អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
ថ្ងៃនេះជា ថ្ងៃទី៨៥ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។
រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕
Admin អាណិតអ្នកដែលចង់ចូលបម្រើការងារមន្ត្រីនគរបាលជាតិ តែស្ទើរកម្ពស់😔🙏❤️🇰🇭
5
🚨ព័ត៌មានក្តៅៗ! អតីតនាយករដ្ឋមន្ត្រីថៃ🇹🇭 លោកស្រី Paethongtarn Shinawatra បានសម្រេចចិត្ត លាលែងពីតំណែងក្នុងបក្សភឿថៃ🇹🇭 នៅថ្ងៃទី22/10/2025ព្រឹកនេះ៕

ប្រភព: https://www.facebook.com/share/17b9EkeiLa/?mibextid=wwXIfr
😁5
ថ្ងៃពុធ ១ កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលមាន ឧត្តមនាវីទោ Ahmad Shafirudin Bin Abu Bakar ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និង អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ទទួលស្វាគមន៍ នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
🇰🇭 ការឈឺចាប់ជាមួយបន្លាលួស និងការឈ្លានពានរបស់សៀមម្តងហើយម្តងទៀត មិនមែនតែបងប្អូនប្រជាពលរដ្ឋ អ្នកភូមិជោគជ័យ អ្នកព្រៃចាន់ទេ ដែលឈឺចាប់ ពូក៏ឈឺចាប់ដែរ ព្រោះជាទឹកដី ស្រុកកំណើតពូ អ្នកបន្ទាយមានជ័យ ។

🇰🇭 បងប្អូនអ្នកដែលឈឺចាប់តាមហ្វេសបុក និងម្ចាស់ដី ម្ចាស់ផ្ទះ ដែលគេកំពុងព័ទ្ធយកផ្ទះ ពេលនេះដេកក្រោមតង់ ចងអង្រឹងដេកការពារកុំឲ្យគេយកដី មួយណាឈីចាប់ជាង ?

💥 បងប្អូនគ្រាន់តែឃើញ គ្រាន់តែឮ តាមបណ្តាញសង្គម បងប្អូនគិតថាខ្លួនឯងឈឺចាប់ ចុះទម្រាំម្ចាស់ដី ដែលនៅផ្ទាល់ ? ពួកគាត់ឈឺចាប់ តែហេតុអ្វីគាត់ទ្រាំបាន ? ហេតុអ្វីគាត់មិនទៅដុតកង់ឡាន ទាញបន្លាលួសចេញ ? អ្នកឈឺចាប់តាមហ្វេសបុក មានដែលទៅសួរពួកគាត់ទេ? ខ្ញុំជឿថា អ្នកខ្លះមិនទាំងដឹងថា ភូមិជោគជ័យ ភូមិព្រៃចាន់ បែរមុខទៅណាផង ... ។

💥 បើចង់បានចម្លើយ ចាំពូប្រាប់ « ពួកគាត់នៅអត់ធ្មត់ ព្រោះដើម្បីធានាបានថា កុំឲ្យមានសង្គ្រាមផ្ទុះជាថ្មី គាត់ដឹងច្បាស់ពីទឹកចិត្តកងទ័ពយើងថា បើមានភាពតានតឹងខ្លាំង គឺនឹងផ្ទុះអាវុធ ។ គាត់នៅជឿជាក់លើការ ដោះស្រាយរបស់រាជរដ្ឋាភិបាល ហើយរាល់ថ្ងៃនេះ គឺពួកគាត់ស្ម័គ្រចិត្ត បន្តការពារទឹកដីភូមិរបស់ពួកគាត់ ... »

💥 យើងទ្រាំបានជិត ៣ខែហើយ ហេតុអ្វីសល់ប៉ុន្មានថ្ងៃទៀតដល់ថ្ងៃប្រជុំ អាស៊ានដើម្បី ស្វែងរកសន្តិភាពពេញលេញមួយ ទ្រាំមិនបាន ? វាហាក់បើដូចជាមានចលនាអ្វីមួយដែល ញុះញង់ តាមបណ្តាញសង្គម ដែលធ្វើអោយស្ថានការណ៍ ក្តៅរាល់ថ្ងៃ ...

💥 ប្រសិនបើមានការ ផ្ទុះអាវុធកើតឡើងកំឡុងពេលនេះ ហើយការចរចារកសន្តិភាពបរាជ័យ សង្គ្រាមតាមព្រំដែនជាង ៨០០គម បាញ់គ្នាគ្រប់កន្លែង មិនមែនបញ្ហាតែ ភូមិជោគជ័យ និងព្រៃចាន់ទេ គឺសង្គ្រាមប្រទេស និងប្រទេស តើអ្នកណាចេញមុខរកសន្តិភាព ???

