អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
សូមថ្វាយព្រះពរព្រះរាជពិធីខួបលើកទី ២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ

២៩ តុលា ២០០៤ - ២៩ តុលា ២០២៥
1
🚨ព័ត៌មានក្តៅៗ: នៅព្រឹកថ្ងៃទី29•10•2025នេះ មានបុរសម្នាក់ដែលជាអ្នកផលិតវីដេអូមាតិការដ៏ល្បីមួយរូបនៅប្រទេសថៃ🇹🇭 បានបង្ហោះរូបភាព កាលថតនៅលើប្រាសាទតាក្របីរបស់កម្ពុជា ហើយបានសរសេរខ្លឹមសារថា៖

*ចាប់ពីពេលនេះតទៅ ប្រជាជនថៃ🇹🇭ដែលមានគម្រោងទៅទស្សនា លេងប្រាសាទតាក្របីរបស់កម្ពុជា ទំនងជាមិនអាចចូលទៅកាន់ផ្លូវថៃដូចពីមុនបានទេ។

*ប្រសិនបើ ពួកគេចង់ទៅលេងដូចមុន គឺពួកគេ ត្រូវចូលតាមផ្លូវកម្ពុជាប៉ុណ្ណោះ
វាស្រដៀងគ្នាទៅនឹង ប្រាសាទព្រះវិហារដែរ។

*ការបញ្ជាក់នេះដែរ: បន្ទាប់ពីសង្រ្គាម៥ថ្ងៃ ៦យប់ គឺទាហានកម្ពុជា 🇰🇭បានឈរជើងយ៉ាងរឹងមាំ នៅលើប្រាសាទតាក្របីដែលជារបស់កម្ពុជា និងបានរុញច្រានក្រុមទាហានថៃ🇹🇭 ចុះទៅខាងក្រោម
ផ្លូវឡើងប្រាសាទពីមុនរបស់ថៃទៀតផង។
🚨ព័ត៌មានក្តៅៗ: ថ្លែងនៅទីបញ្ជាការកងទ័ពជើងគោកថៃ🇹🇭លោកឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានបញ្ជាក់អំពីពីការដោះលែងទាហានកម្ពុជា🇰🇭ចំនួន១៨នាក់ឲ្យត្រឡប់មកវិញ បន្ទាប់ពីការចូលរួមរបស់ប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥។

*លោកបានបញ្ជាក់ថា ការពិចារណារបស់ភាគីថៃ អំពីការដោះលែងទាហានកម្ពុជាទាំង១៨នាក់ គឺស្របតាមច្បាប់អន្តរជាតិ ដោយអនុវត្តតាមកិច្ចព្រមព្រៀងសំខាន់ៗចំនួនបួន ដែលបានព្រមព្រៀងគ្នាដោយប្រទេសទាំងពីរ៖

១. ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន

២. ការបោសសម្អាតមីន

៣. ការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន

៤. និងការគ្រប់គ្រងព្រំដែនរួមគ្នា។


ប្រភព: កងទ័ពជើងគោកថៃ
អាចោរសៀម នៅតែលើកឡើងលក្ខណ៍៤ចំណុចដដែលៗ ទើបដោះលែងទាហានកម្ពុជាទាំង១៨នាក់មកវិញ។ 🇹🇭😬🖕
🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម Anutin Charnvirakul បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថៃ នៅថ្ងៃទី២៩ តុលា ២០២៥នេះថា៖

«លោកចង់ឱ្យប្រជាជនថៃ 🇹🇭 មានជំនឿចិត្តមកលើលោក អំពីការចុះកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងធ្វើឱ្យប្រទេសថៃ ខាតបង់ប្រយោជន៍ គឺមិនអាចទៅរួចនោះទេ ដោយសារតាំងពីរៀនចប់មក លោកមានជំនាញជាច្រើន ក្នុងការស្វែងរកដំណោះស្រាយ ក្នុងកិច្ចចរចា ទាំងការងារពាណិជ្ជកម្ម និងកិច្ចការនយោបាយ ហេតុដូច្នេះហើយ ទើបបានជាមានមនុស្សជាច្រើន មិនចូលចិត្តចំពោះលោក»។

