អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
🚨ព័ត៌មានក្តៅៗ: ថ្ងៃនេះ (ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2025) ថ្លែងនៅទីបញ្ជាការកងទ័ពភូមិន្ទថៃ🇹🇭 ឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី បានបង្ហាញពីស្ថានភាពនៅក្នុងតំបន់ព្រំដែនដ៏សំខាន់របស់ថៃ-កម្ពុជា បន្ទាប់ពីប្រទេសទាំងពីរបានព្រមព្រៀងគ្នាដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ។

* លោកបាននិយាយថា៖ ក្នុងអំឡុងពេលល្បាតរបស់កងទ័ពថៃ🇹🇭ថ្មីៗនេះ នៅថ្ងៃទី 2 និងទី 3 ខែវិច្ឆិកា ឆ្នាំ 2025 នៅចំណុចភ្នំលេខ 677 ជិតចុងអានម៉ា(ទល់និងច្រកអានសេះ) ស្រុកណាំយួន ខេត្តឧប៊ុនរ៉ាចាថានីប្រទេសថៃ។ កងទ័ពថៃត្រូវបានរកឃើញមីន PMN-2 ចំនួនពីរគ្រាប់។ ហើយមីនទាំងនេះត្រូវបានបោសសម្អាត បានដោយជោគជ័យ។

* លោកបានបន្ថែមថា បច្ចុប្បន្ននេះកងទ័ពថៃ គឺយល់ពីលក្ខណៈរសើបនៃស្ថានភាពព្រំដែន ហើយត្រូវការការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងថៃ🇹🇭-កម្ពុជា🇰🇭 ដើម្បីធានាការអនុវត្តជាក់ស្តែងនៃកិច្ចព្រមព្រៀងកិច្ចប្រជុំកំពូលអាស៊ាន។ នេះនឹងនាំឱ្យមានការថយចុះនៃជម្លោះ និងការបង្កើតសន្តិភាព និងសណ្តាប់ធ្នាប់ប្រកបដោយចីរភាពនៅតំបន់ព្រំដែន។

* លោកសង្កត់ធ្ងន់ថា៖ បើសិនសកម្មភាពណាមួយដែលអាចបណ្តាលឱ្យដំណើរការនេះត្រូវបានរំខាន នោះកងទ័ពថៃ គួរតែធ្វើដោយប្រុងប្រយ័ត្នបំផុត។

*ប្រភព: https://www.facebook.com/share/1B8DA1g2aB/?mibextid=wwXIfr
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងអំពាវនាវអោយភាគីថៃគោរពដូចគ្នាដែរ៕
* ថ្នាក់ដឹកនាំរបស់យើង គឺលោកមិនដែលភ្លេច យោធិនយើងដែលជាប់ឃុំឃាំងទាំង១៨រូប នៅប្រទេសថៃនោះទេ។

* លោកតែងតែរិះរកវិធី ដើម្បីដោះស្រាយតាមប្រព័ន្ធច្បាប់អន្តរជាតិ ដើម្បីឲ្យភាគីថៃ ឆាប់បានដោះលែងយោធិនយើងត្រឡប់មកទឹកដីមាតុភូមិយើងវិញយ៉ាងឆាប់បំផុត។
🙏❤️🇰🇭👮‍♂️
បុណ្យកឋិនទាន នៅវត្តប្រាសាទតាមាន់ធំថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥

