អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
ខ្ញុំបាទ ជាម្ចាស់គ្រុបឆាណែល(អង្គភាពសារព័ត៌មានព្រះខ័នញូស័ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមគោរពដល់បងប្អូន និងថ្នាក់ដឹកនាំ ដែលមានវត្តមាននៅទីនេះ ដោយមានការស្នើសុំ ពីកងកម្លាំងប៉ូលីសព្រំដែនជួរមុខ «ប្រចាំនៅច្រកជាំ ទិសក្បាលទន្សោងតំបន់អូរទឹកខៀវ» ខ្វះខាតតង់ខៀវ4X6 ចំនួន5តង់ ដើម្បីប្រក់កន្លែងស្នាក់នៅរបស់កងកម្លាំង និងប្រក់ កន្លែងដាក់សម្ភារៈយោធា អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាចូលរួមថវិការតាមលទ្ធភាព ដើម្បីខ្ញុំបាទ យកទៅទិញ តង់ខៀវ និងកាហ្វេ មួយចំនួន សម្រាប់ជូនកងកម្លាំងរបស់យើង។

👉☎️ទំនាក់ទំនងAdmin ផ្ទាល់: 0886593528

សូមអរគុណ!🙏❤️🇰🇭👮‍♂️
🟢ត្រឹមម៉ោង11:45នាទីយប់នេះ បងប្អូនអាចចូលសម្រាកដោយស្ងប់ចិត្តចុះបាទ គ្រប់ទិសសមរភូមិមុខ គឺស្ងាត់តាំងពីព្រឹក រហូតមកដល់ឥឡូវ។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
2
១០១ថ្ងៃហើយ ដែលវីរៈកងទ័ពកម្ពុជាទាំង១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឲ្យស្ថិតក្នុងការឃុំគ្រងរបស់យោធាថៃ!
🙏🇰🇭❤️👮‍♂️
ទិសអូរស្មាច់ ភ្លៀងធ្លាក់ចាប់ពីម៉ោង៥ជាងទៀបភ្លឺ មកដល់ម៉ោង៨:០៥នាទីព្រឹកនេះ មិនទាន់រាំងទេបងប្អូន។
06/11/2025/រូបភាពនេះបង្ហាញពីការដកអាវុធធុនធ្ងន់របស់ប្រទេសថៃ គឺ DTI-1G ដែលត្រូវបានដកត្រឡប់ទៅទីតាំងធម្មតាវិញនៅជំរំសិរិគិត ស្រុកមឿងលពបុរី ខេត្តលពបុរី។ ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅប្រទេសថៃ (AOT-TH) - ជំនួយការអនុព័ន្ធយោធាឡាវ ជំនួយការអនុព័ន្ធយោធាម៉ាឡេស៊ី និងជំនួយការអនុព័ន្ធយោធាហ្វីលីពីន - បានសង្កេតឃើញស្ថានភាព ហើយបានបញ្ជាក់ថា DTI-1G បានវិលត្រឡប់ទៅកាន់ទីតាំងធម្មតារបស់ពួកគេវិញ។

កងទ័ពជើងគោកថៃបានប្រើប្រាស់ DTI-1G ក្នុងអំឡុងពេលប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជា ហើយបានបន្តដាក់ពង្រាយកងទ័ពនៅក្នុងតំបន់នោះបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន។ DTI-1G គឺជាអាវុធធុនធ្ងន់ប្រភេទ A មានន័យថារ៉ុក្កែតជាច្រើនត្រូវតែដកចេញពីជួរមុខ ស្រដៀងនឹងរ៉ុក្កែតធុងច្រើនរបស់កម្ពុជា។

DTI-1G គឺផ្អែកលើរ៉ុក្កែតធុងច្រើនដឹកនាំដោយ WS-32 របស់ចិន ដែលប្រទេសថៃបានទិញបច្ចេកវិទ្យាដើម្បីផលិតនៅប្រទេសថៃ។ បន្ទាប់ពីការប្រើប្រាស់របស់ពួកវានៅក្នុងជម្លោះ #ថៃ-កម្ពុជា កងទ័ពជើងគោកថៃបានទិញរ៉ុក្កែត DTI-1G ចំនួន 36 គ្រាប់បន្ថែមពីប្រទេសចិន ដើម្បីជំនួសរ៉ុក្កែតដែលប្រើក្នុងការប្រយុទ្ធ។