*នៅពេលអ្នកសារព័ត៌មានថៃ សួរលោកបន្ថែមថា៖ «តើសាធារណជនថៃ 🇹🇭 អាចទុកចិត្តមកលើភាគីកម្ពុជា 🇰🇭 បានដែរឬទេ?» លោក Anutin បានដើរចេញពីបទសម្ភាសន៍យ៉ាងលឿន ដោយមិនឆ្លើយនឹងសំណួរនេះឡើយ៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/1AQ1So5QRS/?mibextid=wwXIfr
This media is not supported in your browser
VIEW IN TELEGRAM
តាំងពីដើមមក ខ្ញុំមិនដែលបង្ហាញអំពីសកម្មភាព ការជញ្ជូនស្បៀងរបស់កងទ័ពរបស់យើងនោះទេ ប៉ុន្តែមុននេះបន្តិចមានគណនីអាខោនទាហានថៃ🇹🇭មួយ បានបង្ហោះវីដេអូការជញ្ជូនស្បៀងរបស់កងទ័ពកម្ពុជា🇰🇭យើង នៅចំណុចទិស៣៥០ (ប្រាសាទតាក្របី) ហើយបាននិយាយថា៖ ដើមឈើជាច្រើនត្រូវបានបំផ្លាញដោយសារយន្តហោះចម្បាំងF•16របស់ថៃ នៅពេលផ្ទុះអាវុធរយៈពេល ៥ថ្ងៃ ៦យប់ ក្នុងខែ កក្កដា ឆ្នាំ២០២៥ កន្លងទៅ។

*បច្ចុប្បន្ននេះ «រូបភាពមួយសន្លឹក និងវីដេអូមួយខ្លីប» វាធ្វើឲ្យមានគ្រោះថ្នាក់ណាស់។
ខ្ញុំបាទ សូមលុបវីដេអូកងទ័ពទាំង១៨រូបរបស់យើងសិនបងប្អូន សូមបងប្អូនមេត្តាយោគយល់ និងអាធ្យាស្រ័យផងបាទ។

(គោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ)

សូមអរគុណ!🙏❤️🇰🇭👮‍♂️
🙏41
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង6:44នាទីយប់ថ្ងៃទី29•10•2025នេះ ទិសច្រកជាំ មានដ្រូនស៊ើបការណ៍សៀមហោះចំនួន2គ្រឿង!
🤬2
មនុស្សជាច្រើនចោទថា ស៊ឺម៉ាអ៊ី គឺជាមនុស្សកំសាក ខ្លាចស្លាប់ និងខ្សោយជាងគូប្រជែងរបស់គាត់គឺ ជូកឺលៀង ប៉ុន្តែចំណុចខ្លាំងរបស់ ស៊ឺម៉ាអ៊ី មិនមែនជាការប្រយុទ្ធតទល់នឹងកម្លាំងនោះទេគឺ គាត់ចេះប្រើភាពខ្លាំងរបស់ខ្លួនដោយការប្រើកលល្បិច ប្រាជ្ញា និងភាពឈ្លាសវៃរបស់គាត់ ដើម្បីអាចយកឈ្នះលើគូប្រជែងដ៏ខ្លាំងក្លាបាន សម្រាប់ការឈ្នះរបស់គាត់លើគូប្រជែងគឺ មានច្រើនចំណុចណាស់ គឺរួមមានដូចជា កត្តាពេលវាឱកាស ការអត់ធ្មត់ និងការចេះក្ដោបក្ដាប់មនុស្សមានសមត្ថភាពប្រើប្រាស់ក្នុងពេលដែលសំខាន់ ។ល ចំណុចពិសេសរបស់គាត់គឺ "ពូកែលាក់សមត្ថភាព ចេះក្នុងការអត់ធ្មត់ និងស្ងៀមស្ងាត់ធ្វើការងារដោយសម្ងាត់បំផុត ដើម្បីឈ្នះសង្គ្រាមក្នុងរយៈពេលវែង”។ យុទ្ធសាស្ត្ររបស់ ស៊ឺម៉ាអ៊ី គឺមិនបង្ហាញសមត្ថភាពរបស់ខ្លួនឯងលេចធ្លោរលើសគេនោះទេ គឺស្ងៀមស្ងាត់ពោរពេញដោយឥទ្ធិពលបំផុត គាត់គឺស្ងៀមស្ងាត់ ស្ទើរតែមិនធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍គាត់នោះទេ ដើម្បីជៀសវាងពីការចោទប្រកាន់ និងការសង្ស័យពីមេដឹកនាំរបស់គាត់ ចំណុចនេះ គឺជាចំណុចកំពូលនៃការគ្រប់គ្រងអារម្មណ៍របស់គាត់ ដែលសូម្បីតែ ជូកឺលៀង ក៏កោតសរសើរគាត់ថាគឺ "ជាមនុស្សដែលមានចិត្តស្ងប់ស្ងាត់ដូចជាទឹក ពិបាកប៉ាន់ស្មាន ស៊ឺម៉ាអ៊ី" ៕

