អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
សូមជូនពរ ដល់កងកម្លាំងយើងនៅជួរមុខ ឲ្យមានសុខភាពល្អគ្រប់ៗគ្នា! មិនដឹងថាពួកគាត់រងារយ៉ាងណាទេ🥹🙏❤️🇰🇭👮‍♂️
2
🚨*ព័ត៌មានលទ្ធផល នៃកិច្ចប្រជុំ (JBC) រវាងកម្ពុជា-ថៃ លើកនេះល្អ ភាគីកម្ពុជា-ថៃ យល់ព្រម បោះបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោល ជំនាន់បារាំង រីឯភូមិជោគជ័យ-ព្រៃចាន់ កំណត់តាមខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ 🇰🇭❤️💐🙏🏻
👍2
អបអរសាទរ​ទិវា​រំលឹក​ខួប​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ - ២៣ តុលា ២០២៥!

ថ្ងៃនេះគឺជាខួបលើកទី ៣៤ នៃកិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលជាព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនទាំងមូលចាកផុតចេញពីសង្គ្រាម និងជម្លោះរ៊ាំរ៉ៃ។ នេះគឺជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តសំខាន់មួយ ដែលបាននាំឱ្យមានការបោះឆ្នោត ការបង្កើតរដ្ឋធម្មនុញ្ញ ដែលនាំមកនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ តាមរយៈ នយោបាយ ឈ្នះ ឈ្នះ ដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់ បានធ្វើកម្ពុជាឈានទៅដល់ការបញ្ចប់សង្រ្គាមផ្ទៃក្នុងបានទាំងស្រុង៕
4👍2
កម្ពុជា-ថៃ នឹងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង។ នេះបើតាមលទ្ធផលកិច្ចប្រជុំពិសេសនៃ JBC នៅចន្ទបុរី។
6
🚨 អបអរសាទរ​ ចាប់ពីម៉ោងនេះ
គ្មានសំឡេងមេក្រូរំខាន អ្នកភូមិ 🇰🇭
ជោគជ័យ-ព្រៃចាន់ទៀតទេ គ្មានទ័ពថៃ 🇹🇭 មកបណ្តេញប្រជាជនទៀតឡើយ‼️
23/10/2025

«តាំង គីមឡេង»
6
🚨ព័ត៌មានក្តៅៗ! ទីក្រុងបាងកក ថ្ងៃទី 23 ខែតុលា - នាយករដ្ឋមន្ត្រី Anutin បានកោះប្រជុំជាមួយសមាជិកគណៈរដ្ឋមន្ត្រីពាក់ព័ន្ធ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំអាស៊ាន និង APEC ។

នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានបង្ហើបថា កិច្ចប្រជុំនៃគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនឹងធ្វើឡើងនៅថ្ងៃនេះ ដើម្បីពិនិត្យការត្រៀមរៀបចំសម្រាប់ដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនឹងពិនិត្យឡើងវិញនូវហត្ថលេខាចាំបាច់ និងថាតើពួកគេត្រូវបានអនុម័តឬអត់។ លើស​ពី​នេះ​ទៅ​ទៀត វា​នឹង​ចាំបាច់​ក្នុង​ការ​ពិនិត្យ​មើល​រាល់​ការ​រំលោភ​លើ​បទប្បញ្ញត្តិ។

ទាក់ទិន​នឹង​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា លោក​នឹង​ស្នើ​សុំ​ការ​អនុម័ត​ពី​គណៈរដ្ឋមន្ត្រី​មុន​ពេល​ប្រជុំ។ ៣១២ - ទីភ្នាក់ងារសារព័ត៌មានថៃ

ប្រភព: https://www.facebook.com/share/1J7ayqyT6a/?mibextid=wwXIfr
គោរពអរគុណនិងដឹងគុណ វិរៈជនដ៏ឆ្នើមទាំង៣រូបដែលបានឈ រលើដំណោះស្រាយកាទូត និងទំនាក់ទំនងការបរទេស១រូប

វិរះជន ឯក ឧត្តម ឡាំជា ប្រយុទ្ធកាទូតនៅJBC វិរជន ឯក ឧត្តម អ៊ុចបូរិទ្ធ ប្រយុទ្ធកាទូតនៅICJ វិរះជន ទៀសីហា ប្រយុទ្ធកាទូតGBC ៣មុខព្រួញចេញប្រយុទ្ធទាំងអស់

និង ឯកឧត្តម ប្រាក់ សុខុន ទំនាក់ទំនង ការបរទេស

«តាំង គីមឡេង»
6
🚨*ព័ត៌មានក្តៅៗ : ទីប្រឹក្សាក្រសួងការបរទេសថៃ លោក Prasas Prasasvinitchai បានបញ្ជាក់ នៅវេលាព្រឹក ថ្ងៃទី២៣ តុលា ២០២៥នេះថា៖

«ភាគីកម្ពុជា 🇰🇭 បានស្នើឱ្យថៃដករឿងបញ្ហាបង្គោលព្រំដែនចេញពីរបៀបវារៈនៃកិច្ចប្រជុំ (JBC) ដោយកម្ពុជាលើកឡើងអំពី កង្វះសមត្ថកិច្ចរបស់ខ្លួន នៅក្នុងការទទួលស្គាល់នូវបញ្ហាបោះបង្គោលព្រំដែននេះ»។

*ផ្ទុយទៅវិញ លោក Prasasvinitchai កំពុងត្រូវបានមហាជនថៃ 🇹🇭 រិះគន់មកលើរូបលោកយ៉ាងខ្លាំង បន្ទាប់ពីបានបិទបញ្ចប់ កិច្ចប្រជុំ (JBC) រវាងកម្ពុជា-ថៃ នៅខេត្ត Chanthaburi កាលពីយប់មិញ៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/1DHhys3hAs/?mibextid=wwXIfr
កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កំពុងធ្វើឡើង នៅប្រទេសម៉ាឡេស៊ី

(ភ្នំពេញ)៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាន និងកំពុងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមការសង្កេតការណ៍ពីតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅកម្ពុជា និងថៃ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៥-២៨ ខែតុលា