អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀង ក្នុងឱកាសនៃការចូលជាសមាជិកអាស៊ាន របស់ប្រទេសទីម័រឡេស្តេ

(ម៉ាឡេស៊ី)៖ សម្តេចមហាបវរធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីជប់លៀង ក្នុងឱកាសនៃការចូលជាសមាជិកអាស៊ាន របស់ប្រទេសទីម័រឡេស្តេ នៅប្រទេសម៉ាឡេស៊ី។

សូមបញ្ជាក់ដែរថា ប្រទេសទីម័រឡេស្តេ ត្រូវបានប្រកាសបញ្ចូលជាសមាជិកអាស៊ានទី១១ ជាផ្លូវការ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នាទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ មុនពេលប្រកាសជាផ្លូវការនេះ គ្រប់មេដឹកនាំប្រទេសនៃបណ្តាសមាជិកអាស៊ានទាំង១០ រួមទាំងប្រទេសទីម័រឡេស្តេខ្លួនឯងផ្ទាល់ បានចុះហត្ថលេខាលើឯកសារទទួលស្គាល់ជាផ្លូវការ ឱ្យទីម័រឡេស្តេ ចូលជាសមាជិកទី១១ របស់អាស៊ាន៕
2
🚨ព័ត៌មានថៃក្តៅៗ: នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ៣:៣០ រសៀល គ្រាប់បែកមួយគ្រាប់បានវាយប្រហាររថយន្តភីកអាប់មួយគ្រឿងរបស់សមាជិកអ្នកស្ម័គ្រចិត្តការពារភូមិ (VDV) នៃអង្គភាព C.K.T. Riang ខណៈពេលកំពុងត្រឡប់មកពីបេសកកម្មជួយសង្គ្រោះប្រធានស្រុករួសរាន់ ដែលធ្លាប់បម្រើការជាមេដឹកនាំ C.K.T.។ ហេតុការណ៍នេះបានកើតឡើងនៅ Ban Muba ភូមិ ៦ ឃុំបាទង ស្រុករួសរាន់ ខេត្តណារ៉ាធីវ៉ាត។

ហេតុការណ៍នេះបានធ្វើឲ្យមិត្តរួមការងារ និងអ្នកស្រុកក្នុងតំបន់មានការសោកសៅ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គ្រប់ភាគីទាំងអស់សោកស្ដាយចំពោះការបាត់បង់មន្ត្រីដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន និងថ្កោលទោសចំពោះទង្វើឃោរឃៅ និងអមនុស្សធម៌របស់ជនល្មើសដែលប្រើអំពើហិង្សាដើម្បីធ្វើបាបអ្នកដែលបម្រើសាធារណជន។

ប្រភព: ក្រុមការងារថៃ
2
កាហ្វេ បន្តិចបន្តួចសម្រាប់ជូនកងកម្លាំងយើង សូមអរគុណបងប្អូនដែលបានចូលរួមតាមរយៈខ្ញុំបាទ🙏❤️🇰🇭👮‍♂️
🥰3
🚨នៅម៉ោង7:40នាទីយប់នេះ នៅទិសច្រកជាំ មានដ្រូនស៊ើបការណ៍សៀមហោះចំនួន2គ្រឿង!
😢3
☃️ម៉ោងនេះ មិនដឹងបងប្អូនកងកម្លាំងជួរមុខរងារយ៉ាងណាទេ! 🥹
This media is not supported in your browser
VIEW IN TELEGRAM
កុមារ​កម្ពុជា​ សម្ដែង​សិល្បៈ​ក្នុង​ពិធី​លៀង​សាយ​ភោជន៍​ នា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ នៅយប់​ថ្ងៃទី២៧​ តុលា
1
This media is not supported in your browser
VIEW IN TELEGRAM
🚨ព័ត៌មានUPDATE: អតីតមេភូមិភាគ២ថៃ🇹🇭លោក ប៊ុនសុីន ផាតក្លាង បានថ្លែងសន្នីសិតកាសែតថៃកាលពីម្សិលមិញថ្ងៃទី27•10•2025ថា៖ កម្ពុជាបានរំលោភលើអនុស្សរណៈ(MOU)នៃការយោគយល់គ្នាជាប់លាប់រហូត!

*បញ្ជាក់: មានតែភាគីថៃ🇹🇭ទេ ដែលរំលោភលើMOU និងបទឈប់បាញ់មករហូតដល់សព្វថ្ងៃនេះ មិនដែលគោរព មិនដែលចេះនៅស្ងៀមមានសកម្មភាព និងកេះកៃបាញ់កាំភ្លើងរាល់ថ្ងៃ!


ប្រភព: ការសែតថៃ PPTV HD 36
BREAKING: សហរដ្ឋអាមេរិករំពឹងថា ថៃនឹងធ្វើការជាមួយកម្ពុជាលើការដោះលែងទាហានកម្ពុជាទាំង១៨នាក់ជាបន្ទាន់ !