នេះជាយុទ្ធសាស្ត្រសម័យសាមកុកយើងអាចប្រើការបាន
3
This media is not supported in your browser
VIEW IN TELEGRAM
🚨ព័ត៌មានក្តៅៗ: នៅវេលាម៉ោង10:00នាទីយប់ថ្ងៃទី29•10•2025នេះ កាសែតថៃ🇹🇭 AMARIN 34 HDបានចុះផ្សាយថា៖

* មានឧត្តម​សេនីយ៍​ឯក កងទ័ពថៃ🇹🇭មួយរូប បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា៖

*កងទ័ពថៃ​🇹🇭 បាន​បាត់​បង់​ប្រាសាទ​តាក្របី ដែលធ្លាប់តែឈរជើងរួមជាមួយនិងកម្ពុជា🇰🇭 តាំង​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ២០២៥ មកម្ល៉េះ!

*ក្នុងនេះ លោកក៏មានការសោកស្តាយចំពោះការបាត់បង់ប្រាសាទតាក្របី យ៉ាងខ្លាំងបំផុត!

ប្រភព: កាសែតថៃ
1🤩1
🟢ត្រឹមម៉ោង11:00នាទីយប់នេះ សូមបងប្អូនទាំងអស់គ្នា ចូលសម្រាកដោយស្ងប់ចិត្តចុះ!

សូមអរគុណ!🙏❤️🇰🇭👮‍♂️
1
🚨ព័ត៌មានក្តៅៗ: បាងកក-ពាណិជ្ជកម្មរបស់ប្រទេសថៃ🇹🇭ជាមួយប្រទេសកម្ពុជា🇰🇭 បានធ្លាក់ចុះ 99.9% គិតចាប់ខែកញ្ញា ខណៈដែលមានការបិទច្រកព្រំដែនរវាងថៃ និងកម្ពុជា ដោយសារជម្លោះ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីថៃ កាលពីថ្ងៃពុធ។

*នាយករដ្ឋមន្រ្តីថៃ🇹🇭 លោក Anutin Charnvirakul បានច្រានចោលពាក្យចចាមអារ៉ាមថាច្រកព្រំដែនថៃ-កម្ពុជានឹងបើកឡើងវិញនៅថ្ងៃទី 1 ខែវិច្ឆិកាខាងមុខនេះ។

*លោក អនុទីន បានសង្កត់ធ្ងន់ថា៖ប្រទេសថៃ នឹងមិនបើកដំណើរការច្រកព្រំដែនជាមួយកម្ពុជាឡើងវិញទេ
រហូតដល់កម្ពុជា ដកអាវុធធុនធ្ងន់
បោសសំអាតមីន និងបង្ក្រាបបណ្តាញអ្នកបោកប្រាស់ និងស្តារទំនាក់ទំនងការទូតឡើងវិញ។

ប្រភព: https://www.facebook.com/share/1CnCqrUyA4/?mibextid=wwXIfr
3🤔1
🚨រូបភាព ទាហានសៀម បង្ហោះដ្រូនស៊ើបការណ៍ មើលនៅឃុំអូរបីជាន់!
🥰1🤔1