អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៤០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលត្រូវបានបញ្ជូនត្រឡប់មកកាន់ទីតាំងដើមវិញ ដែលស្ថិតនៅក្នុងខេត្តកណ្តាល។ គួររំលឹកផងដែរថា អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ទាំងនេះត្រូវបានកែសម្រួលពីស្រុកជាំក្សាន្ត និងស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៤៥នាទីកន្លងទៅ ស្របតាមការឯកភាពគ្នារវាងកម្ពុជានិងថៃ លើផែនការជាដំណាក់កាលនៃការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់។

សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។

ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទាំងភាគីកម្ពុជា និងភាគីថៃនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន។

ថ្ងៃអង្គារ ១៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥
1
🌧️ត្រឹមម៉ោង11:22នាទីថ្ងៃត្រង់នេះ នៅតំបន់ច្រកអូរស្មាច់ កំពុងមានភ្លៀងធ្លាក់!
🚨ក្តៅ! ផេក Army Military Force ថៃ🇹🇭

* រូបថតថ្មីៗបំផុត បង្ហាញពីប្រជាជនកម្ពុជាបានប្រមូលផ្តុំគ្នាដើម្បីចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈ PTT ក្នុងរាជធានីភ្នំពេញ។

*ខ្ញុំចង់សួរទៅ បងប្អូនមួយចំនួនដែលនៅបន្តចូលចាក់សាំងនៅ (PTT)ថា៖ តើបងប្អូនចេះឈឺចាប់ទេ ដែលថៃ«សៀម» វាឈ្លានពានមកលើទឹកដីកម្ពុជារបស់យើង?

*តើបងប្អូន ភ្លេចហើយឬ នៅសភាវុធសៀម ដែលបាញ់មកលើទឹកដីរបស់យើង មានទាំង កាំភ្លើងតូច-ធំ ដ្រូនទម្លាក់គ្រាប់បែក យន្តហោះចម្បាំងF-16 និង Gripen ព្រមទាំងគ្រាប់បែក «ចង្កោម និងផ្សែងពុល»?

*តើបងប្អូន មានគិតដល់វីរៈ🇰🇭យើង ដែលលោកបានពលីដើម្បីការពារទឹកដី និងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាទេ តើបងប្អូន មានគិតដល់យោធា🇰🇭យើង ដែលពួកគាត់កំពុងឈរជើងការពារទាំងថ្ងៃ ទាំងយប់ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅរាល់ថ្ងៃ ទាំងដែលពួកគាត់ មិនមានពេលបានសម្រាកគ្រប់គ្រាន់ និងនៅជាមួយគ្រួសាររបស់គាត់ទៀតផង?

«ខ្ញុំសង្ឃឹមថា៖ បងប្អូនទាំងគ្នានិងមិនភ្លេចនៃអំពើឈ្លានពានរបស់សៀម មកលើទឹកដីសុវណ្ណភូមិ របស់កម្ពុជាយើងជាដាច់ខាត»

សូមអរគុណ!🙏❤️🇰🇭👮‍♂️
ជាចុងក្រោយ ខ្ញុំបាទ ក៏សូមកោតសរសើរ និងអរគុណដល់បងប្អូនយើងទាំងអស់ ដែលបានចូលរួមពហិការនៅផលិតផលសៀមនាៗ និងសូមឲ្យបងប្អូនយើងបន្តទៅមុខរហូតដល់តកូន តចៅ នៅការពហិការមួយនេះ។

សូមអរគុណ!🙏❤️🇰🇭
5🙏3
🚨*ព័ត៌មានក្តៅៗ : រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ប្រាប់អ្នកសារព័ត៌មានថៃ ពីវិមានរដ្ឋាភិបាលថៃ នៅវេលារសៀល ថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖

«ចំពោះសំណុំរឿងប្រាសាទតាក្របី កងទ័ពថៃ និងរដ្ឋាភិបាលថៃ 🇹🇭 នឹងមិនស្ងៀមនោះឡើយ ដោយថៃនឹងប្រើប្រាស់ រឿងកងទ័ពកម្ពុជាទាំង ១៨រូប ដើម្បីធ្វើជាបន្ទះឈីប ក្នុងការចរចាយកប្រាសាទតាក្របី ប្រាសាទខ្នាររបស់កម្ពុជា 🇰🇭 ប្រទេសថៃ ក៏កំពុងពិចារណាលើការបើកច្រកព្រំដែនឡើងវិញ នៅក្នុងកិច្ចពិភាក្សាបន្ថែមផងដែរ»។

*លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ 🇹🇭 នឹងដាក់ពាក្យបណ្តឹងប្តឹងកម្ពុជា 🇰🇭 ទៅកាន់អង្គការអន្តរជាតិ ដើម្បីទាមទារតវ៉ាយកប្រាសាទតាក្របី និងប្រាសាទខ្នារ ដោយកងទ័ពថៃ ក៏ដូចជា រដ្ឋាភិបាលថៃ នឹងធ្វើតាមការចង់បានរបស់ប្រជាជនថៃ»។

