🌧️ត្រឹមម៉ោង11:22នាទីថ្ងៃត្រង់នេះ នៅតំបន់ច្រកអូរស្មាច់ កំពុងមានភ្លៀងធ្លាក់!
🚨ក្តៅ! ផេក Army Military Force ថៃ🇹🇭៖
* រូបថតថ្មីៗបំផុត បង្ហាញពីប្រជាជនកម្ពុជាបានប្រមូលផ្តុំគ្នាដើម្បីចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈ PTT ក្នុងរាជធានីភ្នំពេញ។
*ខ្ញុំចង់សួរទៅ បងប្អូនមួយចំនួនដែលនៅបន្តចូលចាក់សាំងនៅ (PTT)ថា៖ តើបងប្អូនចេះឈឺចាប់ទេ ដែលថៃ«សៀម» វាឈ្លានពានមកលើទឹកដីកម្ពុជារបស់យើង?
*តើបងប្អូន ភ្លេចហើយឬ នៅសភាវុធសៀម ដែលបាញ់មកលើទឹកដីរបស់យើង មានទាំង កាំភ្លើងតូច-ធំ ដ្រូនទម្លាក់គ្រាប់បែក យន្តហោះចម្បាំងF-16 និង Gripen ព្រមទាំងគ្រាប់បែក «ចង្កោម និងផ្សែងពុល»?
*តើបងប្អូន មានគិតដល់វីរៈ🇰🇭យើង ដែលលោកបានពលីដើម្បីការពារទឹកដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាទេ តើបងប្អូន មានគិតដល់យោធា🇰🇭យើង ដែលពួកគាត់កំពុងឈរជើងការពារទាំងថ្ងៃ ទាំងយប់ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅរាល់ថ្ងៃ ទាំងដែលពួកគាត់ មិនមានពេលបានសម្រាកគ្រប់គ្រាន់ និងនៅជាមួយគ្រួសាររបស់គាត់ទៀតផង?
«ខ្ញុំសង្ឃឹមថា៖ បងប្អូនទាំងគ្នានិងមិនភ្លេចនៃអំពើឈ្លានពានរបស់សៀម មកលើទឹកដីសុវណ្ណភូមិ របស់កម្ពុជាយើងជាដាច់ខាត»
សូមអរគុណ!🙏❤️🇰🇭👮♂️

ជាចុងក្រោយ ខ្ញុំបាទ ក៏សូមកោតសរសើរ និងអរគុណដល់បងប្អូនយើងទាំងអស់ ដែលបានចូលរួមពហិការនៅផលិតផលសៀមនាៗ និងសូមឲ្យបងប្អូនយើងបន្តទៅមុខរហូតដល់តកូន តចៅ នៅការពហិការមួយនេះ។
សូមអរគុណ!🙏❤️🇰🇭
សូមអរគុណ!🙏❤️🇰🇭
❤5🙏3
🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ប្រាប់អ្នកសារព័ត៌មានថៃ ពីវិមានរដ្ឋាភិបាលថៃ នៅវេលារសៀល ថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖
«ចំពោះសំណុំរឿងប្រាសាទតាក្របី កងទ័ពថៃ និងរដ្ឋាភិបាលថៃ 🇹🇭 នឹងមិនស្ងៀមនោះឡើយ ដោយថៃនឹងប្រើប្រាស់ រឿងកងទ័ពកម្ពុជាទាំង ១៨រូប ដើម្បីធ្វើជាបន្ទះឈីប ក្នុងការចរចាយកប្រាសាទតាក្របី ប្រាសាទខ្នាររបស់កម្ពុជា 🇰🇭 ប្រទេសថៃ ក៏កំពុងពិចារណាលើការបើកច្រកព្រំដែនឡើងវិញ នៅក្នុងកិច្ចពិភាក្សាបន្ថែមផងដែរ»។
*លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ 🇹🇭 នឹងដាក់ពាក្យបណ្តឹងប្តឹងកម្ពុជា 🇰🇭 ទៅកាន់អង្គការអន្តរជាតិ ដើម្បីទាមទារតវ៉ាយកប្រាសាទតាក្របី និងប្រាសាទខ្នារ ដោយកងទ័ពថៃ ក៏ដូចជា រដ្ឋាភិបាលថៃ នឹងធ្វើតាមការចង់បានរបស់ប្រជាជនថៃ»។
*លោកបន្ថែមថា៖ «ចំពោះភូមិជោគជ័យ និងភូមិព្រៃចាន់វិញ ក៏ថៃនឹងទាមទារផងដែរ ប៉ុន្តែ ដោយសារនៅតំបន់ទាំងពីរ មានគ្រាប់មីនច្រើនពេក ដែលអាចបង្កការគ្រោះថ្នាក់បាន ដូច្នេះ ទាមទារឱ្យរដ្ឋាភិបាលថៃ 🇹🇭 ដោះស្រាយបញ្ហាជាជំហានៗជាមុនសិន»៕ (Smeyy)
*ប្រភព : https://www.facebook.com/share/p/1ChuxmYbmL/?mibextid=wwXIfr

❤3
សម្តេចតេជោ ហ៊ុន សែន• តាំងពីក្រោយសេចក្តីថ្លែងការសន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ។
យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សំគាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការអាស៊ាន (AOT) ។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរ ដែលយើងត្រូវចូលរួមអបអរសាទរ។
ជាមួយនិងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជំរាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។
ការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃគឺ
ជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះឆ្នោតផងដែរ។
សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។
ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញ
ធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែលនោះគឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។
ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់កាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការ
កាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៉ី?
សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃ និងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕

