អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.75K photos
517 videos
219 links
Download Telegram
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ​លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Lee Jae Myung នាក្រុងគូឡាឡាំពួ ព្រឹកថ្ងៃចន្ទ ទី២៧ តុលា នេះ
🚨ព័ត៌មានក្តៅៗ! អាម៉េរិក ដកបម្រាមលក់អាវុធពីកម្ពុជា បង្កើនចំនួននិស្សិតទៅរៀននៅសាលាយោធា ហើយនឹងធ្វើលំហាត់ឆ្មាំអង្គរឡើងវិញ...

អាម៉េរិក នឹងដកបម្រាមលក់អាវុធដែលដាក់លើកម្ពុជាជាង៤ឆ្នាំមកហើយ។ នេះបើតាមការបញ្ជាក់របស់សេតវិមាន ក្រោយជំនួបលើកដំបូងរវាងប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ។ លំហាត់យោធារួមគ្នា ដែលផ្អាកជាច្រើនឆ្នាំក៏នឹងចាប់ផ្ដើមវិញដែរ ហើយអាម៉េរិកបង្កើនចំនួននិស្សិតកម្ពុជា ទៅ រៀននៅសាលាយោធារបស់ខ្លួន។
4
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Giovanni Vincenzo Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក(FIFA) បានជួបពិភាក្សាការងារក្រៅផ្លូវការមួយ។ ជំនួបនេះធ្វើឡើងក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាទីក្រុងគូឡាឡាំពួ នៅព្រឹកថ្ងៃទី២៧ តុលា ២០២៥។

រូបពី: ហ្វេសប៊ុកសម្ដេច
2
កម្ពុជា លើក​លែង​ពន្ធនាំចូល១០០ភាគរយ ពីទំនិញកសិកម្ម និង​ឧស្សាហកម្មអាម៉េរិក
4
Media is too big
VIEW IN TELEGRAM
ការកែសម្រួលយុទ្ធោបរកណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១ ជានិមិត្តរូប របស់កងទ័ពកម្ពុជា និងថៃ ក្រោយការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT »
ថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥
1
This media is not supported in your browser
VIEW IN TELEGRAM
🚨ព័ត៌មានថ្មីៗ: កាសែតថៃ៖ កងទ័ពកម្ពុជាបានចាប់ផ្តើមដកអាវុធធុនធ្ងន់ចេញពីព្រំដែនខេត្តព្រះវិហារ ដែលមានព្រំប្រទល់ជាប់ខេត្តស៊ីសាកេត និងខេត្តឧប៊ុនរ៉ាចាថានី ប្រទេសថៃ កាលពីយប់មិញ ដោយដាក់រថក្រោះលើឡានដឹកទំនិញ ហើយបញ្ជូនវាត្រឡប់ទៅមូលដ្ឋានវិញ ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ានតាមដានពួកគេ។
ពេលប្រទេសជាតិ មានសុខសន្តិភាពពេញលេញវិញ សូមបងប្អូនកុំភ្លេចនៅបងប្អូន វីរៈកងទ័ពរបស់យើង ដែលលោកខំប្រឹងប្រែងការពារមិនមានពេលសម្រាកគ្រប់គ្រាន់ទេ។

*ជាពិសេស «វីរៈកងទ័ពរបស់យើង ដែលបានពលីក្នុងសមរភូមិ៥ថ្ងៃ ៦យប់ឲ្យសោះ» ម្យ៉ាងវិញទៀត សូមបងប្អូន កុំឆាប់ភ្លេចនៅទង្វើរឈ្លានពានរបស់ចោរសៀមមកលើទឹកដីកម្ពុជាយើង។

*សូមបងប្អូន បន្តការពហិការឈប់ប្រើប្រាស់ នូវផលិតផលសៀមបន្តទៀត បើទោះបីជាមានការបើកច្រកព្រំដែនឡើងវិញក៏ដោយ…។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
8🙏2
🚨ព័ត៌មានក្តៅៗ: ការកែសម្រួលយុទ្ធោបករណ៍ និងដកអាវុធធុនធ្ងន់ ជំហានទី១ បានដឹកជញ្ជូនដល់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ យុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែក ដែលជាការកែសម្រួល ក្នុងជំហានទី១ ជានិមិត្តរូប ចេញពីតំបន់ព្រំដែន ត្រូវបានដឹកជញ្ជូនដល់ស្រុកបន្ទាយស្រី ខេត្តសៀមរាបហើយ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។