អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:១០នាទីព្រឹកនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ។

ថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ - ទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី

Press Release
Unofficial Translation

H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia.

The Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following:
The GBC Secretariat began its meeting on the second day this morning, at 09:10 am, Kuala Lumpur, Malaysia.

On the 2nd day of the meeting, the Secretariat teams continue further discussion to enhance the effectiveness, mutual trust, and confidence in implementing the ceasefire agreement between both parties.

It should be noted that this GBC Secretariat meeting was convened in preparation for the upcoming 2nd Special Cambodia-Thailand General Border Committee (GBC) Meeting scheduled for October 23, 2025.

October 21, 2025, Kuala Lumpur, Malaysia.
កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់

កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំប្រព្រឹត្តទៅដោយមានសមាសភាព កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។

សមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា និងដោយមានការចូលរួមពីតំណាងប្រតិភូអមដទៃទៀត។

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) មានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។

CAMBODIA-THAILAND JOINT BOUNDARY COMMISSION (JBC) MEETING UNDERWAY

October 21, 2025 – The plenary meeting of the Cambodia-Thailand Joint Boundary Commission (JBC) began at 12:12 p.m. today in Chanthaburi Province, Thailand, with respective representatives from both sides shaking hands to officially commence the meeting.

The meeting is being held with the Cambodian delegation led by His Excellency Lam Chea, Minister in charge of the Secretariat of State for Border Affairs and Chairman of the Cambodia-Thailand Joint Border Commission, together with inter-ministerial and provincial officials bordering the Cambodia-Thailand border. The Thai delegation was led by His Excellency Prasas Prasasvinitchai, Advisor to the Ministry of Foreign Affairs and Chairman of the Thailand-Cambodia Joint Boundary Commission, together with other relevant officials.

The two-day meeting from 21st to 22nd October 2025 in Chanthaburi Province, Thailand.

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
This media is not supported in your browser
VIEW IN TELEGRAM
🚨UPDATE- លោក Natthapol រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ🇹🇭

-នោះគឺប្រសិនបើកិច្ចប្រជុំ GBC មិនបានជោគជ័យនោះ ការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទំនាក់ទំនងអាស៊ានទំនងជានឹងមិនកើត ឡើងនោះទេបាទ

-នឹងមិនមានការប្រជុំទៀតទេ ដើម្បីខ្ជះខ្ជាយពន្ធ។ ប៉ុន្តែ​ខ្ញុំ​អាច​ធានា​ចំពោះ​អ្នក ខ្ញុំ​អាច​ធានា​អ្នក​ថា​យើង​នឹង​មិន​នៅ​ក្នុង​ការ ធ្លាក់​ចុះ​។ យ៉ាង​ណា​មិញ ប្រសិន​បើ​កិច្ច​ប្រជុំ​នេះ​មិន​បាន ជោគជ័យ ខ្ញុំ​នឹង​មិន​បើក​កិច្ច​ប្រជុំ​ទៀត​ទេ ដើម្បី​ធ្វើ​ឲ្យ​ខាត​បង់ ពន្ធ៕
🤬21
🔺 យុទ្ធសាស្ត្រ « ស្ងប់ស្ងាត់ » ដែលថ្នាក់ដឹកនាំយើងកំពុងតែ ដាក់បទបញ្ជាឲ្យទាហានអនុវត្តន៍នេះ មើលពីខាងក្រៅ ដូចជាយើងកំសាក ខ្លាចគេ តែជាក់ស្តែងការជ្រើសរើស វិធីស្ងប់ស្ងាត់នេះ គឺគ្រោះថ្នាក់មែនទែន សម្រាប់សត្រូវ ...

🇰🇭 សៀមវានៅដេកឆ្ងល់ថា វ៉ៃគ្នា ៥ថ្ងៃនេះខ្មែរអត់ទាន់ឃើញប្រើអាវុធ ផ្សេងក្រៅពី BM-21 … ចុះអាវុធផ្សេងៗ យកទៅណា ?
អាហ្នឹងហើយដែលគេហៅថា « ស្ងប់ស្ងាត់ » មិនមែនទិញមកទុកមើលទេ គ្រាន់តែគេមិនទាន់ប្រើ ទុកឲ្យវាដេកឆ្ងល់ដល់ងាប់ ...

🇰🇭 រាល់ថ្ងៃនេះសត្រូវកំពុងពិបាកស្មាន និង វាយតម្លៃសភាពការណ៍
នៅក្នុងជួរកងទ័ពរបស់កម្ពុជាណាស់ ព្រោះយើងមិនមាត់ មិនក ធ្វើស្អីក៏ស្ងាត់ៗ ។ ភាពស្ងប់ស្ងាត់ ដើម្បីយើងមានពេលវេលាគ្រប់គ្រាន់រៀបចំខ្លួន ទ័ពមិនជ្រួលច្របល់ ។

🔺 សុំចិត្តបងប្អូនជួរក្រោយ កុំព្យាយាមជីកកកាយ រឿងយុទ្ធសាស្ត្រទ័ពពេក ការខ្វាយខ្វល់របស់បងប្អូនជារឿងល្អ តែការដែលសួរនាំបានព័ត៌មានទ័ពហើយ យកតែនិយាយវិភាគតាមតុកាហ្វេ តាមវង់ផឹកសុី វាគ្មានចំណេញស្អីទេ គ្មានអ្នកណាសរសើរទេ ។

🔺 នាំគ្នាបន្តគាំទ្រ បន្តជឿជាក់ លើថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាល ជារឿងតែមួយគត់ដែលបងប្អូនត្រូវធ្វើ រឿងទ័ព ទុកអោយទ័ពដោះស្រាយ ។ ពេលនេះអ្វីដែលសំខាន់បំផុត គឺ សន្តិភាព ...

———————————————
អត្ថបទដោយ : #មេទ័ព_លីពូ #ទស្សនៈលីពូ #ពលទោអភព្វ 🇰🇭
FB Page : https://www.facebook.com/General.LeePu
1
សម្រាប់បងបងប្អូនយើង ដែលចង់ចូលរួមឧបត្ថម កាហ្វេ តង់ខៀវ វិទ្យុទាក់ទង ធូបមូស ថ្នាំពេទ្យ ដើម្បីជួយដល់កងទ័ពជួរមុខទិសច្រកជាំ សូមបងប្អូនទាក់ទងខ្ញុំបាទផ្ទាល់បាន តាមលេខទូរស័ព្ទខាងក្រោមនេះ
ទំនាក់ទំនង:0886593528
#អង្គភាពសារព័ត៌មានព្រះខ័នញូស៍@httpsKHEOMNOP
សូមអរគុណ!🙏🇰🇭❤️👮‍♂️
ថវិការបងប្អូនដែលចូលរួមបន្ទាប់ពីទិញតង់ខៀវចំនួន2ដុំនៅសល់=50000៛