អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក តាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Bin Ibrahim នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ។

នៅក្នុងសុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិក លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយន័យស្ថាបនា ក្នុងការសម្របសម្រួលកិច្ចប្រជុំចតុភាគីនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញនិងមានប្រសិទ្ធភាព លើលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ ដែលសម្រេចបានក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងគណៈកម្មាការចម្រុះព្រំដែន (JBC) ដោយបានសង្កត់ធ្ងន់ថា ភាពសុទ្ធចិត្ត ត្រូវតែបង្ហាញតាមរយៈសកម្មភាពពិតប្រាកដនៅទីកន្លែង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ «ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង» ...។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្តថា «កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ។ យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។»

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ៕
🚨ព័ត៌មានក្តៅ! មុននេះបន្តិចកាសែតថៃ Khaosod បានបង្ហោះរូបដែលមានន័យថា ក្រុមការងារសម្អាតគ្រាប់មីន បានរកឃើញគ្រាប់មីនចំនួន2គ្រាប់បន្ថែមទៀត នៅក្នុងស្រុកបានណងចាន់ ខេត្តស្រះកែវ!
😁6🤣1
មេបញ្ជាការយោធភូមិភាគទី១/មេបញ្ជាការយោធភូមិភាគទី១ បានចុះពិនិត្យតំបន់នេះ ដើម្បីតាមដានវឌ្ឍនភាពនៃការបោសសម្អាតមីន ដោយសង្កត់ធ្ងន់ថា តំបន់ត្រូវតែមានសុវត្ថភាពមុននឹងប្រគល់ជូនសាធារណជន។ លោកក៏បានចុះពិនិត្យការត្រៀមលក្ខណៈ និងសម្របសម្រួលជាមួយអគ្គស្នងការនគរបាលជាតិ។ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្រពីសំណាក់មហាជន ដោយលោកបញ្ជាក់ថា ជាកម្លាំងដ៏មានតម្លៃសម្រាប់ទាហានក្នុងការបន្តការពារប្រទេសថៃឲ្យអស់ពីសមត្ថភាព។
😁1
This media is not supported in your browser
VIEW IN TELEGRAM
🚨នេះគឺជាវីដេអូក្រុមទាហានសៀម ចល័តសភាវុធមកកាន់តំបន់ព្រំដែនកម្ពុជា កាលពីថ្ងៃទី10/10/2025 ហើយគោលដៅដែលបញ្ជូនមកគឺនៅក្នុងស្រុកបានណងចាន់ ខេត្តស្រះកែវ ទល់និងឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា!

*សៀមតែងតែបង្កើតព្រឹត្តិការណ៍ផ្សេងៗ ដូចជាចាក់ធុងបាស់ បញ្ចាំងរោងកុន យកគ្រឿងចក្រមកឈូសឆាយដី និងដាក់កម្លាំងចុះរាវមីន ក៏ប៉ុន្តែនៅពីក្រោយនៃហេតុការណ៍នេះ សៀមបានចល័តទ័ព និងសភាវុធចូលតាមក្រោយ និងដាក់មកទល់មុខនិងឃុំអូូរបីជាន់យ៉ាងច្បាស់ពិតប្រាកដមែន៕
👍1🤬1
BREAKING: គណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) កំណត់កាលបរិច្ឆេទកិច្ចប្រជុំពិសេសថ្ងៃទី២១ និង ២២ ខែតុលា ឆ្នាំ២០២៥ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ៕
🤣3
🚨*ព័ត៌មានក្តៅៗ : សមាជិកសភាថៃ Uthai Thani មកពីគណបក្សភូមិចៃថៃ លោក Chada Thaised បានធ្វើការរិះគន់ចំពោះ លោកស្រី Angkhana Neelaphaijit នៅរសៀលថ្ងៃទី១៣ តុលា ២០២៥នេះថា៖

«យោងតាមស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃ បច្ចុប្បន្ននេះ លោកស្រី Angkhana មិនគួរថ្លែងបែបអំពើមនុស្សធម៌ លម្អៀងមកលើភាគីកម្ពុជាឡើយ ចំពោះសកម្មភាពចាក់ភ្លេងខ្មោច នៅភូមិព្រៃចាន់ 🇰🇭 គឺមិនបានផ្តល់ផលប៉ះពាល់អ្វីឡើយ ដល់អ្នកភូមិខ្មែរ»។

*លោកសង្កត់ធ្ងន់ថា៖ «ថៃគ្រាន់តែចាក់ភ្លេងខ្មោច និងសំឡេងឆ្កែលូតែប៉ុណ្ណោះ ថៃមិនទាន់បានធ្វើសកម្មភាពបា.ញ់ ទម្លាក់គ្រាប់បែក ឬស.ម្លា.ប់ទៅលើអ្នកភូមិខ្មែរណាម្នាក់នៅឡើយទេ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/19nW5uE1d9/?mibextid=wwXIfr

#JusticeForCambodia
#Thailandviolatedtheceasefire
3🥱1
Media is too big
VIEW IN TELEGRAM
វីដេអូ៖ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ យោធាថៃបន្តធ្វើទង្វើផ្គើនកាន់តែខ្លាំងៗ និងពីមួយថ្ងៃទៅមួយថ្ងៃ ចាក់សំឡេងលាន់លឺខ្លាំងៗធ្វើឲ្យ ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ មានចាស់ជរា ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ អ្នកជំងឺ និងក្មេងតូចៗ មិនអាចសម្រាកឡើយ។ ការចាក់វិដេអូសំឡេងលឺខ្លាំងៗ និងសំឡេងខ្មោច គឺជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរបំផុត ដល់សិទ្ធិមនុស្សក្នុងការរស់នៅ បើទោះបីមានសមាជិកព្រឹទ្ធសភារបស់ថៃ ចេញមកសម្តែងការមិនពេញចិត្តក៏ដោយ។
21
កំណត់ហេតុសង្ខេបស្តីពីសកម្មភាពល្មើសរបស់ថៃលើដែន អធិបតេយ្យកម្ពុជាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥

Summary Report on Thai Violations on Cambodian Sovereign Territory
On October 13, 2025.