🙏❤️
5
ជម្លោះថៃឈ្លានពានព្រំដែនបានបង្រៀនយើងថាគ្មាន អ្នកណាល្អជាងអ្នកផ្ទះយើងទេគ្មានអ្នកណាល្អជាង អ្នកផ្ទះយើងឡើយពេលដែលយើងមានភ័យមានតែ កងទ័ពយើងទេដែលការពារប្រជាជនយើងមានតែ ប្រជាជនយើងទេដែលរួបរួមគ្នាដើម្បីជួយកងទ័ពជួយ ប្រជាជនភៀសសឹកតើមានអ្នកណាដែលល្អជាងអ្នកផ្ទះយើងទៀត ជម្លោះព្រំដែនបានបង្រៀនយើងថាគ្មានអ្នកណា ល្អជាងអ្នកផ្ទះយើងទេកុំឱ្យតម្លៃអ្នកដទៃល្អជាងអ្នកផ្ទះយើងពេកកុំស្រឡាញ់ សាច់គេហើយប្រមាថមើលងាយសាច់ខ្លួនឯងមិនថារឿង ជាតិឬជីវិតផ្ទាល់ខ្លួនទេអ្នកត្រូវចងចាំថាគ្មានអ្នកណាស្រឡាញ់យើងជាងសាច់ឈាមយើងទេគ្មានអ្នកណាល្អជាង សាច់ឈាមរបស់យើងឡើយនៅពេលមានទុក្ខភ័យសាច់ឈាមយើងអាចអនុគ្រោះ ឱ្យយើងបានគ្រប់ពេលវេលាទាំងអស់ប៉ុន្តែសម្រាប់ អ្នកដទៃអ្នកកុំសង្ឃឹមគេមិនអនុគ្រោះឱ្យយើងឡើយគេជួយអ្នកផ្ទះរបស់គេ គេជួយជាតិរបស់គេហើយបើយើងមិនឱ្យប្រសោបអ្នកផ្ទះរបស់យើងទេអ្នកនឹងឈឺចាប់ដោយសារការឱ្យតម្លៃគេជ្រុល ហួសហេតុពេក ភ្លេចឱ្យតម្លៃអ្នកផ្ទះរបស់ខ្លួនឯងជម្លោះថៃឈ្លានពានព្រំដែនបានបង្រៀនយើងថាមានតែ យើងខ្លាំងទេទើបអាចជួយខ្លួនឯងបានកុំសង្ឃឹមទៅលើ អ្នកដទៃណាមួយដែលមកជួយយើងឱ្យលើសពីលទ្ធភាពរបស់យើងឱ្យសោស្អប់ថៃត្រូវនាំគ្នាខំរៀនស្អប់ថៃត្រូវនាំគ្នាខំធ្វើស្អប់ថៃត្រូវ រស់នៅឱ្យថ្លៃថ្នូរបំផុតជាងគេបើយើងមិនខ្លាំងទេ ទោះបីជាស្អប់គេដល់ឆ្អឹងក៏ដោយក៏តម្លៃរបស់យើងមិន កើនឡើងដែរយើងខ្លាំងទើបគេខ្លាចយើងមានប្រយោជន៍ទើបគេ ឱនក្បាលជាមួយយើងបើយើងមិនខ្លាំងទេកុំថាឡើយទៅ ជួយអ្នកដទៃសូម្បីតែជួយខ្លួនឯងក៏ជួយមិនបានផង ដូចនេះវ័យនៅក្នុងពេលកំពុងរៀនគួរតែខំរៀនឱ្យខ្លាំងវ័យកំពុងធ្វើការត្រូវស្វែងយល់ពីការងារឱ្យខ្លាំងវ័យ កំពុងតែប្រឹងរកស៊ីរកលុយប្រឹងកសាងស្នាដៃឱ្យខ្លាំង ជនជាតិរបស់យើងមិនមែនអន់ទេជនជាតិយើងឆ្លាត ណាស់បើយើងខំប្រឹងទាំងអស់គ្នាយើងនឹងរឹងមាំ ម្តងទៀតយើងជឿលើការខិតខំប្រឹងរបស់ជនជាតិខ្មែរ របស់យើង
1
ប៉ុន្មានថ្ងៃនេះ អតីតមេភូមិភាគ២ថៃ🇹🇭 ប៊ុនស៊ីន ផាតឃ្លាំង ដូចចេញមុខញឹក។
🚨ព័ត៌មានក្តៅៗ: អតីតមេភូមិភាគ២ថៃ🇹🇭លោក ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតឃ្លាំង បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងស្ថានភាពព្រំដែនថៃ-កម្ពុជា ជាពិសេសទាក់ទងនឹងប្រាសាទតាក្របី៖

* លោកគាំទ្រជាខ្លាំងចំពោះយោធា និងអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលកំពុងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ។ ដោយលោកបានបញ្ជាក់ថា៖ ប្រាសាទតាក្របីនៅតែជារបស់ថៃ។