❤3🙏2
🚨ព័ត៌មានក្តៅៗ: រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭លោកឧត្តមសេនីយ៍ ណាត់តាផុន ណាក់ផានិត ថ្លែងប្រាប់កាសែតថៃថា៖ ទាក់ទងនិងប្រាសាទតាក្របី លោកនិយាយថា មិនទាន់ចប់សព្វគ្រប់ទេ រហូតដល់ប្រាសាទតាក្របីនេះក្រោមការគ្រប់គ្រងរបស់ថៃវិញ«ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យោធាក្នុងការទាមទារយកទីតាំងនេះមកវិញ»។
* លោកបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីមិនទាន់បានពិភាក្សាអំពីបញ្ហាប្រាសាទតាក្របី នេះនៅឡើយទេហើយបានបញ្ជាក់ជាថ្មីថា វានៅតែជាផ្នែកមួយនៃប្រទេសថៃ។
* លោកបានពន្យល់បន្ថែមទៀតថា ការពិភាក្សាអំពីការដោះលែងទាហានកម្ពុជា🇰🇭ចំនួន ១៨នាក់ គឺនៅតែដំណើរការ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គ្មានប្រធានបទផ្សេងទៀតទេ រួមទាំងការបើកច្រកព្រំដែន នឹងត្រូវបានដោះស្រាយ រហូតដល់បញ្ហាប្រាសាទតាក្របី ត្រូវបានដោះស្រាយ។
* លោកបន្តថា៖ រដ្ឋាភិបាលថៃមានការព្រួយបារម្ភជាខ្លាំង ដោយសារទីតាំងនេះ គឺយោធាកម្ពុជាកំពុងឈរជើង ហើយតំបន់ក្បែរនោះក៏មានមីនទៀតផង។
* លោកបានសង្កត់ធ្ងន់ថា ថៃនឹងមិនទទួលយកការគ្រប់គ្រងរបស់កម្ពុជាលើប្រាសាទតាក្របីនោះទេ។
* ប្រភព: https://www.facebook.com/share/1AHEE51Tc9/?mibextid=wwXIfr

🚨ព័ត៌មានក្តៅៗ: អាវុធសម្ងាត់! មីស៊ីល PHL-03 របស់កម្ពុជា 🇰🇭 មានចម្ងាយបាញ់ 130 គីឡូម៉ែត្រ។ «ទំនើបបំផុតនៅក្នុងវិស័យយោធា» ដែលមានចម្ងាយបាញ់គ្របដណ្តប់ខេត្តចំនួន 10 នៅភាគខាងកើតប្រទេសថៃ!! វាបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។
* មីស៊ីល PHL-03 គឺជាប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ដែលដំណើរការដោយខ្លួនឯងទំហំ 300 មីលីម៉ែត្រ ពីសាធារណរដ្ឋប្រជាមានិតចិន។ វាអាចបាញ់រ៉ុក្កែតដែលមានចម្ងាយបាញ់រហូតដល់ 130 គីឡូម៉ែត្រ។ ប្រព័ន្ធនេះត្រូវបានប្រើប្រាស់ដោយកងទ័ពនៃប្រទេសជាច្រើន រួមទាំងប្រទេសចិន អេត្យូពី ម៉ារ៉ុក និងតង់ហ្សានី។
* រ៉ុក្កែតនីមួយៗមានទម្ងន់ស្តង់ដារប្រហែល 800 គីឡូក្រាម ជាមួយនឹងក្បាលគ្រាប់ 280 គីឡូក្រាម និងចម្ងាយបាញ់ប្រតិបត្តិការ 650 គីឡូម៉ែត្រ។
*👉ប្រភព: បណ្តាញសង្គមថៃ

❤1
This media is not supported in your browser
VIEW IN TELEGRAM
វីដេអូ ទាហានកម្ពុជា🇰🇭ថតបង្ហាញ នៅលើប្រាសាទតាក្របី ហើយត្រូវបានសៀមយកទៅផ្សព្វផ្សាយបន្ត។
🚨UPDATE- អតីតមេភូមិភាគ២ថៃ🇹🇭លោក ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតឃ្លាំង បាននិយាយកាលពីម្សិលមិញថា៖
* លោក នៅតែចាត់ទុកប្រាសាទតាក្វៃ(តាក្របី) ថាជាកម្មសិទ្ធិរបស់ប្រទេសថៃដដែល។
* លោកនៅបន្តថា បើទោះបីជាមានមនុស្សជាច្រើនបាននិយាយថា ការប្រើប្រាស់កម្លាំងដើម្បីទាមទារយកប្រាសាទមកវិញ នឹងបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែការសម្រេចចិត្តទាមទារយកវាមកវិញគឺអាស្រ័យលើយើង។
* លោកបានសង្កត់ធ្ងន់ថា៖ បើយើងពិតជាចង់ទាមទារយកប្រាសាទមកវិញ ការលះបង់របស់ទាហាន មិនថាធំឬតូច គឺអាស្រ័យលើផែនការរបស់ថ្នាក់ដឹកនាំ តំបន់ណាមួយដែលជាផ្នែកមួយនៃមាតុភូមិរបស់យើង ត្រូវតែទាមទារយកមកវិញ។ នេះវាជាគំនិតផ្ទាល់ខ្លួនរបស់លោក។
* ប្រភព: https://www.facebook.com/share/1J5d8Ty1K9/?mibextid=wwXIfr

ពេលប៊ុនស៊ីន ផាតឃ្លាំង មិននៅ ទាហានសៀម🇹🇭ដូចជាមិនដែលជាន់មីនញឹកញ៉ាប់ដូចពីមុន
ទិសច្រកអូរស្មាច់ «ផ្សារថ្ម ផ្សារចេក» គឺមានបងប្អូនអាជីវករលក់ដូរជាច្រើនដោយមានភាពអ៊ូរអរ មិនស្ងាត់ទេ!