អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.75K photos
517 videos
219 links
Download Telegram
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជូនលិខិតឆ្លើយតបទៅកងទ័ពភូមិភាគទី១ និងកងទ័ពភូមិភាគទី២ ថៃ ក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលខាងមុខ ដោយទទួលយកសំណើរបស់ភាគីថៃ ប៉ុន្តែស្នើសុំពន្យារពេលដោយរង់ចាំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) បញ្ចប់ជាមុនសិន។ សូមគូសបញ្ជាក់បន្ថែមផងដែរថា កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នឹងបន្តពិភាក្សាជាមួយភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយឈរលើមូលដ្ឋាន នៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដើម្បីធានាការសហការគ្នាជិតស្និទ្ធជាមួយភាគីថៃ ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
🟢ត្រឹមម៉ោង10:42នាទីយប់នេះ សូមបងប្អូនទាំងអស់គ្នា ចូលសម្រាកដោយស្ងប់ចិត្តចុះបាទ សភាពការណ៍នៅគ្រប់សមរភូមិមុខ គឺមិនមានអ្វីនោះទេ៕
សូមអរគុណ!🙏❤️🇰🇭👮‍♂️
2
ខ្ញុំបាទ សូមអរគុណដល់បងប្អូនដែលបានចូលរួមតាមរយៈខ្ញុំកន្លងមក🙏❤️🇰🇭👮‍♂️
7
ខ្ញុំបាទ សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំ ដែលមានវត្តមាននៅក្នុងនេះផងដែរ សូមបងប្អូនចូលចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញ វិទ្យុទាក់ទង(អាយកូម)ចំនួន3គ្រឿង និងតង់ខៀវ4X6 ចំនួន3 បន្ទាន់! ដើម្បីផ្តល់ជូនទៅកងកម្លាំងជួរមុខនៅទិសច្រកជាំសាងាំ ដូចដែលបងប្អូនបានដឹងហើយ ស្ថានការណ៍ឥឡូវនេះហាក់បីដូចជាតានតឹង អាស្រ័យហេតុនេះសូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
*ទំនាក់ទំនង: 0886593528
បងប្អូន ខាងផ្សារអន្លង់វែង អាចទេបើបងប្អូនអាចជួយឧបត្ថមតង់ខៀវ ឲ្យAdmin ចំនួន3តង់ 🙏🇰🇭❤️
នៅពេលប្រទេសជាតិទទួលបានសុខសន្តិភាពដូចដើមវិញ
យើងទាំងអស់គ្នាត្រេកអរសប្បាយណាស់ តែរឿង ពហិការគឺ ១ជីវិតហើយ !

*សូមបងប្អូនកុំភ្លេចឲ្យសោះ🙏❤️🇰🇭
8