* នៅពេលសួរថា៖ ការប្រើប្រាស់កម្លាំងយោធា ដើម្បីទាមទារយកប្រាសាទតាក្របីតើពិតដែរឬទេ? លោកបានឆ្លើយថា៖ ឥឡូវនេះក្រុមបច្ចេកទេស កំពុងបំពាក់ប្រព័ន្ធ(RAIDER) ដើម្បីមើលភូមិសាស្ត្រជាមុនសិន នៅពេលដែលត្រូវប្រើកម្លាំងយោធា🇹🇭

* ក្នុងនេះ រូបលោកផ្ទាល់ ជឿថាមន្ត្រីជាន់ខ្ពស់នឹងពិភាក្សាគ្នាចំពោះរឿងនេះ ដោយចាប់ផ្តើមពីស្រាលបំផុត ទៅធ្ងន់ធ្ងរបំផុត។

* លោកបានសង្កត់ធ្ងន់ថា៖ ទាក់ទងនឹងការប្រើប្រាស់កម្លាំងយោធា វាជាជម្រើសចុងក្រោយបំផុត។ ប៉ុន្តែវាត្រូវតែមានការឯកភាព ពីមេបញ្ជាការនៅតំបន់នោះជាមុនសិន។

* ប្រភព: https://www.facebook.com/share/17GhsADq2G/?mibextid=wwXIfr
🤬1
🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់ប្រាប់សារព័ត៌មានថៃ នៅរសៀល ថ្ងៃទី៦ វិច្ឆិកា ២០២៥នេះថា៖

«ប្រទេសថៃ 🇹🇭 បានស្នើសុំកម្ពុជា🇰🇭ដោះគ្រាប់មីនចំនួន ៥តំបន់ ដោយមិនរាប់បញ្ចូលប្រាសាទតាក្របីឡើយ។ ដោយជំហានបន្តបន្ទាប់ទៀតនឹងត្រូវធ្វើឡើង ដើម្បីជំរុញឱ្យមានការចរចា និងការប្រើប្រាស់កម្លាំងទ័ព គឺជាជម្រើសចុងក្រោយ»។

*លោកបន្ថែមថា៖ «ករណីរឿងប្រាសាទតាក្របី សាធារណៈជនថៃ កំពុងតែអន្ទះសា ចង់ដឹងជាខ្លាំង ដោយរដ្ឋាភិបាលថៃ ត្រូវពិភាក្សា និងដោះស្រាយលើរឿងបញ្ហានេះ ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីជាមួយកម្ពុជា 🇰🇭 តាមរយៈគណៈកម្មការព្រំដែន (JBC) បន្ថែមទៀតជាមុនសិន»។

*លោកសង្កត់ធ្ងន់ថា៖ «នាពេលអនាគត ប្រសិនបើ សំណុំរឿងប្រាសាទតាក្របី ការចរចាមិនបានសម្រេចដូចការគ្រោងទុក រដ្ឋាភិបាលថៃ 🇹🇭 នឹងប្រើប្រាស់យន្តការ ដែលមានស្រាប់ ប្រកបដោយសន្តិភាព ប៉ុន្តែ ក្នុងករណី ដែលមានឧបទ្ទវហេតុណាមួយកើតឡើង ការប្រើប្រាស់កម្លាំង នឹងចៀសពុំរួចឡើយ»៕

បកប្រែអត្ថបទដោយ: (Smeyy)

* ប្រភពពី : https://www.facebook.com/share/p/1AaXgX98Zb/?mibextid=wwXIfr
1🤔1🤬1
🟢BREAKING: ភាគីថៃត្រៀមដោះលែង យោធិនកម្ពុជាទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា៖

* នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សារព័ត៌មានថៃ🇹🇭 Khaosod English បានចុះផ្សាយថា៖

* កងទ័ពជើងគោកថៃ បានសម្របសម្រួលជាមួយ បញ្ជាការដ្ឋានការពារព្រំដែន Chanthaburi និង Trat រៀបចំកន្លែងស្នាក់នៅសម្រាប់យោធិនកម្ពុជា🇰🇭ទាំង១៨ នាក់ នៅចំណុចព្រំដែនអចិន្រ្តៃយ៍បានផាកកាត់ ក្នុងស្រុកពងណាមរ៉ន ខេត្ត Chanthaburi

*និងត្រៀមដោះលែង នៅថ្ងៃទី ១២ ខែ វិច្ឆិកាខាងមុខនេះ។

*ប្រភព: https://www.facebook.com/share/p/17SyCYi9F4/?mibextid=wwXIfr
1