង មានបញ្ជាមួយត្រូវបានផ្តល់ឱ្យលោក តាមរយៈថ្នាក់លើរបស់លោកឲ្យឈប់។ ប៉ុន្តែលោកបានប្រកែក ហើយបានសុំឲ្យមេបញ្ជាការផ្ទាល់របស់លោក អនុញ្ញាតឱ្យលោកបន្តប្រយុទ្ធ។

* លោកសង្កត់ធ្ងន់ថា៖ ពេលប្រយុទ្ធកំពុងជាប់ដៃហើយមិនអាចបញ្ឈប់បានទេ លោកត្រូវតែប្រយុទ្ធដើម្បីទាមទារទឹកដីរបស់ថៃត្រឡប់មកវិញ។

* លោកបន្តថា៖ ដោយសារលោកបានបដិសេធមិនឈប់បាញ់ អ្នកដែលចេញបញ្ជាត្រូវត្រឡប់ទៅគិតឡើងវិញអំពីរឿងនេះ។ ដូច្នេះ លោកមិនបានបញ្ឈប់ការប្រយុទ្ធគ្នាទេ។

* លោកសង្កត់ធ្ងន់ថា៖ ប្រសិនបើលោក បានប្រាប់កងទ័ពរបស់លោកឱ្យឈប់នោះលោកនិងបង្ហាញថា អ្នកណាជាអ្នកចេញបញ្ជាឲ្យឈប់ - ហើយអ្នកចេញបញ្ជានោះ នឹងមិនអាចរស់នៅក្នុងប្រទេសថៃបានទៀតទេ។

* លោកបន្ថែមថា៖ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ បទឈប់បាញ់បានចូលមកដល់ ដោយគ្មានលក្ខខណ្ឌត្រូវបានសម្រេចរវាងប្រទេសទាំងពីរនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រោមសម្ពាធរបស់ការទូតអន្តរជាតិ។

*(ប្រភព): https://www.facebook.com/share/17mFWFPPaL/?mibextid=wwXIfr
🤬4🤔2
🚨ព័ត៌មានក្តៅៗ: បន្ទាប់ពី អតីតមេភូមិភាគ២ថៃ🇹🇭 លោក ឧត្តមសេនីយ៍ឯក ប៊ុនសុីន ផាត់ក្លាំង ចេញមកបញ្ជាក់រឿងមានបុគ្គលលេចធ្លោម្នាក់ ក្នុងជួររដ្ឋាភិបាលថៃ បានចេញបទបញ្ជាឲ្យលោក បញ្ឈប់នៅការប្រយុទ្ធគ្នាជាមួយនិងកម្ពុជា🇰🇭នៅថ្ងៃទី២៤ ខេកក្កដា។

* ស្រាប់តែមុននេះបន្តិច៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក
ឧត្តមសេនីយ៍ ណាត់តាផុន ណាក់ផានិត ចេញមកនិយាយថា៖

* លោកមិនមែនជាអ្នក ដែលបានទូរស័ព្ទទៅមេបញ្ជាការកងទ័ពតំបន់ភូមិភាគ២ថៃ🇹🇭 ដើម្បីស្នើសុំឲ្យមានការឈប់បាញ់ជាមួយនិងកម្ពុជា🇰🇭នោះទេ។

* លោកសង្កត់ធ្ងន់ថា៖ រាល់ថ្ងៃនេះលោកបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការប៉ុនប៉ងរបស់កងទ័ពថៃ🇹🇭 ក្នុងការវាយដណ្តើមយក ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ពីកម្ពុជា🇰🇭ត្រឡប់មកវិញនោះឡើយ ប៉ុន្តែដោយសារ ពេលវេលាឥឡូវនេះ គឺមិនទាន់សាកសមនោះទេ។

*(ប្រភព): https://www.facebook.com/share/1Fzeu21gQb/?mibextid=wwXIfr
🤩21