អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
បើសៀមបានទីតាំង បានប្រាសាទ បានដីដែលវាចង់បាន ប្រាកដណាស់ពួកវានិងស្ងប់ស្ងាត់ជាមិនខាន។

*ចុះហេតុអ្វីរាល់ថ្ងៃសៀមនៅតែប្រកាសថានិង ដណ្តើមយកទីតាំងទាំងអស់ដែលវាចង់បានរាល់ថ្ងៃ។

*ម្យ៉ាងវិញទៀត នាយករដ្ឋមន្ត្រីសៀមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ហេតុអ្វីទាហាន និងប្រជាពលរដ្ឋសៀមមួយចំនួនធំមិនព្រម បើសិនសៀមបានដី បានប្រាសាទរបស់កម្ពុជា។

*នេះជាហេតុផលដែលបងប្អូនយើងត្រូវគិតឡើងវិញ។

*ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំនៅតែមានការជឿទុកចិត្តលើរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាយើងជានិច្ច ដោយមិនរាថយឡើយ។

សូមអរគុណ!🙏❤️🇰🇭
1
🚨*រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ឯកឧត្តម Natthaphon Narkphanit បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថៃ ពីវិមានរដ្ឋាភិបាលថៃ វេលារសៀល ថ្ងៃទី២៨ តុលា ២០២៥នេះថា៖

«លោករំពឹងថា ភាគីកម្ពុជា 🇰🇭 នឹងដកអាវុធ (BM-21) របស់ខ្លួន ចេញពីព្រំដែនកម្ពុជា-ថៃ ដោយលោកចាត់ទុកថា (BM-21) គឺជាអាវុធដ៏គ្រោះថ្នាក់សម្រាប់ថៃ ដោយផែនការ នៃការដកអាវុធធុនធ្ងន់នេះ ចែកចេញជា ៣ដំណាក់កាល និងឋិតក្រោមការស៊ើបអង្កេតរបស់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)»។

*អ្នកសារព័ត៌មានថៃ បានសួរលោកបន្ថែមទៀតថា៖ «ប្រសិនបើ ភាគីកម្ពុជា 🇰🇭 ដកអាវុធធុនធ្ងន់របស់ខ្លួនចេញពីព្រំដែន តើកងទ័ពថៃ 🇹🇭 យល់ព្រមដកអាវុធធុនធ្ងន់របស់ខ្លួនចេញ ដូចដែលកម្ពុជាបានធ្វើដែរឬអត់?»។

*លោកឆ្លើយមួយម៉ាត់យ៉ាងខ្លីថា៖ «បាទ»៕(Smeyy)

*ប្រភព : https://www.facebook.com/share/p/1A3ZnjG5Zz/?mibextid=wwXIfr
1
🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម Anutin Charnvirakul បានបញ្ជាក់សាជាថ្មីបន្ថែម អំពីបច្ចុប្បន្នភាព នៃការដកអាវុធធុនធ្ងន់ចេញពីព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៨ តុលា ២០២៥នេះថា៖

«លោកកំពុងជំរុញឱ្យ ភាគីកម្ពុជា 🇰🇭 ពន្លឿនក្នុងការដកអាវុធធុនធ្ងន់របស់ខ្លួនឱ្យបានច្បាស់លាស់ ដោយឈរលើស្មារតីម៉ឺងម៉ាត់ ដើម្បីឱ្យថៃ ឆាប់បានបញ្ជូនទាហានកម្ពុជាទាំង ១៨រូប ត្រឡប់មកវិញ»។

*លោកសង្កត់ធ្ងន់ថា៖ «នៅពេលកម្ពុជា បញ្ចប់ការដកអាវុធធុនធ្ងន់របស់ខ្លួនបានចប់សព្វគ្រប់រួចរាល់អស់ ប្រទេសថៃ 🇹🇭 នឹងបញ្ជូនទាហានកម្ពុជាទាំង ១៨រូប ត្រឡប់មកប្រទេសកម្ពុជាវិញ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/19vFmsWKeB/?mibextid=wwXIfr
🚨BREAKING: ឧត្តមសេនីយ៍ Witai Laithomya អ្នកនាំពាក្យទីបញ្ជាការកងយោធពលខេមរភូមិន្ទ
កងទ័ពថៃ
បន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដោយចាប់ផ្តើមជាមួយនឹងការដកអាវុធធុនធ្ងន់នៅតាមព្រំដែនកម្ពុជា-ថៃ ក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។
4
This media is not supported in your browser
VIEW IN TELEGRAM
🚨*ប្រុសម៉ៅ ដែលបានសម្តែងធ្វើគ្រូធ្មប់ ដាក់ទំនាយមកលើអ្នកភូមិខ្មែរ 🇰🇭 នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នាពេលកន្លងមកនេះ បានសម្រក់ទឹកភ្នែកបង្ហាញពីភាពឈឺចាប់របស់ខ្លួន ក្រោយពីបានដឹងព័ត៌មានថា «មូលនិធិ Kan Jom Palang» មានជាប់ពាក់ព័ន្ធនឹងការកិបកេងបន្លំលុយមូលនិធិរបស់ប្រជាជនថៃ 🇹🇭 ការលាងលុ.យក.ខ្វក់ និងគេចពន្ធ៕ (Smeyy)

*ប្រភពវីដេអូ : https://www.facebook.com/share/v/1L2E5PpgMb/?mibextid=wwXIfr
ក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយក្តីអំណរសាទរ ក្នុងព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ សូមក្រាបបង្គំ សូមព្រះបរមរាជាអនុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះរាជសាព្ទសាធុការពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់កូនចៅ ប្រជារាស្រ្ត ប្រកបដោយភាពសុខដុមរមនា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។
ក្រុមអ្នកជំនួញថៃទាមទារអោយរដ្ឋាភិបាលថៃជួយ ១០០ ០០០ លានបាត ព្រោះការខាតបង់មកពីការបិទព្រំដែនជាមួយកម្ពុជា
🥰1
Media is too big
VIEW IN TELEGRAM
ផ្សាយផ្ទាល់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡេសុី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥
1
ថៃចាប់ផ្តើមដករថគ្រោះពីព្រំដែនដោយAOTចូលរួមសង្តេតការណ៏