*លោកបន្ថែមថា៖ «ចំពោះភូមិជោគជ័យ និងភូមិព្រៃចាន់វិញ ក៏ថៃនឹងទាមទារផងដែរ ប៉ុន្តែ ដោយសារនៅតំបន់ទាំងពីរ មានគ្រាប់មីនច្រើនពេក ដែលអាចបង្កការគ្រោះថ្នាក់បាន ដូច្នេះ ទាមទារឱ្យរដ្ឋាភិបាលថៃ 🇹🇭 ដោះស្រាយបញ្ហាជាជំហានៗជាមុនសិន»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/1ChuxmYbmL/?mibextid=wwXIfr
3
សម្តេចតេជោ ហ៊ុន សែន• តាំងពីក្រោយសេចក្តីថ្លែងការសន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ។

យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សំគាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការអាស៊ាន (AOT) ។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរ ដែលយើងត្រូវចូលរួមអបអរសាទរ។

ជាមួយនិងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជំរាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។

ការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃគឺ
ជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះឆ្នោតផងដែរ។

សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។
ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញ
ធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែលនោះគឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។

ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់កាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការ
កាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៉ី?

សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃ និងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕
3🙏2
🚨ព័ត៌មានក្តៅៗ: រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭លោកឧត្តមសេនីយ៍ ណាត់តាផុន ណាក់ផានិត ថ្លែងប្រាប់កាសែតថៃថា៖ ទាក់ទងនិងប្រាសាទតាក្របី លោកនិយាយថា មិនទាន់ចប់សព្វគ្រប់ទេ រហូតដល់ប្រាសាទតាក្របីនេះក្រោមការគ្រប់គ្រងរបស់ថៃវិញ«ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យោធាក្នុងការទាមទារយកទីតាំងនេះមកវិញ»។

* លោកបានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីមិនទាន់បានពិភាក្សាអំពីបញ្ហាប្រាសាទតាក្របី នេះនៅឡើយទេហើយបានបញ្ជាក់ជាថ្មីថា វានៅតែជាផ្នែកមួយនៃប្រទេសថៃ។

* លោកបានពន្យល់បន្ថែមទៀតថា ការពិភាក្សាអំពីការដោះលែងទាហានកម្ពុជា🇰🇭ចំនួន ១៨នាក់ គឺនៅតែដំណើរការ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា គ្មានប្រធានបទផ្សេងទៀតទេ រួមទាំងការបើកច្រកព្រំដែន នឹងត្រូវបានដោះស្រាយ រហូតដល់បញ្ហាប្រាសាទតាក្របី ត្រូវបានដោះស្រាយ។

* លោកបន្តថា៖ រដ្ឋាភិបាលថៃមានការព្រួយបារម្ភជាខ្លាំង ដោយសារទីតាំងនេះ គឺយោធាកម្ពុជាកំពុងឈរជើង ហើយតំបន់ក្បែរនោះក៏មានមីនទៀតផង។

* លោកបានសង្កត់ធ្ងន់ថា ថៃនឹងមិនទទួលយកការគ្រប់គ្រងរបស់កម្ពុជាលើប្រាសាទតាក្របីនោះទេ។

* ប្រភព: https://www.facebook.com/share/1AHEE51Tc9/?mibextid=wwXIfr
សៀមថា ភ្នំទ្រព្យនិងតាមាន់ធំ កងទ័ពសៀមគ្រប់គ្រង. ចុះឥឡូវមិនអួតទៀតទៅ នរណាគ្រប់គ្រងពិតប្រាកដ? ដើម្បីបោកប្រជាជនសៀមបន្ត ក៏ថាចង់យកប្រាសាទតាក្របីបន្ត. សៀមបោកសៀមមធ្យម ងំសៀមអាចបោកខ្មែរខ្លះបាន.

« Hok Nave»
3🥰2
🚨ព័ត៌មានក្តៅៗ: អាវុធសម្ងាត់! មីស៊ីល PHL-03 របស់កម្ពុជា 🇰🇭 មានចម្ងាយបាញ់ 130 គីឡូម៉ែត្រ។ «ទំនើបបំផុតនៅក្នុងវិស័យយោធា» ដែលមានចម្ងាយបាញ់គ្របដណ្តប់ខេត្តចំនួន 10 នៅភាគខាងកើតប្រទេសថៃ!! វាបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។

* មីស៊ីល PHL-03 គឺជាប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ដែលដំណើរការដោយខ្លួនឯងទំហំ 300 មីលីម៉ែត្រ ពីសាធារណរដ្ឋប្រជាមានិតចិន។ វាអាចបាញ់រ៉ុក្កែតដែលមានចម្ងាយបាញ់រហូតដល់ 130 គីឡូម៉ែត្រ។ ប្រព័ន្ធនេះត្រូវបានប្រើប្រាស់ដោយកងទ័ពនៃប្រទេសជាច្រើន រួមទាំងប្រទេសចិន អេត្យូពី ម៉ារ៉ុក និងតង់ហ្សានី។

* រ៉ុក្កែតនីមួយៗមានទម្ងន់ស្តង់ដារប្រហែល 800 គីឡូក្រាម ជាមួយនឹងក្បាលគ្រាប់ 280 គីឡូក្រាម និងចម្ងាយបាញ់ប្រតិបត្តិការ 650 គីឡូម៉ែត្រ។

*👉ប្រភព: បណ្តាញសង្គមថៃ
1
This media is not supported in your browser
VIEW IN TELEGRAM
វីដេអូ ទាហានកម្ពុជា🇰🇭ថតបង្ហាញ នៅលើប្រាសាទតាក្របី ហើយត្រូវបានសៀមយកទៅផ្សព្វផ្សាយបន្ត។