💥 ចង់មានសង្គ្រាមមានស្អីពិបាក ទាហានអ្នកទៅច្បាំងតើ ! មិនមែន បងប្អូនអ្នក Comments ទៅវ៉ៃគ្នាជាមួយសៀមឯណា ។ បើមានសង្គ្រាមលើនេះ ពួកអស់លោកអ្នកមិនបាច់ ដេកបន់ឲ្យឈប់បាញ់ទេ ធានាថា ឈាមដាបពោះដំរីហើយ ។ ចប់ ...
———————————————
អត្ថបទដោយ : #មេទ័ព_លីពូ #ទស្សនៈលីពូ #ពលទោអភព្វ 🇰🇭
FB Page : https://www.facebook.com/General.LeePu
2
🟢នៅម៉ោង6ល្ងាចនេះ ខ្ញុំបាទនិងចុះទិញកាហ្វេ សម្រាប់ជូនដល់កងកម្លាំងជួរមុខយើង នៅទិសច្រកជាំ៕ អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមម្នាក់បន្តិចទៀតបានទេ

សូមអរគុណ!🙏❤️🇰🇭👮‍♂️

*ថវិការមានចំនួន=80000៛
តើប្រជុំ JBC នឹងទទួលលទ្ធផលអ្វីខ្លះ? តែប្រហែលមិនទទួលបានជាដុំកាភួនឡើយ បើថៃនៅតែតម្រូវដាក់លក្ខខណ្ឌរបស់ពួកគេ ហើយខាងយើងមិនអាចទទួលយកបាននោះឡើយ។

គ្រាន់តែចាប់ផ្តើមប្រជុំថ្ងៃទី១ កាលពីម្សិលមិញនៅចន្ទបុរី ស្រាប់តែទាហានថៃ ក៏បានចាប់ផ្តើមអុកឡុកនៅភូមិជោគជ័យ ដោយឈូសផ្ទះប្រជាពលរដ្ឋយើង ដែលពួកគេឡោមព័ទ្ធយកកាលពីពេលកន្លងទៅ។

នេះជាទម្លាប់ចាប់ដៃជាន់ជើងរបស់អ្នកនយោបាយ និងថ្នាក់ដឹកនាំថៃទៅហើយ តាំងពីជំនាន់លោក អាប់ភីស៊ីត មកម្ល៉េះលើជម្លោះព្រំដែននេះ។

អ្វីដែលយើងត្រូវត្រៀមនោះគឺភាពខ្លាំងខាងយោធា និងយន្តការដោះស្រាយតាមការទូត ហើយនឹងច្បាប់អន្តរជាតិទាំងក្នុងតំបន់ និងក្រៅតំបន់។

«បង ស៊ន សុភក្រ្ត» FN
This media is not supported in your browser
VIEW IN TELEGRAM
🚨*ព័ត៌មានក្តៅៗ :ទាហានសៀមប្រញាប់ធ្វើជួយសង់លេនដ្ឋានឲ្យអ្នក ភូមិណងចាន់ខាងសៀម
1
This media is not supported in your browser
VIEW IN TELEGRAM
រំលឹកប្រសាសន៍របស់សម្តេចតេជោ៖ អ្នកណាប្រឆាំងជាមួយបទឈប់បាញ់ បានន័យថា•អ្នកនោះចង់ឲ្យមានមនុស្សស្លាប់ និងរបួសដោយសារសង្រ្គាម៕ 🙏❤️🇰🇭
🚨ព័ត៌មានក្តៅៗ! ពិតជាតានតឹង! តាំងពីម៉ោង១២មក កិច្ចប្រជុំពិសេស JBC សម្រាប់ថ្ងៃនេះ ភាគីទាំងពីរមិនទាន់ជួបមុខគ្នានៅឡើយទេ ព្រោះត្រូវប្រជុំផ្ទៃក្នុងរៀងៗខ្លួន មុនឈានទៅជួបមុខគ្នា។

ប្រភព: បង វ៉ាន់ សារ៉ាយ (FN)
2
នាយករដ្ឋមន្រ្តី ចេញបទបញ្ជាហាមឃាត់ការនាំចូល ការលក់ ការប្រើប្រាស់ ការស្តុកទុក និងការផ្សាយពាណិជ្ជកម្មឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ និងស៊ីស្សា! សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការនេះ, បើមិនចឹងទេ យុវជននឹងរងគ្រោះ!