អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
Forwarded from FRESH NEWS
ទិដ្ឋភាពសកម្មភាពប្រជាពលរដ្ឋនៅច្រកអន្តរជាតិជាំ-ស្រងាំព្រឹកថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ច្រកអន្តរជាតិជាំ-ស្រងាំ ជាច្រកព្រំដែនកម្ពុជា-ថៃ រវាងខេត្តឧត្តរមានជ័យ និងខេត្តស៊ីសាកេត។ បើទោះបីច្រកព្រំដែនត្រូវបានបិទ តែការរស់នៅ និងប្រកបរបរផ្សេងៗបន្តរក្សាបានភាពអ៊ូអរ។
សារពីប្រជាជនសៀម🇹🇭
ខ្ញុំចង់និយាយថា៖ យើងខ្ញុំ និងប្រជាជនរស់នៅលើភ្នំដុងរ៉ាក់«ដងរែក» គឺមានការសោកស្តាយយ៉ាងខ្លាំងបំផុតដែលបានបាត់បង់ប្រាសាទតាក្វៃ«ប្រាសាទតាក្របី»

* (រូបថតនេះត្រូវបានថតមុនពេលមានការប៉ះទង្គិចគ្នា) ហើយខ្ញុំកំពុងបង្ហោះវាជាការរំលឹក។

*ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ មក ខ្ញុំមិនដឹងថាត្រូវចំណាយពេលប៉ុន្មានថ្ងៃ ខែ ឬឆ្នាំដើម្បីឈរនៅទីនេះម្តងទៀតទេ។
#ប្រជាជនភ្នំដុងរ៉ាក់
🙏1
🌧️ចាប់តាំងពីម៉ោង11:50នាទីថ្ងៃនេះ នៅច្រកជាំគឺមានភ្លៀងធ្លាក់ខ្លាំង!
🚨ព័ត៌មានក្តៅៗ: នៅល្ងាចថ្ងៃទី02-11-2025នេះ លោកស្រី វ៉ាសាណា ណានុម អ្នកយកព័ត៌មានយោធាថៃ🇹🇭ជាន់ខ្ពស់ម្នាក់ បានបង្ហោះរូបភាពទាហានថៃ និងក្រុមសង្កេតការណ៍AOT ដោយភ្ជាប់ខ្លឹមសារថា៖

* មេបញ្ជាការកងទ័ពជើងគោកថៃ🇹🇭 លោក Chitpol Kokitsammakul បានដឹកនាំគណៈប្រតិភូទៅសង្កេតមើលប្រតិបត្តិការដោះមីនមនុស្សធម៌របស់បញ្ជាការតំបន់កងទ័ពទី ៣ នៅភូមិ Sai Tho 10 Tai ឃុំ Sai Taku ស្រុក Ban Kruat ខេត្ត Buriram ដែលមានព្រំប្រទល់ជាប់និងច្រក(ជប់គគីរ របស់កម្ពុជា) ដែលមានក្រុមសង្កេតការណ៍«AOT» ចំនួន៤ប្រទេសចូលរួម។

* ប៉ុន្តែឧបសគ្គដ៏ធំមួយ បានកើតឡើងគឺកិច្ចសហប្រតិបត្តិការរបស់អង្គភាពក្នុងការបោសសម្អាតមីននេះ គឺត្រូវបានយោធាកម្ពុជា🇰🇭បានរារាំង បើទោះបីជាតំបន់នេះគឺជាតំបន់មួយក្នុងចំណោមតំបន់ទាំង ១៣ ដែលបានស្នើឡើងដោយភាគីថៃនៅឯ RBC ក៏ដោយ។

*(បញ្ជាក់) បើថៃ🇹🇭ដោះមីននៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន នោះខាងទាហានកម្ពុជា🇰🇭គឺមិនមានការហាមឃាត់នោះទេ ហាមតែចូលលើដែនដីរបស់កម្ពុជាទេ ទើបគេរារាំង។

*ប្រភព: https://www.facebook.com/PPTVHD36?mibextid=wwXIfr&mibextid=wwXIfr
2
🟢ត្រឹមម៉ោង11:50នាទីយប់នេះ បងប្អូនអាចចូលសម្រាកបាន ដោយស្ងប់ចិត្តចុះបាទ។

សូមអរគុណ!🙏❤️🇰🇭👮‍♂️