អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
🚨ព័ត៌មានក្តៅៗ! ផ្ទុះ​គ្រាប់​បែក​ចង្កោម​ នៅ​ខេត្ត​ព្រះវិហារ​ បណ្ដាល​ឱ្យ​កុមារាម្នាក់​ស្លាប់ និង​បុរសម្នាក់​របួស​ធ្ងន់

ព្រះ​វិហារ​៖​ កាលពីថ្ងៃទី២៥ ខែតុលា មានករណីផ្ទុះគ្រាប់បែកចង្កោមនៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបណ្តាលឱ្យកុមារាអាយុ១០ឆ្នាំម្នាក់ស្លាប់​ និងបុរសម្នាក់របួសធ្ងន់។ នេះ​បេី​តាមអាជ្ញាធរ​មីន។

អាជ្ញាធរមីន​ អំពាវនាវដល់ប្រជាពលរដ្ឋ​ កុំប៉ះពាល់ ដំ គប់លេង​ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ជាពិសេសត្រូវ​រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

ប្រភព​៖​ អាជ្ញាធរ​មីន
😢61
🚨ព័ត៌មានក្តៅៗ! លោក​ប្រធានាធិបតី​អាម៉េរិក​ ដូណាល់​ ត្រាំ​ បាន​ធ្វើ​ដំណើរ​មកដល់ប្រទេស​ម៉ាឡេស៊ី​ហេីយ

ម៉ាឡេស៊ី​៖​ នៅ​ម៉ោង៩ព្រឹកនេះ​ លោក​ ដូណាល់​ ត្រាំ​ ប្រធានាធិបតី​អាម៉េរិក​ បាន​ធ្វើ​ដំណើរ​មកដល់​ប្រទេស​ម៉ាឡេស៊ី​ហេីយ​ ដេីម្បី​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​នៅថ្ងៃទី២៦​ តុលានេះ។ នៅថ្ងៃនេះ​ លោក​ ដូណាល់​ ត្រាំ​ នឹង​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លេី​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​ និងថៃផងដែរ។
🚨*ព័ត៌មានក្តៅៗ : នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាក់អំពីគោលជំហររបស់ថៃ នៅវេលាព្រឹក ថ្ងៃទី២៦ តុលា ២០២៥នេះថា៖

«ទាក់ទិននឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹងកម្ពុជា 🇰🇭 នៅចំពោះមុខសហរដ្ឋអាម៉េរិក 🇺🇸 និងម៉ាឡេស៊ី 🇲🇾 ចប់រួចរាល់ ហើយមានការគោរពតាមលក្ខខណ្ឌគ្នាទៅវិញទៅមក ប្រទេសថៃ 🇹🇭 នឹងប្រគល់ទាហាន ១៨រូប ដែលកំពុងឃុំខ្លួន បញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយថៃនឹងរៀបចំឱ្យមានការពិនិត្យសុខភាពពួកគេត្រឹមត្រូវផងដែរ»។

*លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ មិនចង់ធ្វើជាសត្រូវជាមួយនឹងប្រទេសណាឡើយ ប្រសិនបើនៅជុំវិញប្រទេសថៃ ពោរពេញដោយសត្រូវគ្រប់ទិស វានឹងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងកិច្ចសហប្រតិបត្តិការរបស់ថៃ នៅក្នុងចំណោមប្រទេស ក្នុងតំបន់ជាក់ជាមិនខាន»។ (Smeyy)

(*បញ្ជាក់៖ ពេលនេះ ប្រជាជនថៃ កំពុងខឹងសម្បានឹងលោក Anutinខ្លាំងណាស់ ដោយពួកគេ ចោទប្រកាន់រដ្ឋាភិបាលលោក Anutin ថាក្បត់ជាតិ និងធ្វើឱ្យថៃ អាម៉ាស់មុខលើឆាកអន្តរជាតិ)៕

*ប្រភព : https://www.facebook.com/share/p/17hoEqfLoN/?mibextid=wwXIfr
1
នាយករដ្ឋមន្ត្រីម៉ាឡេសុី៖ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ីទាំងអស់ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំអាស៊ាន ភ្ញៀវរដ្ឋរបស់ប្រធានអាស៊ាន ប្រទេសជាមិត្តមកពីជុំវិញពិភពលោក និងភ្ញៀវកិត្តិយសមកកាន់ទីក្រុងកូឡាឡាំពួរ រួមជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ីប្តេជ្ញាពង្រឹងឯកភាពតំបន់ បន្តស្មារតីសហប្រតិបត្តិការ ពង្រីកការផ្តោតអារម្មណ៍ និងមិត្តភាព និងធានាកំណើនប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់សុខុមាលភាពរបស់អាស៊ានទាំងមូល។
1🥰1
ផ្សាយផ្ទាល់ពិសេស ៖ ពិធីចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី
ថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
ផ្សាយផ្ទាល់ពិសេស ៖ ពិធីចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី
ថ្ងៃអាទិត្យ ៥កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